ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អូ​ឌី​ស៊េរី​ថ្មី ព្រលះ​រថយន្ត​ដឹក​ដី​ខ្ទេច​ហ្មត់​មួយ​កំណាត់​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ប៉ូលិស​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់​រួម​ដំណើរ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី​ទើបតែ​ចេញ​មក​ពី​ខេត្តព្រះវិហារ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ​រថយន្ត​ដឹក​ដី​កំពុង​បត់ ធ្វើ​ឱ្យ​គាត់​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​រង​របួសធ្ងន់​២​នាក់ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A នៅ​ចំណុច​ស្ពាន​ទី​៨ ស្ថិត​នៅ​ក្នុងភូមិ​បាក់​ខែង សង្កាត់​​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

តាម​​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​ខាង​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់​រួម​ដំណើរ​​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​អូ​ឌី ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-1719 បើកបរ ក្នុង​ល្បឿន​យ៉ាង​លឿន​ទើបតែ​ចេញ​មក​ពី​ខេត្តព្រះវិហារ រីឯ​បុរស​ម្នាក់​​ទៀត​បើកបរ​រថយន្ត​ដឹក​ដី​ម៉ាក HINO ពណ៌​ឈាម​ជ្រូក អត់​មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ពេល​កើតហេតុ​រថយន្ត​ដឹក​ដី​គាត់​ក៏​បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង ក៏​ត្រូវ​​រថយន្ត​អូ​ឌី​គាត់​អក​ហ្សើ​ចាប់​ហ្វ្រាំង​អត់​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​ខ្ទេច​អស់​មួយ​កំណត់​ខាង​មុខ​រួញ​ចូល​គ្នា​បែក​កញ្ចក់​ខាង​មុខ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​​ទាំង​២​នាក់​រង​របួសធ្ងន់ ចំណែកឯ​រថយន្ត​ដឹក​ដី​វិញ​វិល​មួយ​ជុំ​ជ្រុល​ចង្កូត​ឡើង​ទៅ​បុក​ស្លាក​សញ្ញា​ចរាចរណ៍​ហើយ​ទើរ​នៅ​លើ​សួរ​ច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច ហើយ​​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ទៅ​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល រីឯ​រថយន្ត​ទាំង​សងខាង​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ករង​ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ ៕