ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេធាវី​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន ក្រោយ​ចប់​សវនាការ

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយ​ចប់សវនាការ​សំណុំរឿង​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​លោក​បណ្ឌិត កែម ឡី ដែល​មាន​ជនជាប់ចោទ​ជា​ឃាតក​ឈ្មោះ

រាជធានីភ្នំពេញ ៖ ក្រោយ​ចប់សវនាការ​សំណុំរឿង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​មាន​ជនជាប់ចោទ​ជា​ឃាតក​ឈ្មោះ អឿ​ត អាង ហៅ ជួប សម្លាប់​ នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​០១ មីនា​នេះ លោក​មេធាវី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌​មាន នៅ​ក្រៅរបង​សាលាដំបូង ក្នុងនោះ​លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើ​អង្កេត​អង្ក​ការ​លី​ការ​ដូ ក៏​បាន​រៀបរាប់​អំពី​ដំណើរការ​ពេញអង្គ​សវនាការ​ នោះ​ដែរ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ កក្កដា ២១០៦ មាន​ករណី​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ចំណុច​ក្នុង​ទីតាំង​ស្តា​ម៉ា​ត នៃ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល់​តិច​បូកគោ ស្ថិតនៅតាមមហាវិថី​ម៉ៅ​សេ​ទុង សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំ​ពេ ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ និង​បញ្ជូន​ទៅ​ឃុំខ្លួន​តាំងពី​ពេល​នោះ​មក ។

គួរ​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ឃុំខ្លួន​ជនសង្ស័យ ​តុលាការ​ក៏បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ច្រើន​ខែ មក​ដល់​ពេល​នេះ​សំណុំរឿង​ឃាតកម្ម​មួយ​នេះ ​ត្រូវ​បាន​លើកយក​មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។

ថ្ងៃ​សវនាការ​គេសង្កេត​ឃើញ​ថា ពុំ​មាន​​ប្រជាពលរដ្ឋទៅ​ឃ្លាំមើល​ ឬ​ក៏​សកម្មជន​ខាង​​គណ​បក្សណាមួយ ​ទៅ​សង្កេត​ការ គឺមាន​តែ​ខាង​សមត្ថកិច្ច​​ អាជ្ញាធរ​មូលដ្ឋាន បានដាក់​កម្លាំង​ការពារ​សណ្តាប់​ នៅ​មុខ​បរិវេណ​សាលាដំបូង​ ប្រមាណបួនដប់​នាក់​តែ​ប៉ុណ្ណោះ ៕