ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​ធ្យូងថ្ម​ថយ​ចុះ​សម្រាប់​រយៈពេល​3​ឆ្នាំ​ជាប់​គ្នា

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​ប្រើប្រាស់​ធ្យូងថ្ម​របស់​ចិន​បាន​ថយ​ចុះ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក​មួយ​នេះ បាន​ប្រើប្រាស់​

ប្រទេស​ចិន ៖ ការ​ប្រើប្រាស់​ធ្យូងថ្ម​របស់​ចិន​បាន​ថយ​ចុះ​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល ខណៈ​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក​មួយ​នេះ បាន​ប្រើប្រាស់​ប្រេងឥន្ធនៈ​ដែល​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ។

ការ​ប្រើប្រាស់​ធ្យូងថ្ម​បាន​ធ្លាក់​ចុះ​៤,៧% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៦ និង​ភាគហ៊ុន​ធ្យូងថ្ម​ក្នុង​ប្រភព​ថាមពល​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​៦២%​។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ ។

ចំណែក​ផលិតកម្ម​ធ្យូងថ្ម​សរុប​ក៏​បាន​ធ្លាក់​ចុះ​៩% ឬ​ស្មើនឹង​៣,៤១​ប៊ី​លាន​តោន​ផង​ដែរ​នៅ​ឆ្នាំ​២០១៦ ។

« ការ​ប្រើប្រាស់​ធ្យូងថ្ម​ប្រហែលជា​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៤ » ។ នេះ​បើ​តាម​ក្រុម​បរិស្ថាន ។

ក្រុម​ខាងលើ​បន្ថែម​ថា ៖ « គេ​នៅ​តែ​ព្រួយបារម្ភ​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​ចំពោះ​តម្រូវការ​ធ្យូងថ្ម ប្រសិនបើ​ចិន​នៅ​តែ​បន្ត​ជំរុញ​សេដ្ឋកិច្ច ដោយ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ» ។

អង្គការ Greenpeace និយាយ​ថា ទិន្នន័យ​ថ្មី​បង្ហាញ​ថា ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និករ​បស់​ចិន​អាច​នឹង​ថយ​ចុះ​១% ក្នុង​ឆ្នាំ​២០១៧ ។ វា​អាច​ជា​ឆ្នាំ​ទី​៤ នៃ​ការ​ធ្លាក់​ចុះ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក ឬ​ស្ថិត​នៅ​កម្រិត​សូន្យ ។

ទីប្រឹក្សា​គោលនយោបាយ​របស់​អង្គការ​នេះ លោក Li Shuo ថ្លែង​ថា ៖ « និន្នាការ​នេះ​ផ្តល់​ក្តី​សង្ឃឹមថា ការ​បំ​ភាយ​ឧស្ម័ន​កំពូល​ជា​សកល​អាច​នឹង​ស្ថិត​ក្នុង​ការ​គ្រប់គ្រង លុះត្រាតែ​ប្រទេស​ធំ​ៗ​ជា​អ្នក​បំ​ភាយ​ឧស្ម័ន​ចម្បង​បញ្ឈប់​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក » ។

លោក​ព្រមាន​ថា លទ្ធផល​នេះ​នឹង​ពឹងផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​ពី​សហរដ្ឋអាមេរិក ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Donald Trump ។

កាលពី​ខែធ្នូ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​និយាយ​ថា នឹង​កាត់​បន្ថយ​សមត្ថភាព​ផលិត​ធ្យូងថ្ម​ប្រចាំឆ្នាំ​ចំនួន​៨០០​លាន​តោន ខណៈ​ព្យាយាមដោះស្រាយ​បញ្ហា​គ្រាប់​មីន​គ្មាន​សុវត្ថិភាព និង​កាត់​បន្ថយ​ការ​បំពុលបរិយាកាស ។

រដ្ឋាភិបាល​ប្តេជ្ញា​ថា នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ដែល​បំពុល​ដល់​បរិស្ថាន ហើយ​ការ​ផ្លាស់​ប្តូរ​នេះ​ក៏​ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ ៕