ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពោះម៉ាយ​កូន​4 បើកកាណូត​តាម​ចាប់រំលោ.ភ​នារី​ក្រមុំ​ជិះទូក

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នារី​វ័យ​ក្រមុំ​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បុរស​ពោះម៉ាយ​កូន​៤ ចាប់រំលោ.ភ​លើ​កាណូត​រហូត​បាន​សម្រេច​ខណៈ​ពេល​នាង​កំពុង​អុំទូក​ទៅ​បត់ជើងធំ​ក្នុង​ព្រៃរនាម​

ខេត្តពោធិ៍សាត់ ៖ នារី​វ័យ​ក្រមុំ​អាយុ​២១​ឆ្នាំ​ម្នាក់​ត្រូវ​បុរស​ពោះម៉ាយ​កូន​៤ ចាប់រំលោភ​លើ​កាណូត​រហូត​បាន​សម្រេច​ខណៈ​ពេល​នាង​កំពុង​អុំទូក​ទៅ​បត់ជើងធំ​ក្នុង​ព្រៃរនាម​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ។ ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​លើ​ផ្ទៃ​ទឹកបឹង​ទន្លេសាប​តាំងពី​ថ្ងៃ​ទី​២០ កុម្ភៈ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​មក​ម្ល៉េះ​នៅ​ឃុំ​ស្នារ​អ​ន្សា ស្រុក​ក្រគរ ប៉ុន្តែ​នារី​រង​គ្រោះ​ទើបតែ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ទើប​សមត្ថកិច្ច​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​កំហូច​នោះ ។

នគរបាល​ប៉ុស្តិ៍​ស្នារ​អ​ន្សា​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អ៊ឹ​ម កុសល អាយុ​៣៥​ឆ្នាំ ជា​បុរស​ពោះម៉ាយ​មានកូន​៤​នាក់ ប្រុស​២​ស្រី​២ រស់នៅ​ផ្ទះ​អណ្ដែត​ទឹក​ក្នុង​ឃុំ​កើតហេតុ​ជាមួយ​នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ​នោះ​ដែរ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ដែល​បាន​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ​កន្លង​មក នាង​បាន​អុំទូក​ទៅ​បត់ជើងធំ​ម្នាក់ឯង​នៅ​ព្រៃ​លិច​ទឹក​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ពី​ផ្ទះ ។

ខណៈ​ពេល​នាង​កំពុង​បត់ជើង​នោះ​ស្រាប់តែ​ឈ្មោះ អ៊ឹម កុសល ដែល​ជា​បុរស​ពោះម៉ាយ​កូន​៤​បាន​បើកកាណូត​សំដៅ​មក​រក​នាង ។ ពេល​មក​ដល់​បាន​ចាប់​នាង​ក្រៀក​ឡើង​លើ​កាណូត​ហើយ​ធ្វើ​សកម្មភាព​រំលោភ​ទាំង​កំរោល​រហូត​បាន​សម្រេច រួច​ហើយ​បើកកាណូត​ទៅ​វិញ​បាត់​ដោយ​គំរាម​មិន​ឱ្យ​ប្រាប់​អ្នក​ណា​ទាំងអស់ ។ ដោយសារ​ខ្លាច​គេ​វាយ​ធ្វើបាប នៅ​ថ្ងៃ​កើតហេតុ​នោះ​នាង​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ណា​ទាំងអស់​លុះ​មក​ដល់​ថ្ងៃ​ទី​២៣ កុម្ភៈ ទើប​នាង​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​បុរស​ពោះម៉ាយ​នោះ​តែ​ម្ដង ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី ៕