ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ លោក ប៉ា សុ​ជាតិ​វង្ស ចុះ​ត្រួតពិនិត្យ​ផ្ទាល់ នៅ​តំបន់​ត្រពាំង​ឈូក

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ម៉ោង៣រសៀលថ្ងៃទី២៨ កុម្ភៈ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យនៅតំបន់​ត្រពាំង​ឈូកផ្ទាល់

រាជធានីភ្នំពេញ ៖ ម៉ោង៣រសៀលថ្ងៃទី២៨ កុម្ភៈ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ត្រួតពិនិត្យនៅតំបន់​ត្រពាំង​ឈូកផ្ទាល់ ក្នុងសង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ចុះ​បង្ក្រាប​ជាច្រើនលើ​ក ករណី​គ្រឿងញៀន និង​រុះរើ​សំណង់អាណាធិបតេយ្យ ក្នុង​រយៈពេល១​ខែ​កន្លង​មកនេះ ។

បើ​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​គណ​បញ្ជាការ​ឯកភាព​សែន​សុខ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល និង​ដាក់​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ដើម្បី​លុប​បំបាត់​គ្រឿងញៀន​នៅ តំបន់​ត្រពាំង​ឈូក កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បានឱ្យ​ដឹង​ថា មនុស្ស​ចំនួន​២៣១​នាក់​ត្រូវ​បាន​ឃាត់ខ្លួន បន្ទប់​ជួល​ចំនួន​៩៨​បន្ទប់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​រុះរើ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន នៅ​ក្នុង​តំបន់​ត្រពាំង​ឈូក​ដ៏​ល្បីល្បាញមួយនេះ ។