ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​ម្នាក់

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​គគីរ​ធំ​ល្បាត​តាម​មូលដ្ឋាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀ.ន​បាន​ម្នាក់…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​គគីរ​ធំ​ល្បាត​តាម​មូលដ្ឋាន​ឃាត់ខ្លួន​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។

តាម​របាយការណ៍​របស់​របស់​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​បាន​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ដូច​​សព្វដង ។លុះ​មក​ដល់​ចំណុច​ខាងលើ​ឃើញ​មុខសញ្ញា​ឈ្មោះ ឈាង គឺ​ម​សឿង ​ហៅបារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​គគីរ​​ធំ​កំពុង​ជិះ​ម៉ូតូ​ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ម្សៅ​ក្រាម​ថ្លា​ព​ណ៏​ស សង្ស័យ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​មួយ​កញ្ចប់​តូច​នៅ​​ក្នុង​ហោប៉ៅ​ខោ​ក៏​ឃាត់ខ្លួន​រួម​ជាមួយ​ម៉ូតូ​ម៉ាក​គុប​មូល ព​ណ៏​ទឹក​ប៊ិច​ចាស់ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង នាំ​យក​មក​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំ​រឿង​​ប​ញូ​ន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