ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ហាន​មែន ! យក​ថ្នាំ​ញៀន​ឱ្យ​បងប្អូន​ក្នុង​មណ្ឌល​កែប្រែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ចូល​ទៅ​សួរសុខទុក្ខ​បងប្អូន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ដោយ​លាក់​សារធាតុ​ញៀន​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​នាក់​កាន់​បន្ទប់​ឃាត់​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖  នារី​ម្នាក់​ចូល​ទៅ​សួរសុខទុក្ខ​បងប្អូន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ដោយ​លាក់​សារធាតុ​ញៀន​ជាប់​នឹង​ខ្លួន​ត្រូវ​បាន​នាក់​កាន់​បន្ទប់​ឃាត់​ឱ្យ​សមត្ថកិច្ច បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​មណ្ឌល​កែប្រែ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក ថេ​ង កុសល មេ​ប៉ុស្តិ៍​ចោម​ចៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ កែវ  សុ​វ​ណ្ណា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​អ្នក​រើស​អេ​ត​ចាយ ស្នាក់​នៅ​សង្កាត់​បឹង​​ព្រលឹត​ខណ្ឌដូនពេញ មុន​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​បាន​សុំ​នាក់​មើល​ការ​ខុស​ត្រូវ​ថា ចូល​មើល​បងប្អូន​នៅ​ក្នុង​មណ្ឌល​កែប្រែ​ខាងលើ​នោះ ហើយ​ពួក​គាត់​បាន​ឆែក​​ទៅ​លើ​របស់របរ​ជនសង្ស័យ​បាន​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​សៀត​ចំហៀង​កញ្ចប់​បារី ហើយ​នៅ​ពេល​នោះ​ដែរ​ពួក​គាត់​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​អន្តរាគមន៍​ភ្លាម​ៗ​​ផង​ដែរ ។

ក្រោយ​ពេល​ការ​សាកសួរ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