ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​មី​ស៊ី​លការពារនៅ​កូរ៉េ​ខាងត្បូង ចិន​និង​រុ​ស្ស៊ី​ភ័យ​ខ្លួន?

7 ឆ្នាំ មុន

ក្រុង​ប៉េ​កាំ​ង ៖ ​ប្រទេស​ចិន ​និង​រុ​ស្ស៊ី​បាន​ឯកភាព​គ្នា​បង្កើន​ការ​ប្រឆាំង​របស់​ពួក​គេ​ថែមទៀត ដើម្បី​ទប់ស្កាត់​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​របស់​សហរដ្ឋអាមេរិក​នៅ​

ក្រុង​ប៉េ​កាំ​ង ៖ ​ប្រទេស​ចិន ​និង​រុ​ស្ស៊ី​បាន​ឯកភាព​គ្នា​បង្កើន​ការ​ប្រឆាំង​របស់​ពួក​គេ​ថែមទៀត ដើម្បី​ទប់ស្កាត់​ការដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​របស់​សហរដ្ឋអាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ នេះបើតាមក្រសួងការបរទេស​ចិន​បាន​និយាយ​ នៅ​ថ្ងៃ​ពុធ​ទី១ មិនា ២០១៧ នេះ ។

ប្រទេស​កូរ៉េ​ខាងត្បូង ​បាន​សម្រេចចិត្ត​កាលពី​ឆ្នាំ​មុន​ បង្កើតស្ថានីយ​ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីលធុន(THAAD) របស់សហរដ្ឋអាមេរិក​ នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​ពី​គ្រាប់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ​។ ទាំងនេះជាមូលហេតុធ្វើអោយចិន​និង​រុ​ស្ស៊ី​ភ័យ​ខ្លួនដែរមែនទេ ?

អាចជាមូលហេតុមួយដែរ ព្រោះធ្វើអោយប្រទេស​ចិន ​និង​ប្រទេស​រុ​ស្ស៊ី​ មានការ​ព្រួយបារម្ភ​ថា​ ប្រព័ន្ធ​រ៉ា​ដា​នៃប្រព័ន្ធ​ការពាររបស់សហរដ្ឋអាមេរិក​​ ​មាន​ឥទ្ធិពល​ ​អាច​ជ្រាប​ចូល​ទឹកដី​របស់​ខ្លួន ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ពួក​គេបាន ​ហើយ​បាន​បង្អាក់​ដល់​តុល្យភាព​នៃ​អំណាច​​នៅ​ក្នុង​តំបន់ ​ខណៈ​ពេល​ដែល​ស្ថានភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ​ក៏កំពុងឡើងកំដៅ ។

ប៉ុន្តែមន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា THAAD គឺជា​វិធានការមួយការពារ​ជាតិ​ ដើម្បី​ប្រឆាំង​នឹង​ការ​គម្រាម​សុទ្ធសាធ​ពីកូរ៉េ​ខាងជើង​ ហើយក៏​មិន​បាន​កំណត់​គោលដៅ​ទៅ​ប្រទេស​ផ្សេង​ទៀត​នោះដែរ ។

មន្ត្រី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ទៀតថា​ ពួក​គេ​រំពឹង​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ និង​ចាប់ផ្តើម​ប្រ​តិ​ប​តិ្ត​ការ​នៅ​ក្នុងឆ្នាំនេះ​ ។

ប្រទេស​ចិន​បាន​ជំរុញ​ឱ្យ​មានការ​បន្ត​កិច្ច​ពិភាក្សា​ទាំង៦​ភាគី​ រួមមានប្រទេសកូរ៉េ​ខាងជើង ​កូរ៉េ​ខាងត្បូង​, ជប៉ុន​, ​រុ​ស្ស៊ី​ និង​សហរដ្ឋអាមេរិក ​រិះរក​មធ្យោបាយ​ដើម្បី​ដោះស្រាយពាក់ព័ន្ធ​ទៅនឹងមហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ។

ប្រធានាធិបតី​ចិន លោក Xi Jin ping បាន​ធ្វើការ​ជំទាស់​ជា​ថ្មី ដោយ​ខឹងសម្បារ​យ៉ាង​ខ្លាំង លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អា​មេ​រិ​ក THAAD នៅ​លើ​ទឹកដី​ប្រទេស​កូរ៉េ​ខាងត្បូង ។

ងាក​មកមើលលើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះគេ​អាចស​ន្ឋិ​ដ្ឋា​ន​ថា វា​អាច​នឹង​ប៉ះពាល់​ដល់​តំបន់​សេដ្ឋកិច្ច​ចិន ហើយ​ប្រសិនបើ​ប្រព័ន្ធ THAAD ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​ពិតប្រាកដ​នោះ ចំណង​ទំនាក់ទំនង​ចិន​-​កូរ៉េ​ខាងត្បូង ​នឹងកាត់ផ្តាច់​ជាមិន​ខាន ។

គួរ​រលឹក​ផង​ដែរ​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​ធ្លាប់​បាន​ប្រឆាំង​ជា​ច្រើន​ដង​មក​ហើយ លើ​ការ​ដាក់​ប្រព័ន្ធ THAAD នេះ ដោយសារ​តែ នៅ​ពេល​ដែល​វា​មានការ​ប៉ះទង្គិច​រវាង​មី​ស៊ី​ល​កូរ៉េ​ខាងជើង គឺ​អាច​ជះ​ឥទ្ធិពល​ដល់​តំបន់​នៅ​ជុំវិញ​នោះ​ជា​ពិសេស​ប្រទេស​ចិន ។ ទោះបីជា​មានការ​ជំទាស់​យ៉ាងណា​ក្តី ក៏​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង មិន​ព្រម​ពន្យារពេល​ការងារ​របស់​ពួក​គេ​នោះ​ឡើយ ៕