ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​អំណោយ​ជួយ​អ្នក​រង​គ្រោះ​ឆេះ​ផ្ទះ

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​28 ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ប៊ុ​ន លើ​ត អភិបាលខេត្ត​កោះកុង ក្នុង​នាម​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​ខេត្ត​ផង​នោះ បាន​ដឹកនាំ​ប្រធាន​មន្ទីរ និង​ប្រធាន​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត មន្ត្រី

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​28 ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ប៊ុ​ន លើ​ត អភិបាលខេត្ត​កោះកុង ក្នុង​នាម​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​ខេត្ត​ផង​នោះ បាន​ដឹកនាំ​ប្រធាន​មន្ទីរ និង​ប្រធាន​ស្ថាប័ន​នានា​ជុំវិញ​ខេត្ត មន្ត្រី អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មាន​ព្រះសង្ឃ​ចូលរួម​ផង​ដែរ បាន​ចុះ​ចែក​អំណោយ​ដល់​គ្រួសារ​ពលរដ្ឋ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន​5​គ្រួសារ កាលពី​ថ្ងៃ​ទី​27 កុម្ភៈ កន្លង​ទៅ នៅ​ចំណុច​ចំការ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ត្រពាំង ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ។

អំណោយ​ជាបឋម​ដែល​ទៅ​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​រង​គ្រោះ​ទាំង​5​គ្រួសារ ដោយ​អគ្គី​ភ័យ​នេះ សាខា​កាកបាទក្រហម​ខេត្ត​បាន​ឧបត្ថម្ភ​ដូច​ជា អង្ករ 50 kg, មី 2​កេស​, ត្រីខកំប៉ុង 1​ឡូ និង​សម្ភារ​ជា​ច្រើន​មុខ​ទៀត ដូច​ជា ធុង​ចំរុះ​ទឹក​, កៅស៊ូ​តង់​, ប្រេងឆា​, ទឹកត្រី​, ចង្ក្រាន​, ឆ្នាំងបាយ​, ឆ្នាំងសម្ល​, ខ្ទះ​ឆា​, វែក​បាយ​, វែក​សម្ល​, វែក​ឆា​, ចាន​បាយ​, ចាន​សម្ល​, ស្លាបព្រា​, ជ្រុ​ញ​, កាំបិត​, ទឹកស៊ីអ៊ីវ​, ទឹកបរិសុទ្ធ និង​ឃី​ត​មួយ​កញ្ចប់ ក្នុង​នោះ​មាន ភួយ មុង ក្រមា សារុង និង ថវិកា​ចំនួន​20​ម៉ឺន​រៀល សម្រាប់​3​គ្រួសារ​ត្រូវ​អគ្គី​ភ័យ​ឆេះ​អស់ទាំង​ស្រុង និង​10 ម៉ឺន​រៀល សម្រាប់​2​គ្រួសារ​ដែល​ឆេះ 50% ។  ចំណែក​សាលាខេត្ត​បាន​ឧបត្ថម្ភ​ក្នុង​1​គ្រួសារ​ថវិកា​ចំនួន​4​សែន​រៀល​បន្ថែម​ទៀត ។

លោក ប៊ុ​ន លើ​ត បាន​លើក​ឡើង​ថា ការ​ផ្តល់​អំណោយ​ពេល​នេះ ជា​អំណោយ​បឋម​សម្រាប់​ដោះ​ទាល់​ពេល​បងប្អូន​កំពុង​ជួប​ការ​ខ្វះខាត ហើយ​ក្រៅពី​អំណោយ​ខាងលើ​នេះ ក៏​នៅ​មាន សប្បុរសជន មាន​ទាំង​ព្រះសង្ឃ​ផង ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ដែរ ៕