ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មិន​ចេះ​អស់ ! បុរស​ម្នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជា​អាវុធហត្ថ​ស្រុក​កំចាយមារ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​ករណី​គ្រឿងញៀ.ន​…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​សហការ​ជា​អាវុធហត្ថ​ស្រុក​កំចាយមារ​ធ្វើការ​ឃាត់ខ្លួន​ពាក់ព័ន្ធ និង​ករណី​គ្រឿងញៀន​កាលពី​ម៉ោង​៤​និង​៣០​នាទី ថ្ងៃ​ទី​២៧​កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ។

មន្ត្រី​មន្ទីរ​យុ​តិ្ត​ធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នោះ​មានឈ្មោះ ហឿ​ន ឡុ​ង​ឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល​​ជ្រុំ ឃុំ​ផ្សារ​កណ្តាល ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ  ។ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​ដែរ​សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ និង​រឹម​អូស​បាន​វត្ថុ​តាង​រួម​មាន ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​​១​កញ្ចប់​ធំ ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង ម៉ូតូ​ហ្ស៊ុ​យ​សូ​គី​និ​ច​១​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