ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លី​ន ស៊ា រៀល​ធីខូ​អិ​ល​ធី​ឌី មាន​ទទួល​សេវា​កម្ម​វាយ​តម្លៃ​អចលន​ទ្រព្យ​គ្រប់​ប្រភេទ

7 ឆ្នាំ មុន

ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លី​ន ស៊ា រៀល​ធី ខូ​អិ​ល​ធី​ឌី ហៅ​កាត់ (CL) គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ត្រឹមត្រូវ​ដែល​មាន​លេខ MOC-8948214 ព​ណ​.​ចប​ព និង​បាន​ទទួល​អាជ្ញាប័ណ្ណ​បម្រើ

ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លី​ន ស៊ា រៀល​ធី ខូ​អិ​ល​ធី​ឌី ហៅ​កាត់ (CL) គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ត្រឹមត្រូវ​ដែល​មាន​លេខ MOC-8948214 ព​ណ​.​ចប​ព និង​បាន​ទទួល​អាជ្ញាប័ណ្ណ​បម្រើ​សេវាកម្ម ទិញ​-​លក់​, ជួល និង​វាយតម្លៃ​អចលនទ្រព្យ ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ក្រុមហ៊ុន​ដែល​បាន​ប្រកាស​ពន្ធ​របប​ពិត​លើ​ប័ណ្ណ​បា​តង់​សេវាកម្ម​ពីរ​ដាច់​ដោយឡែក ។

១- ប័ណ្ណ​បា​តង់​ផ្នែក​បម្រើ​សេវាកម្ម​ទិញ​-​លក់ ជួល​អចលនទ្រព្យ
២- ប័ណ្ណ​បា​តង់​បម្រើ​សេវាកម្ម ផ្នែក​វាយតម្លៃ​អចលនទ្រព្យ

ជា​ពិសេស​ក្រុមហ៊ុន​យើងខ្ញុំ ជា​សមាជិក​របស់​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ថ្នាក់ដឹកនាំ និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លី​ន ស៊ា ហៅ​កាត់​(CL) មានចំណេះ​ដឹង និង​បទ​ពិសោធន៍​យ៉ាង​ស្ទាត់ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​។ យើង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វាយតម្លៃ​អចលនទ្រព្យ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ផង​ដែរ​។

អតិថិជន​ជា​ច្រើន បាន​ប្រើប្រាស់​សេវាកម្ម​វាយតម្លៃ​របស់​ក្រុមហ៊ុន​យើងខ្ញុំ​ក្នុង​នោះ​មាន​ស្ថាន​ប័ណ្ណ ដូច​ជា ស្ថានទូត តុលាការ ក្រុមហ៊ុន អង្គការ ធនាគារ ឯកជន​។​ល​។

នៅ​ក្នុង​របាយការណ៍​វាយតម្លៃ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ឆៃ​លី​ន ស៊ា រៀល​ធី បាន​សិក្សា និង​រាយ​លំអិត​អំពី​ព័ត៌មាន​របស់​អចលនទ្រព្យ ព្រមទាំង​អម​ដោយ​រូបភាព ម្យ៉ាងវិញទៀត​យើង​មាន​គណៈកម្មការ​កំណត់​តម្លៃ​យ៉ាង​សុ​ក្រិត និង​យកចិត្តទុកដាក់​ដោយ​គ្មាន​ការ​លំអៀង​លើ​ភាគី​ណាមួយ​ឡើយ​។

ចំពោះ​ប្រភេទ​អចលនទ្រព្យ​ដែល​យើងខ្ញុំ​បាន​ឆ្លងកាត់​វាយតម្លៃ​កន្លង​មក​មាន​ច្រើន​ប្រភេទ​ដូច​ខាងក្រោម​៖
១.​ដី​ឡូ​តិ៍
២.​ផ្ទះល្វែង
៣.​ផ្ទះ​វីឡា
៤.​ផ្ទះសំណាក់​/​សណ្ឋាគារ
៥.​ឃ្លាំង​/​រោងចក្រ
៦.​ដីចំការ (​កៅស៊ូរ​/​ដំឡូង​មី​/​ស្វាយ​)​។​ល​។
៧.​ខុន​ដូ​/​អា​ផាត​មិន
៨.​គ្រឿងចក្រ
៩.​ផ្ទះ​ជាន់​លើ
១០. អគារ​ពាណិជ្ជកម្ម

លើស​ពី​នេះ​ទៅ​ទៀត​ក្រុមហ៊ុន​យើងខ្ញុំ​ទើប​បញ្ចប់​កា​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​អចលនទ្រព្យ​តាម​ព្រំដែន​ចំនួន​៦២​ច្រក គឺ​នៅ​តាម​បណ្តា​ច្រកព្រំដែន​ក្នុង​ប្រទេស​អាស៊ាន​ដូច​ជា ខ្មែរ​-​ថៃ​-​ឡាវ​-​វៀតណាម​-​ម៉ា​ឡេ​ស៊ី​-​សិង្ហ​បុរី​-​ភូមា​-​ចិន និង​ហុងកុង ជូន​អតិថិជន គឺ (​លោក​ឧក​ញ្ញា លឹ​ម ហុង​ឈាង​)​។ ឯកសារ​ដែល​បាន​ចងក្រង​ឡើង​អំពី​ការ​ចុះ​ទៅ​សិក្សា​គ្រប់​ច្រក​ទាំងនោះ​មាន​ចំនួន​សរុប ៧១៧​ទំព័រ​។

ប្រសិនបើ​លោក​អ្នក​ចង់​ទទួល​បាន ការ​ប្រើប្រាស់​សេវា​ម្ម​វាយតម្លៃ​អចលនទ្រព្យ​ដែល​មាន​វិជ្ជា ជីវៈ​ត្រឹមត្រូវ និង​សុ​ក្រិត​ទាន់​ពេលវេលា សូម​លោក​អ្នក​ជ្រើសរើស​សេវាកម្ម​វាយតម្លៃ​អចលនវត្ថុ​របស់​ក្រុមហ៊ុន​យើងខ្ញុំ​។ ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​អ្នក​ក៏​អាច​ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ ដើម្បី​សួរនាំ​អំពី​ហាងឆេង​តម្លៃ​អ​ចនទ្រ​ព្យ​របស់​លោក​អ្នក ក្រុមការងារ​យើងខ្ញុំ​រីករាយ ស្វាគមន៍​សម្រាប់​ការ​ផ្ដល់​ជូន​ព័ត៌មាន​ដល់​លោក​អ្នកជា​និច្ច​។

សូម​ធ្វើការ​ទំនាក់ទំនង​មក​កាន់​យើងខ្ញុំ​តាម​រយៈ​លេខ​ទូរស័ព្ទ 078 400 400/ 078 9000 88/ 077 318 124
Email Chailin@cl-realty.com

ខាងក្រោម​នេះ គឺជា​រូបភាព​បង្ហាញ​ពី​សកម្មភាព​របស់​ក្រុមការងារ​យើងខ្ញុំ​ដែល​បាន​ចុះ​វាយតម្លៃ​អចលនទ្រព្យ​ជា​ច្រើន​ប្រភេទ ។