ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមរោងចក្រកាត់ដេរ ប្រកាសថាការធ្វើកូដកម្ម៤ថ្ងៃ ធ្វើឱ្យខាតបង់ជាង១៥លាន$

13 ឆ្នាំ មុន

រោង​ចក្រ​កាត់ដេរ​​បាន​ស្វែង​រក​ការការពារ​ពី​សំណាក់​កូដ​កម្មរបស់​កម្មករ​ ដែល​តាម​ការ​ចោទ​ថា ខុស​ច្បាប់​បាន​ចេញ​សេចក្តី​​ប្រកាស​​កាលពីថ្ងៃ​ទី​​​​២០ កញ្ញា បន្ទាប់​ពី​កូដ​កម្ម​របស់​កម្មករ​ ដែល​បានធ្វើ​​៤​ថ្ងៃ​ជាប់​ៗ​គ្នា​ឱ្យ​ដឹង​ថា ដីកា​សំរេច​រក្សា​ការ​ពារ​ត្រូវ​​បានស្វែង​រកដើម្បី​បញ្ជា​ឱ្យ​កម្មករ​ដែល​ ធ្វើ​កូដ​កម្ម​​ខុស​ច្បាប់​​ឱ្យ​ត្រឡប់​ចូលធ្វើ​ការ​វិញ ។ ឧស្សាហ​កម្ម​នេះ​​ប្រកាស​ថា​ បាន​ទទួលរង​ការ​ខា​តបង់​ច្រើន​ជាង​១៥​លាន​ដុល្លារ​អាមេរិក ។ ​សេចក្តី​ប្រកាស​ព័ត៌មាន

រោង​ចក្រ​កាត់ដេរ​​បាន​ស្វែង​រក​ការការពារ​ពី​សំណាក់​កូដ​កម្មរបស់​កម្មករ​ ដែល​តាម​ការ​ចោទ​ថា ខុស​ច្បាប់​បាន​ចេញ​សេចក្តី​​ប្រកាស​​កាលពីថ្ងៃ​ទី​​​​២០ កញ្ញា បន្ទាប់​ពី​កូដ​កម្ម​របស់​កម្មករ​ ដែល​បានធ្វើ​​៤​ថ្ងៃ​ជាប់​ៗ​គ្នា​ឱ្យ​ដឹង​ថា ដីកា​សំរេច​រក្សា​ការ​ពារ​ត្រូវ​​បានស្វែង​រកដើម្បី​បញ្ជា​ឱ្យ​កម្មករ​ដែល​ធ្វើ​កូដ​កម្ម​​ខុស​ច្បាប់​​ឱ្យ​ត្រឡប់​ចូលធ្វើ​ការ​វិញ ។ ឧស្សាហ​កម្ម​នេះ​​ប្រកាស​ថា​ បាន​ទទួលរង​ការ​ខា​តបង់​ច្រើន​ជាង​១៥​លាន​ដុល្លារ​អាមេរិក ។ ​សេចក្តី​ប្រកាស​ព័ត៌មាន​​នេះ​បន្ត​ថា រោង​ចក្រ​កាត់ដេរ​ជា​ច្រើន​ដែលទទួល​រង​គ្រោះ​ដោយសារ​​កូដ​កម្ម និង​បាតុ​កម្ម​ដែលដឹកនាំ​ដោយ​សហ​ភាព​ការងារ​កម្ពុជា (CLC) និង​សម្ព័ន្ធ​​សហ​ព័ន្ធ​សហ​ជីព​​ការងារ​ជាតិ​កម្ពុជា (CNC) កាលពីថ្ងៃទី​១៣ ដល់​១៦ ខែ​កញ្ញា ឆ្នាំ​២០១០ បានបែរ​ទៅ​រក​​តុលាការ​ដើម្បី​ស្វែង​រក​ការ​​ការ​ពារ​ពីសកម្ម​ភាព​​កូដកម្ម​ខុសច្បាប់នេះ ។ នៅពេល​​ជាមួយ​គ្នានេះ តុលាការ​ត្រូវ​បានស្នើ​សុំ​ឱ្យ​ចេញ​​ដីកាតម្រូវ​​ឱ្យ​កម្មករ​ដែលធ្វើ​កូដ​កម្ម​ ត្រឡប់​ចូលធ្វើ​ការ​​វិញ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង ។ បុគ្គល​ទាំង​ឡាយ​ដែល​ទទួលខុសត្រូវ ក៏ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ត្រឡប់​ចូលធ្វើ​ការវិញ​ផងដែរ ដោយ​រង់​ចាំ​ការ​សំរេច​ពី​តុលាការ ។

