ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ឱ្យ​តែ​ល្អមើល តែ​មិនល្អ​ស៊ី​…!

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​មន្ទី​សា​ធារ​ណះ​ការ និង​ដឹក​ជញ្ជូន​ខេត្ត​ដឹកនាំ​មន្ត្រី​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​ខុស​បញ្ចេ​ក​ទេស ធ្វើ​ឱ្យ​តែ​ល្អមើល តែ​ល្អស៊ី…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ដឹកនាំ​មន្ត្រី​ចម្រុះ​ស្ទាក់​ចាប់​រថយន្ត​ខុស​បញ្ចេ​ក​ទេស ធ្វើ​ឱ្យ​តែ​ល្អមើល តែមិន​ល្អស៊ី ឃើញ​សកម្មភាព​ភាគច្រើន​រថយន្ត​ធុន​ធំ​ដឹក​លើស​កំណត់ ។

ជាក់ស្តែង​គេ​ឃើញ​រថយន្ត​ដឹក​អង្កាម​ដែល​ចរាចរណ៍​តាម​ដងផ្លូវ​គេ​ឃើញ​ថា ត​កន្ទុយ​វែង​មិន​តិច​ជាង​៤​ទៅ​៥​ម៉ែត្រ​ឡើយ ដែល​ចរាចរណ៍​ឆ្លងកាត់​ទីរួមខេត្ត និង​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដែល​ធ្វើ​ផ្អើ​ន​បទបញ្ជា​រដ្ឋមន្ត្រី​សាធារណៈការ និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់​ថុ​ល បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ជំនាញ​ឃើញ​រថយន្ត​ដែល​ខុស​លក្ខណៈ​បញ្ចេ​ក​ទេស​ត្រូវ​ចាប់​បាន​កាត់​កន្ទុយ​ចោល​ឱ្យ​ត្រឹមត្រូវ​តាម​លក្ខណៈ​បញ្ចេ​ក​ទេស​យានយន្ត ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា រយៈពេល​កន្លង​មក​ឃើញ​មាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​មន្ទី​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​ដែល​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​បាន​ដាក់​ប៉ុស្តិ៍​ចល័ត​ពិនិត្យ​រថយន្ត​ខុស​លក្ខណៈ​បញ្ចេ​ក​ទេស​តាម​ផ្លូវជាតិ​លេខ​៥ ចំ​ភូមិ​សា​ស្គ្រ​សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ តែ​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឃើញ​ថា ធ្វើ​ដូច​ជា​មិន​តម្លាភាព​សោះឡើយ ព្រោះថា​អ្នក​ដែល​ទស់​ខ្សោយ និង​គ្មាន​ខ្សែ​គឺ​ចាប់​កាត់​កន្ទុយ​រថយន្ត​ដែល​លើស​ចេញ តែ​រថយន្ត​ក្រុមហ៊ុន​របស់​អ្នកមាន​អំណាច និង​ខ្សែ​ធំ​ៗ​វិញ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា​ឱ្យទៅ​កាត់​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​បាន​សំនូមព​ថា សុំ​ឱ្យ​មន្ត្រី និង​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ​ត្រូវ​តែ​ធ្វើ​តាម​បទបញ្ជា​រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណះ​ការ និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់​ថុ​ល បាន​ដាក់​វិធានការ​មន្ត្រី​ជំនាញ​តាម​ខេត្ត​ត្រូវ​អនុវត្ត​ច្បាប់​បើ​រថយន្ត​ណាមួយ​ខុស​លក្ខណៈ​បញ្ចេ​ក​ទេស​ត្រូវ​ចាប់​កាត់​ភ្លាម​ៗ ហើយ​ត្រូវ​ចាត់​ដូច​ភ្លៀងរលឹម​ព្រោះ​រថយន្ត​ដែល​មាន​លក្ខណៈ​ខុស​បញ្ចេ​ក​ទេស​វា​ប្រឈម​គ្រោះ​កើតឡើង​ត្រូវ​តែ​ចាត់ការ ៕