ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរជាង៥០០នាក់ ត្រូវគេបញ្ជូនមក​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រភពពី​មន្ត្រី​ព្រំដែន​បាន​រាយការណ៍​ឱ្យ​យ​ដឹង​ថា ពលករ​ខ្មែរ​​ជាង​៥០០​នាក់ ត្រូវ​អាជ្ញាធរ​ថៃចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ កាលពី​វេលា​ម៉ោង​០៤ និង២៥​នាទី​ល្ងាច​ថ្ងៃ​ទី​០២ មីនា តាម​ច្រក​ទ្វារ​វ​អន្តរជាតិដូង ក្នុងស្រុក​កំ​រៀង ​។

ខេត្តបាត់ដំបង ៖ ប្រភពពី​មន្ត្រី​ព្រំដែន​បាន​រាយការណ៍​ឱ្យ​យ​ដឹង​ថា ពលករ​ខ្មែរ​​ជាង​៥០០​នាក់ ត្រូវ​អាជ្ញាធរ​ថៃចាប់​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ កាលពី​វេលា​ម៉ោង​០៤ និង២៥​នាទី​ល្ងាច​ថ្ងៃ​ទី​០២ មីនា តាម​ច្រក​ទ្វារ​វ​អន្តរជាតិដូង ក្នុងស្រុក​កំ​រៀង​។

សេចក្ដីរាយការណ៍​​បន្ត​​ថា ពលករ​ខ្មែរ​សរុប​ចំនួន​៥១២​នាក់ ក្នុង​នោះ​ មាន​ស្ត្រី​ចំនួន​២២៩​​នាក់ កូន​ក្មេង​ចំនួន​៣៩​នាក់ ត្រូវ​សមត្ថកិច្ច នៃ​ប្រទេស​ថៃចាប់​ប្រមូល​ពី​តាម​បណ្ដា​ខេត្ត​នានា​ បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ដោយ​ចោទប្រកាន់​ថា ពលករ​ខ្មែរ​រាប់រយ​នាក់​នេះ លួច​ឆ្លង​ដែន​ចូល​ទៅ​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​លិ​ខិ​ត​ឆ្លង​ដែន​ ឬ​ប័ណ្ណ​ការ​ងារត្រឹមត្រូវទេ ​។ ប្រភព​ដដែល​​​បញ្ជាក់​​ថា ពលករ​ខ្មែរ​ទាំងនោះ ក៏​​មាន​ក្មេង​តូច​ៗ​រាប់​សិប​នាក់​ដែរ ដែល​ធ្វើ​ចំណាកស្រុក​តាម​អាណាព្យា​បាលចោលការ​សិក្សា​។​

បើ​តាម​មន្ត្រី​ដែល​បាន​សួរនាំ​ជន​ចំណាកស្រុកបាន​បញ្ជាក់​ទៀតថា ពលករ​ខ្មែរ​ទាំងនោះ​ មក​ពី​តាម​បណ្ដា​ខេត្ត​នានានៃ​ប្រទេស​កម្ពុជា​ ។ ការ​ធ្វើ​ចំណាកស្រុក​ទាំង​ក្មេង​ទាំង​ចាស់​នេះ បើ​តាម​ចម្លើយ​ពួក​គេ​ភាគច្រើន គឺ​ដោយសារ​តែ​ជីវភាព​ក្រីក្រ គ្មាន​មុខរប​នៅ​ក្នុង​មូល​ដ្ឋាន ។

ទោះជា​យ៉ាងណា​ អាជ្ញាធរ និង​មន្ត្រី​នានា​កំ​ពុង​សាកសួរ​ពលករ​ទាំងនោះ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​ពួក​គេ​សម្រេច​ធ្វើ​ដំណើ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ​ឬ​យ៉ាងណា​នោះ​ទេ បន្ទាប់​ពី​ភាគី​ថៃបញ្ជូន​មក​ដល់​ដី​ខ្មែរ ព្រោះ​បើ​តាម​សួរនាំពលករ​ភាគ​ប្រើ​ន​គ្មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​ ។