ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ការ​សន្យា ចង់​សម្លា.ប់​ឬ​ចង់​ផ្តួល ហ៊ុន សែន មួយ តើ​នឹង​មាន​អ្វី​នៅ​ពេល​ខាង​មុខ ?

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ឥឡូវ​ចង់​សម្លា.ប់ ហ៊ុន សែន

ខេត្តកំពង់ចាម ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ឥឡូវ​ចង់​សម្លាប់ ហ៊ុន សែន មួយ ចង់​ផ្តួល ហ៊ុន សែន មួយ តើ​នឹង​មាន​ស្អី​នៅ​ពេល​ខាង​មុខ ? នេះ​ជា​ចំណុច​ដាក់​ជា​សញ្ញា​សួរ​មួយ​ឲ្យ​ឃើញ​ថា តើ​យើង​នៅ​មាន​ស្ថិរភាព​អង្គុយ​របៀប​ហ្នឹង​ទេ ។ បើ​មួយ​ថ្ងៃ​ៗ​ញេញធ្មេញ ចាំ​ឲ្យេ​តែ​ថា​ឈ្នះ​រឹប​ពី​អ្នកមាន​យក​មក​ឲ្យ​អ្នកក្រ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​និង​ប្រគល់​អគារសិក្សា​១​ខ្នង​៣​ជាន់​មាន​១៨​បន្ទប់ និង​ការិយាល័យ​៣​បន្ទប់ ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​វិទ្យាល័យ​ហ៊ុន សែន បឹង​កុក ក្រុង​កំពង់ចាម ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា បន្តិចទៀត​ដល់​ពេលវេលា​ដែល​គេ​ដេញថ្លៃ​ហើយ ។ ដេញថ្លៃ​យ៉ាងម៉េច ? ប្រាក់ខែ​យើង​ឡើង​ត្រឹមតែ​៩៥ម៉ឺន​រៀល​ទេ បូក​នឹង​ប្រាក់​ដទៃ​ទៀត​ដូច​ជា​ប្រាក់តំបន់​អាច​បាន​លើស​១​លាន​រៀល ។ បន្តិចទៀត​គេ​នឹង​មក​សន្យា​ថា នឹង​ឲ្យ​៣​លាន​រៀល អគ្គិសនី​គេ​សន្យា​ថា​ក្នុង​មួយ​គីឡូវ៉ាត់​ថ្លៃ​២០០​រៀល ។ គេ​សន្យា​ថា ចាស់​ៗ​នឹង​ឲ្យ​៥​ម៉ឺន​រៀល និង​កន្លែង​ដទៃ​ទៀត​២០​ម៉ឺន​រៀល ៣០​ម៉ឺន​រៀល ។

សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ថា លោកយាយ​លោកតា​អើយ យក​អា​ពិត​ទៅ​អា​មាននៅ​ក្នុង​ដៃ​នេះ​បាន​មិន​ពិបាក​រត់ ។ ប្រយ័ត្ន​មែនទែន រឿង​សន្យា​ស្រាប់តែ​អន្តរាយ​ដល់​ជីវិត ប្រទេស​ច្របូកច្របល់ ។

សម្ដេច​តេ​ជោ​បាន​រំឭក​ថា ចាំ​បាន​ទេ ពេល​ដូរ​សម្តេចព្រះ​នរោត្តម សីហ​នុ ទៅ លន់ ន​ល់ ក៏​ចាញ់​សង្គ្រាម តើ​ស្លាប់​អស់​មនុស្ស​ប៉ុន្មាន ព្រោះ​កើត​មាន​របប ប៉ុ​ល ពត ទម្រាំ​រំដោះ ។ ពី​មុន​មាន ហ៊ុន សែន សម្រាប់​បញ្ចប់ ឥឡូវ​អត់​មាន ហ៊ុន សែន បញ្ចប់​ទៀត​ទេ ព្រោះ​ចាស់​ដែរ ហើយ មាន​កម្លាំង​ឯណា​ទៅ​ធ្វើ​ទៀត ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ប៉ុន្តែ​មិន​ទុក​ដល់​ថ្នាក់​ប៉ុណ្ណឹង​ពេក​ទេ គឺ​ដោយ​តម្លៃ​ណា​ក៏​ដោយ​អ្នក​ត្រូវ​យល់​ឲ្យ​បាន​ថា សន្តិភាព​នេះ​ពិបាក​រក​ណាស់ ទម្រាំ​រកបាន​ប្រើ​មនុស្ស​រាប់​ជំនាន់ ស្លាប់​មនុស្ស​អស់​ច្រើន​ណាស់  ។

ជំនាន់​អា​មេ​រិ​កាំ​ង​អស់​មនុស្ស​ជិត​កន្លះ​លាន​នាក់​សា្ល​ប់និង​របួស​ពិការ ។ ជំនាន់​ប៉ុ​ល ពត អស់​មនុស្សជាង​៣​លាន​នាក់ ។ ទម្រាំ​មាន​សន្តិភាព​ប៉ុណ្ណេះ មិនមែន​ឲ្យ​អ្នកឯង​បំផ្លាញ​លេង​ៗ​នោះ​ទេ ។ មើលទៅ ប្រទេស​លី​ប៊ី ស៊ី​រី និង​អ៊ី​រ៉ា​ក់ លទ្ធផល​បាន​មក​ពី​ស្អី ដែល​មានការ​ស្លាប់​រាល់ថ្ងៃ ហ្នឹងហើយ​ការ​សន្យា ។​   

