ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញគ្រប់គ្នា ថាគាត់នេះជិះលឿន​​ណាស់​

7 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​​​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ខណៈ​ជិះ​ម៉ូតូ​បោះពួយ​លឿន​ជ្រុល​ ក៏​ដួល​បោក​ក្បាល​ដោយ​ខ្លួន​ឯង កើតឡើង​ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៧ ស្ថិត​តាម​បណ្ត​យ​ផ្លូវលំ​ស្ថិត​នៅ​ភូមិ​គោក​ស្ពាន ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ខេត្ត​ឧត្តរមានជ័យ ៖ បុរស​ម្នាក់​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ ខណៈ​ជិះ​ម៉ូតូ​បោះពួយ​លឿន​ជ្រុល​ ក៏​ដួល​បោក​ក្បាល​ដោយ​ខ្លួន​ឯង កើតឡើង​ កាលពី​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៧ ស្ថិត​តាម​បណ្ត​យ​ផ្លូវលំ​ស្ថិត​នៅ​ភូមិ​គោក​ស្ពាន ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហាត់ ទៀវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​១A-៨២៥៧ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា គេ​ឃើញ​ជន​រង​គ្រោះ​រូប​នេះ ជិះ​ម៉ូតូ​យ៉ាង​លឿន​ពី​លិចទៅ​កើត ស្រាប់តែ​ជ្រុល​ចង្កូត​ធ្លាក់​ពី​លើ​ផ្លូវលំ​ចូល​ទៅ​ក្នុង​ប្រឡាយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ក្រោយ​ពី​កើតហេតុ ពួក​គាត់​បានរ​ត់ទៅ​រាយការណ៍​ទៅ​សមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ។