ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia 6,5 ​និង ​3 ​ផលិត​នៅ​ឥណ្ឌា​គ្រោង​ចូល​ទីផ្សារ​ខែមិថុនា

7 ឆ្នាំ មុន

​HMD ​ម្ចាស់​ Nokia​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ទូរស័ព្ទ​ Nokia ​ម៉ូ​ដែល​ថ្មី​ចំនួន​៣​ដើរ​ដោយ​ប្រព័ន្ធ​ Android នឹង​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ខែមិថុនា ខាង​មុខ ។ ម៉ូ​ដែល​ទាំង​បី​នោះ​មាន ​Nokia6 Nokia5 និង​ Nokia3 និង​ត្រូវ​

​HMD ​ម្ចាស់​ Nokia​ បាន​ប្រកាស​ជា​ផ្លូវការ​ថា ទូរស័ព្ទ​ Nokia ​ម៉ូ​ដែល​ថ្មី​ចំនួន​៣​ដើរ​ដោយ​ប្រព័ន្ធ​ Android នឹង​បញ្ចូល​ទៅ​ក្នុង​ទីផ្សារ​ខែមិថុនា ខាង​មុខ ។ ម៉ូ​ដែល​ទាំង​បី​នោះ​មាន ​Nokia6 Nokia5 និង​ Nokia3 និង​ត្រូវ​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​មួយ​ឈ្មោះ​ Foxcconn ។ នា​ខែមិថុនា​ទូរស័ព្ទ​ទាំង​បី​ប្រភេទ​នោះ​នឹង​មាន​វត្តមាន​ទាំង​លើ​ទៅ​ផ្សារ​អន​ឡាញ និង​ទីផ្សារ​ក្នុង​ហាង​របស់​ក្រុមហ៊ុន ។

Nokia6​មាន​សមត្ថភាព​ដូច​ជា អង្គ​ចង​ចាំ​៣២GB​មាន​រ៉េ​ម​៣GB និង​៦៤GB​មាន​រ៉េ​ម​៤GB​មាន​អេ​ក្រង់​៥,៥​អីុ​ញ មាន​កាមេរ៉ា​១៦MP មាន​កម្លាំង​ថ្ម​៣០០០mAh​មាន​ទម្ងន់​១៦៩g មាន​ស៊ី​ម​ពីរ មាន​ពណ៌​ខ្មៅ ខៀវ ប្រាក់​និង​ពណ៌​សំរឹទ្ធ មាន​កញ្ចក់​ប្រភេទ​Corning Gorila Glass៣ ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.១.១ និង​មាន​រន្ធ​សម្រាប់​បន្ថែម​អង្គ​ចង​ចាំ​រហូត​ដល​២៥៦GB ។

ចំណែក​Nokia5​មាន​សមត្ថភាព​ដូច​ជា មាន​អង្គ​ចង​ចាំ​១៦GB​មាន​រ៉េ​ម​២GB មាន​អេ​ក្រង់​៥,២​អីុ​ញ មាន​កាមេរ៉ា​ទំហំ​១៣MP មាន​កម្លាំង​ថ្ម​៣០០០mAh មាន​ប្រភេទ​ស៊ី​ម​មួយ និង​ស៊ី​ម​ពីរ មាន​ពណ៌​ខ្មៅ ខៀវ ប្រាក់ និង​ពណ៌​សំ​រឹ​ទិ្ធ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.១.១ មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​មាន​វិទ្យុ​មាន​CPU​ប្រភេទ​Octa-core ១.៤GHz Cortex-A៥៣​និង​មាន​កញ្ចក់​ប្រ​ទេ​Corning Gorilla Glass​ ។

ចំណែក​Nokia3 មាន​សមត្ថភាព​ដូច​ជា មាន​អង្គ​ចង​ចាំ​១៦GB មាន​អេ​ក្រង់​៥​អីុ​ញ មាន​កាមេរ៉ា​៨MP មាន​កម្លាំង​ថ្ម​២៦៥០mAh  មាន​ប្រភេទ​ស៊ី​ម​មួយ និង​ស៊ី​ម​ពីរ​មាន​ពណ៌​ខ្មៅ ខៀវ និង​ពណ៌​ស មាន​កញ្ចក់​ប្រភេទ​Corning Gorilla Glass៣ និង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android៧.០​មាន​វិទ្យុ​មាន​បំពាក់​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ផង​ដែរ។

ក្រុមហ៊ុន ​Nokia​ទើបតែ​បាន​បង្ហាញ​នូវ​ម៉ូ​ដែល​ចាស់​ជំនាន់​ថ្មី​៣៣១០​ដែល​មានការ​ចាប់ អារម្មណ៍​ពី​មហាជន​ផង​ដែរ ។ Nokia ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លួន​ក្នុង​កម្មវិធី​MWC២០១៧ ដែល​ជា​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​ទូ​ទាំង​ពិភពលោក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា ។ ចំណែក តម្លៃ​ដែល​ក្រុមហ៊ុន​ដាក់​បង្ហាញ គឺជា​តម្លៃ​សម្រាប់​លក់​នៅ​ក្នុង​ចក្រភព​អង់គ្លេស ៕