បន្តិចទៀត លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ​ទាំងឡាយ​កុំ​ភ្លេច​ឲ្យ​សោះ គេ​បាន​ថា សញ្ញាបត្រ​ក្នុង​ប្រទេស​យើង​អត់​មាន​តម្លៃ​ទេ ។ ប៉ុន្តែ​ទោះបី​គេ​បង្អាប់​យ៉ាងណា​ក៏​ដោយ យើង​មានកូន​សិស្ស​រៀន​នៅ​សាលា​របស់​យើង​ត្រឹមត្រូវ ហើយ​ឥឡូវ​យើង​មាន​ស្តង់ដារ ខាង​មុខ​ប្រហែលជា​នៅ​ខេត្តកំពង់ចាម​នេះ គរុកោសល្យ​មិនមែន​១២​បូក​២​ទៀត​ទេ នឹង​ឈាន​ដល់​១២​បូក​៤ ដើម្បី​ឲ្យ​គុណភាព​របស់​គ្រូ​កាន់តែ​ខ្ពស់​ទៅ​ៗ ។

សម្តេច​តេ​ជោ​បាន​ជូនដំណឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ នឹង​មានការ​ចែក​ជូន​ការ​ប្រៀនប្រដៅ​របស់​ក្រុម​ង៉ុ​យ​ទៅ​តាម​បណ្តា​វិទ្យាល័យនៅ​ទូ​ទាំង​ប្រទេស ។ សូម​ក្មួយ​ៗ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​ក៏​ត្រូវ​អាន​ដែរ ។ រឿង​មួយ​ដែល​ខ្ញុំ​មានការ​ព្រួយបារម្ភ​ថា វា​នឹង​មានការ​បាត់់បង់​ទៅ​ហើយ​នោះ បែរជា​ចាប់កំណើត​ឡើង​វិញ ទាក់ទិន​នឹង​អ្នក​ផលិត​សាស្ត្រា​ស្លឹករឹត​នេះឯង ។ កន្លង​ទៅ​ជិត​ផុត​ពូជ​ហើយ​ព្រោះ​វា​អត់​ទីផ្សារ ដូច្នេះ​យើង​បាន​រក​ឃើញ​អ្នក​ផលិត​ហើយ​ថ្ងៃក្រោយ​បើ​ទោះបី​អាន ឬ​មិន​អាន​យើង​គួរ​ដាក់​នូវ​កំណត់​សម្គាល់ថា អ្វី​គឺជា​របស់​ខ្មែរ អ្វី​ដែល​គាត់​ផលិត​បាន​ហើយ​យើង​ត្រូវ​ឲ្យ​តម្លៃ ។ បើ​ពី​មុន​ថ្លៃ​មួយ​យើង​ត្រូវ​ឲ្យ​តម្លៃ​ពីរ​ឬ​បី ។ នេះ​ជា​ការ​គិតគូរ​មួយ ដើម្បី​ថែទាំ​ទំនៀមទម្លាប់​ខ្មែរ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ជម្រាប​ជូន​លោកគ្រូ​អ្នកគ្រូ​ឲ្យ​បាន​ជ្រាប​ផង​ដែរ ពី​ប្រាក់ខែ​ទាំង​មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ​ថា ប្រាក់ខែ​បាន​ឡើង​មួយ​ដំណាក់​ហើយ​រំកិល​បន្តិច គឺ​ទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទូ​ទាំង​ប្រទេស​នៅ​បាំង​តែ​មួយ​ខែ​ទៀត​ទេ ប្រាក់ខែ​ឡើង​ហើយ ហើយ​ឡើង​គឺ​បើក​មុន​ចូល​ឆ្នាំ​ទៀត ។

គ្រូបង្រៀន និង​គ្រូពេទ្យ ដែល​ទាប​បំផុត​គឺ​ជាង​៩៥​ម៉ឺ​ន​រៀល ប្រាក់​អប្បបរមា និង​នៅ​បន្ថែម​ប្រាក់​តំបន់​ផ្សេង​ៗ​ទៀត ។ មួយទៀត នៅ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រដ្ឋ​នឹង​ឧបត្ថម្ភ​ប្រាក់​៥​ម៉ឺ​ន​រៀល​ក្នុង​ម្នាក់​ៗ​លើ​ប្រាក់ខែ​ដែល​ទើបនឹង​ឡើង ។ គ្រាន់តែ​៥​ម៉ឺន​រៀល​ម្នាក់​គឺ​ត្រូវការ​៣០​ពាន់​លាន​រៀល​ដែរ គឺ​ប្រមាណ​៧​លាន
ដុល្លារ ៕