កូដកម្ម និងបាតុ​កម្ម​ទាំងនេះ​មិនត្រូវ​បានធ្វើ​ឡើង​ស្រប​តាម​នីតិវិធីច្បាប់ ហើយ​មិន​តំណាង​ឱ្យ​​មតិ​កម្មករ​ភាគច្រើន​នៅ​ក្នុង​ឧស្សាហ​កម្ម​សំលៀក​បំពាក់​នោះទេ ។ ចំនួន​កម្មករ​ដែលធ្វើកូដកម្ម​មាន​​​​តិច​ជាង​២០.០០០​នាក់ ។ រោង​ចក្រ​ចំនួន​៣០​​​នៅ​ក្នុង​ឧស្សាហកម្ម​សំលៀក​បំពាក់​ និង​ស្បែក​ជើង​បានទទួល​រង​គ្រោះ​ក្នុង​​អំឡុង​នៃ​ការធ្វើ​កូដ​កម្ម​ និង​បាតុ​កម្ម​រយៈ​ពេល​៤​ថ្ងៃ​នោះ ។ លោកស្រី​វ៉ាន់ ប៉ោ​ភីន (Van Porphin) នៃ​រោង​ចក្រ Meng Tong Factory បានចោទ​ជា​សំណួរ​ថា «តើ​យុត្តិធម៌​នៅ​ឯណា​សំរាប់​អ្នក​វិនិ​យោគ​បរទេស ប្រសិន​បើ​សហជីព​មិនទទួលខុស​ត្រូវ​ចំពោះទង្វើ​ខុសច្បាប់​ទាំងនោះ?» រី​ឯ​លោក​ស៊ុង (Sung) មកពីរោង​ចក្រ​ River Rich បាន​បញ្ចេញ​មតិថា ៖ តើ​អ្នក​ណា​ជា​អ្នកទទួលខុស​ត្រូវ​ចំពោះ​ការ​ខាត​បង់​ដែលរោងចក្រ​​​ទាំង​នោះ​រង​គ្រោះ​ដោយ​ការ​ធ្វើ​កូដកម្ម​ទាំងនេះ? នេះ​មិន​មែនជា​​លើក​ទីមួយ​ដែលសម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​​កម្មករកាត់ដេរ​កម្ពុជា (CCAWDU) បាន​ធ្វើ​កូដ​កម្ម​ខុសច្បាប់​​នៅ​ក្នុង​រោង​ចក្រ​របស់​ខ្ញុំ​​នោះ​ទេ ។ កាលពី​អតីត​កាល យើង​តែងតែ​ធ្វើ​តាម​ការ​ទាមទារ​របស់​ពួកគេ​ដោយ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​បាន ប៉ុន្តែ​ឥឡូវនេះ​ការ​ទាម​ទារ​នេះមាន​សភាព​ហួសហេតុ​ពេក​ណាស់»។

