ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​សារាយសមុទ្រ​ចំពោះ​សុខភាព

7 ឆ្នាំ មុន

សារាយ​ដែល​យើង​បរិភោគ​សព្វ​ថ្ងៃនេះ មាន​កោសិកា​ជា​ច្រើន វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​របប​អាហារ​ដ៏​ល្អ​ចំពោះ​សុខភាព និង​ជា​ឱសថ​រុក្ខជាតិ​ផង​ដែរ ។ សារាយ​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ និង​មាន​សារធាតុ​រ៉ែ​ពី​សមុទ្រ​។

សារាយ​ដែល​យើង​បរិភោគ​សព្វ​ថ្ងៃនេះ មាន​កោសិកា​ជា​ច្រើន វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​របប​អាហារ​ដ៏​ល្អ​ចំពោះ​សុខភាព និង​ជា​ឱសថ​រុក្ខជាតិ​ផង​ដែរ ។ សារាយ​សម្បូរ​ទៅ​ដោយ​អាហារូបត្ថម្ភ និង​មាន​សារធាតុ​រ៉ែ​ពី​សមុទ្រ​។

១-​វីតាមីន និង​សារធាតុ​រ៉ែ
សារាយ​សម្បូរ​សារធាតុចិញ្ចឹម​ជាង​បន្លែ​ដែល​ដុះ​លើ​ដី​ទៅ​ទៀត ។ សារាយ​ជា​ប្រភព​ដ៏​ល្អ​នៃ​មីក្រូ​សារជាតិ​ចិញ្ចឹម​ដូច​ជា អាស៊ីតហ្វូលីក កាល់ស្យូម ម៉ា​ញ៉េ​ស្យូ​ម ស័ង្កសី ដែក និង​selenium ព្រមទាំង​សម្បូរ​ទៅ​ដោយ​ជាតិ​អីុ​យ៉ូ​ត ។

២-​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 DHA និង​EPA
សារាយ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-3 ប្រភេទ DHA និង​EPA ។ សារាយ​គឺជា​ប្រភព​អូ​មេ​ហ្គា​3 ដែល​អ្នក​បរិភោគ​អាហារ​បួស​ត្រូវការ​ជា​ចាំបាច់ ។ ដោយសារ​សារធាតុ​ទាំងនេះ​ធ្វើ​ឱ្យ​អត្ថប្រយោជន៍​នៃ​សារាយសមុទ្រ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

៣-​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម
សារាយ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាច​ជួយ​ទប់ស្កាត់​ប្រឆាំង​នឹង​ស្ត្រេ​ស​អុកស៊ីតកម្ម និង​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺមហារីក និង​បញ្ហា​រំលាយ​អាហារ ។

៤-​ជាតិ​កាក​សរសៃ និង​ប្រ៊ី​បៃ​អូ​តិច
សារាយសមុទ្រ​មាន​កាបូ​អ៊ី​ដ្រា​ត​ប្រភេទ​សេស​ដូច​carrageenan fucan galactan និង​ប្រភេទ​ផ្សេង​ច្រើន​ទៀត ។ នៅ​ពេល​ដែល​សារធាតុ​ទាំងនេះ​ចូល​ទៅ​ដល់​ក្នុង​ខ្លួន​របស់​អ្នក ពួក​វា​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​បាក់តេរី ល្អ​ៗ​ដែល​មាន​ក្នុង​ពោះវៀន ។

៥-​ជួយ​ក្នុង​ការ​រំលាយ​អាហារ
ការ​បរិភោគ​សារាយសមុទ្រ​អាច​ជួយ​បំបាត់​នូវ​បញ្ហា​ដែល​ទាក់ទង​នឹង​ក្រពះ ព្រមទាំង​បញ្ហា​ដទៃ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​រំលាយ​អាហារ ៕