ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​កំពុង​ដើរ​សុខ​ៗ ស្រាប់តែ​ប្រកាច់​ដួល​សន្លប់

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​និង​សន្លប់​បាត់​មាត់​ឈឹង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​

បន្ទាយ​មាន​ជ័យ​៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដើរ​សុខ​ៗ ស្រាប់តែ​ដួល​ប្រកាច់​និង​សន្លប់​បាត់​មាត់​ឈឹង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​01 មិ​នា 2017 ។

បុរស​ដែល​ដួល​សន្លប់​ឈ្មោះ​សំបូរ អាយុ​26​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឬ​ស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​អង្គុយ​ឱប​កូន និង​រឹត​ទ្រូង ដោយ​និយាយ​ថា​បុរស​ដែល​ដួល​សន្លប់​ជា​កូន​របស់​គាត់​។ ស្ត្រី​ដែល​មិន​ទាន់​ស្គាល់ឈ្មោះ​បាន​និយាយ​ទៀត​ថា​កូន​គាត់​ពី​ដើម​ឡើយ មិន​ដែល​កើត​មាន​ជំងឺ​អ្វី​នោះ​ទេ លុះ​មាន​ករណី​ធ្លាក់​ម៉ាស៊ីនដេរ​ចំ​ជើង ហើយ​3​ឆ្នាំ​ក្រោយមក​តែងតែ​កើត​ជំងឺ​ប្រកាច់​យូរ​ៗ​ម្តង បើ​ទោះជា​ចាក់​ថ្នាំ​ការពារ​ជំងឺ​តេត​តា​ណុ​ស​ជា​ប្រចាំ​ក៏​ដោយ ក៏​កូនប្រុស​របស់​គាត់​តែងតែ​ជួប​បញ្ហា​បែប​នេះ​ម្តងម្កាល​ដែរ ៕