ខណៈ​ដែល​រោងចក្រ​ទទួលរង​គ្រោះ​ទាំង​នេះ មិនដែល​រំលោភ​​​បំពាន​សិទ្ធិ​កម្មករ​ក្នុងការធ្វើ​កូដ​កម្ម​ ហើយ​ដែលយើង​តែង​តែ​​គោរព​តាម​​​នីតិ​វិធីច្បាប់ និង​លក្ខខណ្ឌ​តំរូវ​ទាក់​ទង​​នឹង​សិទ្ធិ​ និង​អត្ថ​ប្រយោជន៍​របស់​កម្មករ​ផ្សេងៗ ​សហជីព​ខាងលើ​នេះ​បានប្រើប្រាស់​ និង​ដាក់​ឧគ្ឃោសន​ស័ព្ទ​នៅ​កន្លែង​ជាច្រើន ហើយ​បាន​រាំង​ស្ទាក់​នៅ​ពី​មុខ​ទ្វារ​​រោង​ចក្រ​ ដោយ​មិនអនុញ្ញាត​ឱ្យ​ទំនិញ​ និង​​បុគ្គលិក​​រោង​ចក្រ​ចេញ​ចូល​ដោយ​រលូន​នោះទេ ។ សកម្ម​ភាព​ទាំង​នេះ​គឺជា​​ការ​រំលោភ​បំពាន​​យ៉ាង​ជាក់​ច្បាស់​លើ​ច្បាប់​បាតុ​កម្ម ។ ជាង​នេះ​ទៀត សកម្ម​ភាព​រារាំង​នេះ មិនត្រូវ​បាន​អនុញ្ញាត​ក្រោមស្តង់​ដា​ការងារ​អន្តរជាតិ​នោះទេ ។ ហេតុ​អ្វី​​បានជា​ក្នុងប្រទេស​កម្ពុជា​វា​កើតមាន​ដូច្នេះ មាន​តែ​និយោជក​ត្រូវ​បានរំពឹង​ថា គោរព​ស្តង់​ដា​​ការ​ងារអន្តរជាតិ រី​ឯសហភាព​ការងារ​កម្ពុជា (CLC) និងសម្ព័ន្ធ​សហព័ន្ធ​សហ​ជីព​ការងារ​ជាតិ​កម្ពុជា (CNC) ធ្វើ​តាម​ច្បាប់​ខ្លួន​ឯង? សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ តំណាង​រោង​ចក្រ​នាំ​ចេញ​សំលៀក​បំពាក់​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា​​បាន​ប្រកាស​គាំទ្រ​សមា​ជិក​របស់ខ្លួន​ក្នុងកិច្ច​​ខិត​ខំប្រឹង​ប្រែង​ស្វែ​ងរក​យុត្តិធម៌​ និង​សំណង ។ យើង​នឹង​បន្តការ​ពារ​អត្ថ​ប្រយោជន៍​ និង​អនាគត​នៃ​ឧស្សាហ​កម្ម​កាត់ដេ​រក្នុង​ប្រទេស​កម្ពុជា ។

នៅ​ថ្ងៃ​ទី២១ កញ្ញា សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​សិទ្ធិ​មនុស្ស​​បាន​ទាម​ទារ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​បំភិត​បំភ័យ​ និង​ការ​គំរាម​កំហែង​តាមផ្លូវ​តុលា​ការ​មក​លើ​កម្ម​ករ​សហជីព​ និងមេ​ដឹក​នាំ​សហជីព​ផ​ង​ដែរ ។ សេចក្តី​ថ្លែង​ការណ៍​រួម នេះ​បាន​បង្ហាញ​ពី​ការ​ខក​ចិត្ត​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិបាល​​ចំពោះ​ការ​ធ្វើ​កូដ​កម្ម​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ពីថ្ងៃ​ទី១៣ ដល់​ថ្ងៃ ទី១៦ កញ្ញា របស់កម្ម​​​ករ​ដោយ​បាន​ចាត់​ទុក​ថា ​ជា​ការ​ធ្វើ​កូដ​កម្ម​ស្រប​ច្បាប់​ ជាពិសេស​កូដ​កម្ម​ដែល​បាន ប្រកាស​ជូន​ដំណឹង​តាំង​ពី​យូរ​មក​ហើយ តាម​រយៈ​វិធាន​ការ​នានា​ដូច​ជា​ការ​វាយ​ប្រហារ​ដោយ​កំលាំង​លើ​​បាតុ​ករ​ ការ​គំរាម​តាម​ផ្លូវ​តុលា​ការ​លើអ្នករៀប​ចំ​កូដ​កម្ម​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលា​ការ​វាយបកមក​លើ​សមា​ជិក​សហជីព ។

