ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់ ! ឆក់​កាបូបស្ពាយ​ស្ត្រី​ជនជាតិ​បរទេស ត្រូវ​សមត្ថកិច្ច​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ជនជាតិ​ហូរ​ឡង់​ម្នាក់​ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​ចេញពី​ហូប​អាហារ​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់

រាជធានី​ភ្នំពេញ ៖ ស្ដ្រី​ជនជាតិ​ហូរ​ឡង់​ម្នាក់​ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​ចេញពី​ហូប​អាហារ​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​ត្រូវ​បាន​ជនសង្ស័យ​ដែល​មាន​គ្នា​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ តែ​មិន​បាន​សំរេច​ហើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​៣១០​កែង​នឹង​ផ្លូវ​៦៣ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ជន​រង​គ្រោះ​មានឈ្មោះ Talma verschuur Anglai ភេទ​ស្រី ជនជាតិ​ហូ​ឡង់ អាយុ​២២​ឆ្នាំ ចូល​មក​ធ្វើការ​ទេសចរណ៍​កម្សាន្ត​នៅ​កម្ពុជា ស្នាក់​នៅ​សណ្ឋាគារ ក្នុង​សង្កាត់​បឹង​កេង​កង​​១ ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ ឈុ​ន ជានា​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ  មុខរបរ​ជាង​តុទូ ស្នាក់​នៅ​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ (​ជា​អ្នក​បើក​ម៉ូតូ​) ចំណែក​ម្នាក់​ទៀត​មានឈ្មោះ ជា រ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់​នៅ​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ (​ជា​អ្នក​ឆក់​) សមត្ថកិច្ច​ក៏​បាន​ដកហូត​ម៉ូតូ​ម៉ាក​ហ្ស៊ុ​យ​សុ​គី​និក​ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CG-0574 ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​មួយ​គ្រឿង ។
តាម​សម្ដី​អ្នកបកប្រែ​ឱ្យ​ស្ត្រី​ជនជាតិ​ហូ​ឡង់​បានឱ្យ​ដឹក​ថា ជន​រង​គ្រោះ​គាត់​បាន​ចេញពី​ហូប​អាហារ​នៅ​ម្តុំ​ហាង​មួយ​នៅ​ផ្លូវ​៦៣ គោលបំណង​ត្រលប់​ទៅ​សណ្ឋាគារ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​នោះ ដោយ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​ផ្លូវ​៦៣​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង  ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ក៏​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្ស៊ុ​យ​សុ​គី​និក​ពណ៌​ខ្មៅ​លាយ​ក្រហម​បាន​ជិះ​មក​ជិត​រួច​អ្នក​អង្គុយ​ខាងក្រោយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​រូប​នាង តែ​មិន​បាន​សំរេច​បណ្តាល​ឱ្យ​រូប​នាង​ដួល​រង​របួស​​រលាត់​ដៃជើង ហើយ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​បើក​រត់​តែ​ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​ឃើញ​ហេតុការណ៍​ជាក់​ស្តែង​​បាន​បើក​ដេញ​តាម​ពីក្រោយ រួច​ហើយ​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ឱ្យ​កម្លាំង​គ្រប់​បណ្ដា​ប៉ុស្តិ៍​តាម​ជួយ​ស្ទាក់​ចាប់​រហូត​មក​ដល់​ក្រោយ​ក្រសួង​ធនធានទឹក​ផ្លូវ​៥០៨ សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​ដេញ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​រួច​ហើយ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ហើយ​របស់របរ​ដែល​នៅ​ក្នុង​កាបូបស្ពាយ គឺ​មាន​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​៥​មួយ​គ្រឿង ក្រ​ម៉ា​​មួយ លិខិតឆ្លងដែន​(Passport)​មួយ​សន្លឹក ម៉ាស៊ីន​គិត​លេខ​មួយ ព្រមទាំង​សោរ​បន្ទប់​មួយ ។ ចំពោះ​ជន​បង្ក​វិញ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង និង​ឃុំខ្លួន​បណ្ដោះ​អាសន្ន​​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ ៕