បង្ក្រាបទីតាំងល្បែងអាចោរជើង១ ឃាត់ខ្លួនមនុស្សប្រុស-ស្រី១០នាក់
ខេត្តព្រះវិហារ ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខេត្តបានធ្វើការប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ដោយបង្ក្រាបបានអ្នកលេងល្បែងអាប៉ោង (អាចោរជើងមួយ)
ខេត្តព្រះវិហារ ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខេត្តបានធ្វើការប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ដោយបង្ក្រាបបានអ្នកលេងល្បែងអាប៉ោង (អាចោរជើងមួយ)
ខេត្តព្រះវិហារ ៖ សមត្ថកិច្ចអធិការដ្ឋាននគរបាលខេត្តបានធ្វើការប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ដោយបង្ក្រាបបានអ្នកលេងល្បែងអាប៉ោង (អាចោរជើងមួយ) ប្រុស-ស្រីចំនួន១០នាក់ នៅរសៀលថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។
យោងតាមលោកវរសេនីយ៍ត្រី គង់ គា អធិការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ខណៈពេលដែលកងកម្លាំងអធិការខេត្តដើរល្បាតតាមគោលដៅក៏ទទួលបានដំណឹងពីប្រជាពលរដ្ឋថា មានកន្លែងប្រព្រឹត្តបទល្មើសល្បែងស៊ីសង ក្រោយពីទទួលការរាយការណ៍ភ្លាមសមត្ថកិច្ចក៏បានចុះទៅដល់គោលដៅក៏ប្រទះឃើញជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសពិតប្រាកដមែន និងត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់បាន១០នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ។
លោកវរសេនីយ៍ត្រីបានឲ្យដឹងទៀតថា ជនសង្ស័យប្រុស-ស្រីទាំង១០នាក់នោះ ទី១-មានឈ្មោះ សូ សឿន ភេទស្រី អាយុ៧២ឆ្នាំ ជាម្ចាស់ផ្ទះប្រព្រឹត្តិបទល្មើស និងជាអ្នកបាញ់អាប៉ោង រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី២-ឈ្មោះ ធន់ នី ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ទី៣-ឈ្មោះ នួន ដៀ ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៤-ឈ្មោះ សៀម ម៉ុល ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៥-ឈ្មោះឆុង ខន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៦-ឈ្មោះ ស៊ុន សុខឃា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៧-ឈ្មោះ ជួន សុភក្តិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៨-ឈ្មោះ ហ៊ុយ លឿន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ទី៩-ឈ្មោះ ថៅ ធឿន ភេទប្រុស ស្នាក់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ និងទី១០-ឈ្មោះ ប៊ុន ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិគោកបេង ក្រុងព្រះវិហារ ។
ជនសង្ស័យទាំង១០នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