ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ប្រាប់​សហរដ្ឋអាមេរិក​ជា​ដៃគូ​ឱ្យ​គោរព​តាម​ច្បាប់ WTO

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ អ្នក​ប្រឹក្សា​ម្នាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជប៉ុន​នឹង​ប្រាប់​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ការ​ចរចា​សេដ្ឋកិច្ច​របស់​ពួក​គេ​ថា រាល់​ពន្ធគយ​ដែល​រដ្ឋាភិបាល

ប្រទេស​ជប៉ុន ៖ អ្នក​ប្រឹក្សា​ម្នាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជប៉ុន​នឹង​ប្រាប់​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ការ​ចរចា​សេដ្ឋកិច្ច​របស់​ពួក​គេ​ថា រាល់​ពន្ធគយ​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​ចង់​អនុម័ត​លើ​ផលិតផល​នាំ​ចូល​នោះ មិន​ស្រប​នឹង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ឡើយ ។

លោក Yasutoshi Nishimura និយាយ​ទៀត​ថា ប្រទេស​ជប៉ុន​នឹង​មិន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក​ទេ ហើយ​ការ​ចរចា​ប្រហែលជា​មិន​អាច​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឡើយ ព្រោះ​សហរដ្ឋអាមេរិក​កំពុង​ផ្តោត​លើ​កិច្ចព្រមព្រៀង NAFTA ។ លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖ « ពួក​យើង​មិន​ចង់​ឲ្យ​ពន្ធគយ​ល្មើស​នឹង​ច្បាប់ WTO ដោយ​យក​វា​ធ្វើ​ជា​ប្រព័ន្ធ​ពន្ធ​សម្រាប់​ជំរុញ​ការ​នាំ​ចេញ​ទេ » ។

លោក Abe និង​លោក Donald Trump បាន​ព្រមព្រៀង​កាលពី​ខែ​មុន​ថា នឹង​បង្កើត​គម្រោង​សម្រាប់​ការ​សន្ទនា​សេដ្ឋកិច្ច ដើម្បី​ពិភាក្សា​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិ យោគ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ការ​ចរចា​នេះ​ឡើយ ។

សមាជិក​សភា​ជប៉ុន​មួយ​ចំនួន​ព្រួយបារម្ភ​ពី​គំនិត​ការពារ​និយម​របស់​សហរដ្ឋអាមេរិក និង​ការ​ត្រឡប់​ទៅ​រក​ជម្លោះ​ពាណិជ្ជកម្ម​នា​ឆ្នាំ​១៩៨០ បន្ទាប់​ពី​លោក Trump រិះគន់​ការ​នាំ​ចូល​យានយន្ត​របស់​ជប៉ុន ពេល​លោក​ឡើង​កាន់​តំណែង​នា​ខែមករា ។

ប៉ុន្តែ​លោក Trump បាន​បន្ថយ​ការ​រិះគន់​ប្រទេស​ជប៉ុន បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ជាមួយ​លោក Abe ខណៈ​អ្នកដឹកនាំ​ទាំង​ពីរ​រូប​ព្រមព្រៀង​ថា នឹង​បើក​ការ​សន្ទនា​សេដ្ឋកិច្ច ។

លោក Nishimura និយាយ​ថា ជប៉ុន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ប្រើប្រាស់​កិច្ច​សន្ទនា​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​នេះ​មក​ពិភាក្សា​ពី​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការ​វិនិយោគ​ផ្ទាល់​ដទៃ និង​ការ​នាំ​ចូល​ថ្ម​ប្រេង​របស់​សហរដ្ឋអាមេរិក ប៉ុន្តែ​សេដ្ឋវិទូ និង​សមាជិក​សភា​មួយ​ចំនួន​ព្រួយបារម្ភ​ថា សហរដ្ឋអាមេរិក​អាច​ប្រើប្រាស់​កិច្ច​សន្ទនា​នេះ​ដើម្បី​រិះគន់​គោលនយោបាយ​រូបិយវត្ថុ និង​ការ​ផ្តល់​ភាព​ងាយស្រួល​ផ្នែក​រូបិយ​វត្ថុ​របស់​ជប៉ុន ៕