ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​ឆែកឆេរ​ផ្ទះ​ដែល​សង្ស័យ​ស្តុក​ឈើ​ប្រណីត​តម្លៃ​រាប់​លាន​ដុល្លារ​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​៣​កន្លែង​ដែល​សង្ស័យ​ថា បាន​លាក់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ម៉ែត្រគូប

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​ផ្ទះ​៣​កន្លែង​ដែល​សង្ស័យ​ថា បាន​លាក់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ជា​ច្រើន​ម៉ែត្រគូប ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​លោក​អភិបាលខេត្ត​ដោយ​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

លោក ប៊ុ​ន សម្បត្តិ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​បានឱ្យ​ដឹង​ថា ក្រោម​ការ​ណែនាំ​ពី​លោក វ៉ី សំណាង​អភិបាលខេត្ត​ឱ្យ​យកចិត្តទុកដាក់​តាមដាន​រាល់​ការ​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុម​ឈ្មួញ​រូប​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​នេះ ។ លោកនាយ​ផ្នែក​បន្ត​ថា ទាំងនេះ​ក៏​ដោយសារ​តែ​មាន​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​ផង ឬ​ទើប​កម្លាំង​របស់​លោក​សម្រេច​ការងារ​នេះ​បាន​ដោយ​ជោគជ័យ ។

បច្ចុប្បន្ន​ឈើ​ទាំងនេះ​សមត្ថកិច្ច​បស់​លោក​បាន​ប្រមូល​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​សេដ្ឋ​រង់ចាំ​ធ្វើការ​វាស់វែង​រក​ចំនួន​ឈើ​ពិតប្រាកដ ។ លោក​វរសេនីយ៍ត្រី មួន លាង នាយ​រង​ការិយាល័យ​សន្តិសុខ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​សង្ស័យ​ត្រូវ​បាន​ស្គាល់ឈ្មោះ ងួ​ន ចាន់​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ នួន ជឿន អាយុ​២៥​ឆ្នាំ ។ ចំពោះ​ផ្ទះ​ដែល​សមត្ថកិច្ច​កំពុង​ឆែកឆេរ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​កណ្តាល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ។

ក្នុង​ការ​បង្ក្រាប​ឈើ​ប្រណីត​នេះ​ដែរ​មហាជន​បាន​នាំ​គ្នា​រិះគន់​ទៅ​លើ​អស់លោក​ប៉េ​អឹ​ម​ខេត្ត​ក៏​ដូច​ជា​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ជា​ខ្លាំង ព្រោះតែ​អស់លោក​ទាំងនោះ​ធ្វើខ្លួន​មិន​ស័ក្តិ​សមជា​សមត្ថកិច្ច​ដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ ហើយ​មូលហេតុ​ដែល​មានការ​រិះគន់​នេះ​ដោយសារ​តែ​អស់លោក​ទាំងនោះ​បាន​ប្រមូល​យក​ឈើ​ទៅ​ដាក់​តាម​ឡាន​រៀង​ខ្លួន​​ហើយ​ដឹក​យក​ចេញពី​កន្លែង​បង្ក្រាប​ទៅ​បាត់​អស់ ដែល​ការ​ដឹក​នេះ​ត្រូវ​បានដឹង​ថា មិនមែន​ដឹក​យក​ទៅ​ដាក់​កន្លែង​មេព្រៃ​ឡើយ គឺ​ដឹក​យក​ទៅ​ធ្វើ​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន​ទៅ​វិញ ។

ពាក់​ព័​ន្ឋ​នឹង​ការ​ជញ្ជូន​យក​ឈើ​ពី​សំណាក់​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត និង​ស្រុក​នេះ​ដែរ​លោក ប៊ុ​ន សម្បត្តិ បាន​និយាយ​ថា លោក​ពិតជា​មិន​យល់​ចំពោះ​សកម្មភាព​របស់​អស់លោក​ទាំងនោះ​ឡើយ ។ រឿង​នេះ​លោក​បាន​ស្តីបន្ទោស​ដល់​អស់លោក​ដែល​ជញ្ជូន​យក​ឈើ​ខុស​គោល​ការ​នេះ​ដែរ តែ​ពួក​គាត់​ជា​សមត្ថកិច្ច​ទាំងនោះ​ហាក់​បីដូចជា​មិន​យកចិត្តទុកដាក់​ស្តាប់​តាម​ឡើយ ។

មហាជន​ដែល​រស់នៅ​ក្បែរ​កន្លែង​បង្ក្រាប​បាន​រិះគន់​អស់លោក​នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​កងរាជអាវុធហត្ថ​ស្រុក​ខេត្ត​ដែល​ចូលរួម​បង្ក្រាប​នេះ​ថា ពួក​អស់លោក​ទាំងនោះ​មិន​មែន​​មក​បង្ក្រាប​ដូច​មេព្រៃ​ទេ បើ​មក​ប្លន់​យក​ឈើ​ត្រូវ​ជាង ព្រោះ​អស់លោក​ទាំងនោះ​ជញ្ជូន​យក​ឈើ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​ពុំ​បាន​ធ្វើ​កំណត់ហេតុ​ត្រឹមត្រូវ​ដូច​មេព្រៃ​ឡើយ ៕