ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​បន្ថែម​សារធាតុ​ធ្វើ​ឱ្យ​ញៀន​ងាយ​នឹង​ឆ្លង​មេរោគ

7 ឆ្នាំ មុន

ស្ករ​កៅស៊ូ និង​នំ​បុ័ង អាច​មិនល្អ​សម្រាប់​សុខភាព​របស់​អ្នក ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ ។ ការ​ទទួលទាន​អាហារ​មាន​សារធាតុ​ញៀន​រយៈពេល​វែង អាច​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​នឹង​ឆ្លង​មេរោគ នេះ​បើ​

ស្ករ​កៅស៊ូ និង​នំ​បុ័ង អាច​មិនល្អ​សម្រាប់​សុខភាព​របស់​អ្នក ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ ។ ការ​ទទួលទាន​អាហារ​មាន​សារធាតុ​ញៀន​រយៈពេល​វែង អាច​ធ្វើ​ឲ្យ​រាង​កាយ​ងាយ​នឹង​ឆ្លង​មេរោគ នេះ​បើ​យោង​តាម​អ្នក​វិទ្យាសាស្ដ្រ​បាន​អះអាង ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ឌីអុកស៊ីត​ទី​តាន ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អាហារ​នៅ​ក្រោម​រូបភាព​ជា E១៧១ ។ វា​អាច​បំផ្លាញ​រចនាសម្ព័ន្ធ​កោសិកា​ក្នុង​ពោះវៀន ហើយ​វា​មិន​ត្រឹមតែ​អនុញ្ញាត​ឱ្យ​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បន្ថែម​ទៀត​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ទប់ស្កាត់​មិន​ឲ្យ​មានការ​ស្រូប​យក​សារធាតុចិញ្ចឹម​មួយ​ចំនួន​ទៀត​ផង ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ធ្វើតេស្ត​ដោយ​បន្ថែម​អាហារ​មួយ​ពេល ដែល​មាន​សារធាតុ​តូច​ៗ​នៃ​អុកស៊ីត​ទី​តានី​ញ៉ូ​ម​ទៅ​លើ​គំរូ​តូច​មួយ​នៃ​កោសិកា​ពោះវៀន​អស់​រយៈពេល​ជាង​៤​ម៉ោង ។ ពួក​គេ​ក៏​បាន​ធ្វើតេស្ត​គំរូ​ដូច​គ្នា​នេះ ជាមួយ​អាហារ​៣​ពេល ដែល​គេ​បាន​ចាត់​ទុក​ថា ជា​ការ​ប៉ះពាល់​រ៉ាំរ៉ៃ ។ ប៉ុន្តែ​មាន​តែ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ញៀន​នេះ ម្តង​ហើយ​ម្តងទៀត​ប៉ុណ្ណោះ​ដែល​អាច​ផ្តល់​លទ្ធផល​អវិជ្ជមាន ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដោយ​សាកលវិទ្យាល័យ Binghamton ។

ការ​ប៉ះពាល់​រ៉ាំរ៉ៃ អាច​មាន​ឥទ្ធិពល​ទៅ​លើ​សមត្ថភាព​នៃ​កោសិកា​ពោះវៀន មានឈ្មោះ​ថា microvilli ដែល​វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ស្រូប​យក​សារធាតុចិញ្ចឹម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ពោះវៀន និង​ធ្វើ​ឲ្យ​ពិបាក​ស្រូប​យក​ស័ង្កសី ជាតិ​ដែក និង​អាស៊ីត​ខ្លាញ់ ។ លើស​ពី​នេះ​ទៅ​ទៀត សមត្ថភាព​ក្នុង​ការ​បំបែក​អាហារ​​ត្រូវ ក៏​អាច​មាន​លទ្ធផល​អវិជ្ជមាន​ផង​ដែរ ។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ NanoImpact បាន​រក​ឃើញ ៕