ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង RCEP ឈាន​ដល់​ចំណុច​សំខាន់​ខណៈ TPP ដួល​រលំ

7 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប្រតិភូ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចរចា​រយៈពេល​៥​ថ្ងៃ​ថា កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) ដែល​នឹង​រាប់​បញ្ចូល​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​

ប្រទេស​ជប៉ុន ៖ ប្រតិភូ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ជា​ថ្ងៃ​ដំបូង​នៃ​ការ​ចរចា​រយៈពេល​៥​ថ្ងៃ​ថា កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​យោគយល់​ក្នុង​តំបន់ (RCEP) ដែល​នឹង​រាប់​បញ្ចូល​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក បាន​មក​កាន់​ចំណុច​ដ៏​សំខាន់​មួយ ។

សន្និសីទ RCEP Kobe គឺជា​ការ​ចរចា​ដំណាក់កាល​ទី​មួយ​ក្នុងឆ្នាំនេះ និង​ជា​ការ​ចរចា​ដំបូង​តាំងពី​លោក​ប្រធានាធិបតី Donald Trump របស់​សហរដ្ឋអាមេរិក​ប្រកាស​ថា នឹង​ដក​អា​មេ​រិ​ក​ចេញពី​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (TPP) ។

ការ​ចរចា​នេះ​កើត​មាន​ឡើង ខណៈ​គំនិត​លើ​កិច្ចព្រមព្រៀង​ពហុភាគី​បាន​ធ្លាក់​នៅ​ក្រោម​ការ​រិះគន់​ពី​សាធារណៈ ព្រោះតែ​មានការ​កើនឡើង​នៃ​ភាព​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​អាច​កើត​មាន​ដូច​ជា សុខភាព​សាធារណៈ សិទ្ធិ​មនុស្ស និង​បរិស្ថាន ។

លោក Iman Pambagyo ប្រធាន​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម RCEP ឥណ្ឌូ​ណេ​ស៊ី ថ្លែង​ថា ៖ « ពួក​យើង​ពិតជា​បាន​មក​ដល់​ចំណុច​គ្រោះ​ថា្ន​ក់មួយ​ហើយ ។ កិច្ចប្រជុំ Kobe នេះ​នឹង​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​ចរចា​ដែល​នៅ​សល់​ក្នុងឆ្នាំនេះ » ។

ដោយ​មានការ​កត់សម្គាល់​ពី​ការ​កើនឡើង​នៃ​គំនិត​ការពារ​និយម​លើ​ពិភពលោក លោក​បន្ថែម​ថា អ្នក​ចរចា​មិន​អាច​មិន​ទទួលស្គាល់​ពី​ភាព​ព្រួយបារម្ភ​លើ​ការ​ធ្វើ​សកលភាវូប​នីយកម្ម​ទេ ហើយ RCEP ត្រូវ​តែ​ព្យាយាម​ស្វែងរក​លំនឹង​រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​ដែល​ចូលរួម​ក្នុង​ការ​ចរចា ។

នាយករង​របស់​ក្រសួងការបរទេស​ជប៉ុន លោក Keiya Iida បាន​ថ្លែង​ពី​ភាព​ចាំបាច់​នៃ​ការ​ធានា​ថា នឹង​មាន​កិច្ចព្រមព្រៀង​មានគុណ​ភាព​ខ្ពស់​, កិច្ចព្រមព្រៀង​មាន​ភាព​ទូលំទូលាយ និង​ធានា​តួនាទី​សម្រាប់​រាល់​អ្នកចូលរួម​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ហើយ​ត្រូវ​ងាក​ទៅ​មើល​ភាព​ព្រួយបារម្ភ​របស់​សង្គម​ស៊ី​វិល។

ប៉ុន្តែ​ការ​ដួល​រលំ​របស់ TPP នឹង​ប៉ះពាល់​ដល់​ការ​ចរចា Kobe ឬ​អត់ គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។

អ្នកតំណាង NGO កត់​សម្គាល់ថា TPP នឹង​ត្រូវ​បាន​លើកយក​មក​និយាយ​ក្នុង​បន្ទប់​ចរចា​ជា​ពិសេស​ដោយ​សមាជិក RCEP មួយ​ចំនួន​ដូច​ជា​ជប៉ុន ក៏​ចូលរួម​ក្នុង TPP ហើយ​កំពុង​ព្យាយាម​លេបការ​ពិត​ថា RCEP រួម​មាន ប្រទេស​ចិន និង​ឥណ្ឌា ដោយ​គ្មាន​ការ​ចូលរួម​ពី​សហរដ្ឋអាមេរិក បាន​ក្លាយជា​កិច្ចព្រមព្រៀង​ពហុភាគី​ធំ​ជាងគេ​សម្រាប់​ប្រទេស​អាស៊ី​ហើយ ៕