ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​យក​ម៉ូយ​បើកបរ​ភ្លេច​មើល​ខាង​មុខ បុក​រថយន្ត​កុងតឺន័រ​របួស​បាក់​ភ្លៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រ៉ឺ​ម៉ក់​កង់​បី​ប្រញាប់​ទៅ​យក​ក្មួយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន​បាន​ទៅ​បុក​រថយន្ត​កុងតឺន័រ​កំពង់​ចត​ចោល…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រ៉ឺ​ម៉ក់​កង់​បី​ប្រញាប់​ទៅ​យក​ក្មួយ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​បើកបរ​មិន​មានការ​ប្រុង​ប្រយ័ត្ន​បាន​ទៅ​បុក​រថយន្ត​កុងតឺន័រ​កំពង់​ចត​ចោល បណ្តាល​​ឱ្យ​រង​របួស​បាក់​ភ្លៅ​ម្ខាង ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​នឹង​២០​នាទី​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កា​តល​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ចំពោះ​ជន​រង​គ្រោះ​ដោយ​មិន​បាន​ស្គាល់ឈ្មោះ​បើកបរ​រ៉ឺ​ម៉ក់​កង​បី​ក្នុង​ទិ​ដៅ​ពី​ត្បូង​ទៅ​ជើង​រង​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ។ ចំណែក​រថយន្ត​កុងតឺន័រ​ដែល​ចត​ចោល ពាក់​ស្លាក​លេខ ភ្នំពេញ​ 3D-4344 ពណ៌​លឿង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុរ​ថយ​ន​បង្ក​ខាងលើ​ដោយ​ចត​ចោល​នៅ​លើ​ផ្លូវ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ចូល​ទៅ​ញាំ​អី​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​ស្រាប់តែ​មាន​រ៉ឺ​ម៉ក់​កង់​បី​បាន​បើក​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​បែប​នេះ ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ទៀត​ថា រូប​គាត់​បើក​កង់​រ៉ឺ​ម៉ក់​កង់​បី​ប្រញាប់​ទៅ​យក​ម៉ូយ​របស់​គាត់​ដែល​បាន​ខ​ល​ហៅ​ឱ្យ​ដឹក​ក្មេង​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន​គួប​ផ្សំ​នឹង​ផ្លូវ​ងងឹត​ផង ។  ប៉ុន្តែ​ភាគី​ខាង​រថយន្ត​បាន​និយាយ​ថា រថយន្ត​របស់​គាត់​បាន​បើកភ្លើង​សេ​ញ៉ូ​បំភ្លឺ​ផ្លូវ​ដែរ​តែ​ជន​រង​គ្រោះ​មិន​បាន​មើល​មុខ​បានជា​បុក​បែប​នេះ ។

ពេល​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ឯកជន​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​មន្ទីរពេទ្យ​ឯកជន​នោះ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កេតុមាលា​តែ​ម្តង ៕