ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យង​ស៊ី​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​រាប់​សិប​ហិ​កតា នៅ​ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​សត្វ​ខ្យង​ស៊ី​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់​សិប​ហិ​កតា ដែល​ធ្វើ​ស្រូវប្រាំង​នៅ​ជិត​ព្រំដែន​កម្ពុជា វៀតណាម ត្រង់​ចំណុច​ភូមិ​អូរ ឃុំ​ថ្មី

ខេត្តស្វាយរៀង ៖ មាន​សត្វ​ខ្យង​ស៊ី​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​អស់​រាប់​សិប​ហិ​កតា ដែល​ធ្វើ​ស្រូវប្រាំង​នៅ​ជិត​ព្រំដែន​កម្ពុជា វៀតណាម ត្រង់​ចំណុច​ភូមិ​អូរ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ គួរ​ឲ្យ​ព្រួយបារម្ភ​ក៏ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា ជួយ​ចាប់ និង​បាញ់ថ្នាំ​សម្លាប់សត្វ​ខ្យង ហើយ​ជួល​អ្នក​ជិតខាង​ឲ្យ​ដើរ​ជួស​ស្រូវ​កន្លែង​ដែល​ខ្យង​កាត់ និង​ស៊ី​នោះ​ឡើង​វិញ នៅ​ថ្ងៃ​ទី​១ មីនា ២០១៧​នេះ​។ បើ​តាម​ស្ត្រី​ម្នាក់​នៅ​ភូមិ​អូរ ដែល​ជា​ម្ចាស់​ស្រូវប្រាំង​នោះ​បាន​ឲ្យ​ដឹង​ថា ស្រូវពង្រោះ​របស់​គាត់​ជាង​៥​ហិ​កតា ទើបតែ​ព្រួស​បាន​អាយុ​១៥​ថ្ងៃ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​កន្លង​ទៅ សត្វ​ខ្យង​ក្រហម​វា​ឡើង​មក​ពី​ព្រែក និង​តាម​អូរ វាលស្រែ មក​កាត់ និង​ស៊ី​ស្រូវ​អស់​ជា​ច្រើន​កន្លែង ខ្លះ​គឺ​ស៊ី​អស់រលីង ទាំង​គុម្ព​ៗ​តែ​ម្តង​។

រូប​គាត់​ក៏​បាន​រក​អ្នក​ភូមិ​ឲ្យ​មក​ជួយ​ចាប់​ខ្យង និង​បាញ់ថ្នាំ​សម្លាប់​ខ្យង រហូត​មក​ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៧ ទើប​អ្នក​ភូមិ​ជួយ​ចាប់ និង​បាញ់ថ្នាំ​សម្លាប់សត្វ​ខ្យង​បាន​ជោគ​ជ​យ័ ដូច្នេះ​ស្រូវ​មួយ​ចំនួន​ត្រូវ​ខ្យង​ស៊ី​អស់ទាំង​គុម្ព​ៗ ហើយ​ត្រូវ​ជួល​អ្នកស្រុក​ឲ្យ​មក​ជួស​វិញ​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ដោយ​ក្នុង​មួយ​ហិ​កតា ត្រូវ​ដាក់​កម្លាំង​៦​នាក់ ក្នុង​មួយ​នាក់​មួយ​ថ្ងៃ​៣​ម៉ឺន​រៀល​។​ហើយ​បើ​ពេល​ច្រូតកាត់​ទទួលផល​ស្រូវ​តម្លៃ​ស្រូវ​ចុះថោក​ដូច​សព្វថ្ងៃ​ពិតជា​ខាតដើម​មិន​ខាន​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ឆ្នាំ​នេះ​កើត​មាន​ខ្យង​ក្រហម​ស៊ី​ស្រូវ​ច្រើន កាត់​បំផ្លាញ​ស្រូវ​របស់​ប្រជាពលរដ្ឋ​អស់រាប់រយ​ហិ​កតា ស៊ី​អស់ទាំង​គុម្ព​ៗ ប៉ុន​ៗ​កន្ទេល​ចាប់​មិន​អស់ បាញ់ថ្នាំ​មិន​ចង់​ទាន់​តែ​មួយ​យប់​ស៊ី​ខូច​ស្រូវ ពេញ​ស្រែ​តែ​ម្តង ត្រូវ​ចំណាយ​ប្រាក់​រក​អ្នក​ភូមិ​ឲ្យ​ជួយ​ចាប់​បាញ់ថ្នាំ និង​ជួស​ស្រូវ​ឡើង​វិញ​ក្នុង​មួយ​ហិ​កតា​ចំណាយ​ប្រាក់​ពី​២០​ទៅ​៤០​ម៉ឺន​រៀល ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ថែទាំ​ស្រូវ​នេះ​៕