ក្រុម​សិទ្ធិ​មនុស្ស​​បាន​ទាម​ទារ​ឱ្យ​បញ្ឈប់​អំពើ​ទាំង​អស់នេះ​ជា​បន្ទាន់ ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មានឆន្ទៈ​សំរេច​នូវ​កិច្ច​ព្រមព្រៀង​មួយក្នុង​ការចរចា​នៅ​ថ្ងៃ​ទី២៧ កញ្ញា ឆ្នាំ២០១០ ខាង​មុខ​នេះ តាម​ការ​អំពាវ​នាវ​របស់​លោកអិុត​ សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិ​សម្ប​ទា​ ហើយ​មេដឹក​នាំ​សហជីព​ទាំង​ឡាយ​ទទួល​​យកនូវ​សំណើ​នេះ ព្រម​ទាំងបាន អំពាវ​នាវឱ្យ​កម្ម​ករ​ទាំង​អស់​ផ្អាក​កូដ​កម្ម​ និង​ចូល​ធ្វើ​ការ​វិញ​តាម​ធម្ម​តា ។ ទោះ​បី​ជាកូដកម្ម​បាន​ផ្អាក​ទៅ​ហើយ​ក្តី ក៏​ការបំភិត​បំភ័យ និង​ការ​គំរាម​កំហែង​នៅ​តែ​កើត​មាន​នៅ​ឡើយ ។ លោក​យ៉េង វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហ​គមន៍​មាន​ប្រសាសន៍​ថា «សិទ្ធិ​ក្នុង​ការ​រៀប​ចំ សិទ្ធិ​ក្នុង​ការ តវា៉​ជា​សមូ​ហភាព​ និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដ​កម្ម​ត្រូវបាន​ធានា​ដោយរដ្ឋធម្មនុញ្ញ​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ច្បាប់​ស្តីពីការងារ និងអនុ​សញ្ញា​លេខ​៨៧ របស់អង្គ​ការ​ពលកម្ម​អន្តរជាតិ​ ។ រាជ​រដ្ឋាភិបាល​ត្រូវតែ​អនុញ្ញាត​ឱ្យ​កម្មករ និង​សហ​ជីព​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​សេរី ។

កញ្ញា​ណាលី ពីឡូក នាយិកា​អង្គ​ការ​លីកាដូ ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា «ការ​ប្រើ​ប្រាស់​តុលា​ការ​ដើម្បី​ផ្តន្ទា​ទោស​សកម្ម​ជន​សហជីព​ដោយ​មិន​ត្រឹម​ត្រូវ​បែប​នេះ គឺ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​ក្រឡែត​លើ​ច្បាប់​ស្តីពី​ការ​ងារ ដូច្នេះ​ពួក​គាត់​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ផ្អាក​ការ​ងារ​ដែល​កើត​ចេញ​ពី​ការ​រើស​អើង​ចំពោះ​សមា​ជិក​សហជីព» ។ លោក​ដេវីដ វែល នាយក​អង្គ​ការ ACILS ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «រដ្ឋា​ភិបាល​ហាក់​ដូច​ជា​កំពុង​ប្រើ​នូវ​ការ​បំភិត​បំភ័យ​ដើម្បី​បង្កើន​នូវ​អំណាច​ចរចា​របស់​ខ្លួន​នា​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ខាង​មុខ​នេះ ។ ការ​បំភិត​បំភ័យ​ហាក់​ដូច​ជា​យុទ្ធ​សាស្ត្រ​ចម្បង​របស់​ពួក​គាត់ ។ ប៉ុន្តែ​ការ​គំរាម​គំហែង​​សហ​ជីព​ពុំ​អាច​ជួយ​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ​ឡើយ ។ ការ​ទាម​ទារ​របស់​កម្ម​ករ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ទាម​ទារ​ដ៏​តូច​មួយ ​ដើម្បី​ទទួល​បាន​នូវ​កំរិត​ជីវ​ភាព​រស់​នៅ​អប្បបរមា​តែ​ប៉ុណ្ណោះ ។ ពួក​គេ​ពុំ​មែន​ទាម​ទារ​ចង់​បាន​រថយន្ត​ឡិច​ស៊ីស ឬ​វីឡា​ស្កឹម​ស្កៃ​នោះ​ឡើយ» ។ ជម្លោះរវាងភាគីទាំង២កាន់តែស្មុគស្មាញ ដែលធ្វើឱ្យមានការបារម្ភ ៕