ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះល្វែង​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​សង្ស័យ​ផ្ទុះ​សេ​ខ្សែភ្លើង

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្ទះល្វែង​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ទាំង​កណ្តាលអធ្រាត្រ​បណ្តាល​ឱ្យ​ឆេះ​អស់​សម្ភារ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​…

រាជធានីភ្នំពេញ ៖ ផ្ទះល្វែង​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​ដែល​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​ទាំង​កណ្តាលអធ្រាត្រ​បណ្តាល​ឱ្យ​ឆេះ​អស់​សម្ភារ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ ។ ហេតុ​ការណ៍​​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ មីនា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ស្ថិត​នៅផ្ទះ​លេខ​​៦៥C ផ្លូវ​២៧១ ភូមិ​១ ក្រុម​ទី​៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុខ​ពេល​កើតហេតុ​គេ​ឃើញ​ផ្ទះ​ខាងលើ​គឺ​មាន​មនុស្ស​ស្នាក់​នៅ​ខាងក្នុង​ចំនួន​ប្រាំបី​នាក់ រួម​ទាំង​ក្មេង​តូច​ម្នាក់​ទៀត ហើយ​ក៏​បាន​បិទទ្វារ​នាំ​គ្នា​ដេក​លង់លក់​អស់​លុះដល់​វេលា​កើតហេតុ ស្រាប់តែ​ឃើញ​មាន​ផ្សែងហុយ​ចេញ​មក​ពី​ក្នុងផ្ទះ​ជាន់​ផ្ទាល់​ដី ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បាន​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​ទាញ់​ទុ​យ​យោ​ទឹក​បាញ់​ពន្លត់ តែ​ដោយសារ​តែ​មិន​អាច​គ្រប់​គ្រង់​ស្ថាន​កាល​បាន​ទើប​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍ ។ ខណៈ​ពេល​ដែល​អគ្គី​ភ័យ​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​គេ​ឃើញ​នាក់​ដែល​ដេក​នៅ​ក្នុងផ្ទះ​ខាងលើ​ទាំងអស់​បាន​ឡើង​ទៅ​ជាន់​ខាងលើ​ហើយ​ក៏​បាន​ផ្លោះ​ចូល​ទៅ​ផ្ទះ​មួយទៀត​ដែល​នៅ​ជាប់​គ្នា​ហើយ​ចុះ​មក​ក្រោយ​ដោយ​សុវត្ថិភាព ។ 

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​មានឈ្មោះ ថុ​ង សុធា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​ហើយ​បាន​ជួល​ទៅ​ឱ្យ​ម្ចាស់​លក់​គ្រឿង​សង្ហា​រឹម​​យីហោ ព្រុំ សំ​អុល ចំណែកឯ​ករណី​អគ្គី​ភ័យ​ខាងលើ​នេះ​គឺ​ឆេះ​ចេញ​មក​ពី​ជាន់​ផ្ទាល់​ដី​គឺជា​កន្លែង​ដែល​តំឡើង​គ្រឿង​សង្ហា​រឹម​ហើយ​ម្ចាស់ផ្ទះ​បាន​បិទទ្វារ​និង​ចាក់សោ​ពី​ក្នុង​រួច​នាំ​គ្នា​ឡើង​ទៅ​ដេក​នៅ​ជាន់​ខាងលើ ខណៈ​ពេល​ដែល​មាន​អគ្គី​ភ័យ​ឆាបឆេះ​ឡើង​បង្ក​ឱ្យ​មាន​ផលវិបាក​ដល់​សមត្ថកិច្ច​ក្នុង​ការ​ពន្លត់​ទើប​សមត្ថកិច្ច​សម្រេចចិត្ត​វាយ​បំបែក​កញ្ចក់​បង្អួច​ខាង​ចំហៀង​ផ្ទះ​ដើម្បី​ចូល​ទៅ​ធ្វើការ​ពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​អស់​ចំនួន​៤​គ្រឿង ចំណែក​ផ្ទះ​គឺ​ខូចខាត់​ឆេះ​អស់​ផ្នែក​ខាងក្នុង​មួយ​ល្វែង​ស្មើនឹង​បី​ជាន់ សម្ភារៈ​មួយ​ចំនួន​ធំ និង​ម៉ូតូ​៤​គ្រឿង តែ​មិន​បង្ក​ឱ្យ​មាន​នាក់​រង​របួស​នោះ​ទេ ហើយ​ករណី​ខាងលើ​នេះ​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​សណ្ឋាន​ថា​ជា​ករណី​ផ្ទុះ​សេ​ខ្សែភ្លើង​តែ​មិន​ទាន់​ដឹង​ថា​ផ្ទុះ​ចេញ​មក​ពី​ប្រភព​ណា​នោះ​ទេ ៕