ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ពណ៌​ផ្កាឈូក «​បន្ទាយស្រី​» នៅ​តែ​ល្បី​ទាក់ទាញ​អ្នកទេសចរ

7 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ក្នុង មួយ​ថ្ងៃ​ៗ​បាន​ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី ។

ប្រាសាទបន្ទាយស្រី មាន​ចំងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីរួមខេត្ត​សៀមរាប ស្ថិត​នៅ

ខេត្ដសៀមរាប ៖ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​ម៉ឺន​នាក់​ក្នុង មួយ​ថ្ងៃ​ៗ​បាន​ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី ។

ប្រាសាទបន្ទាយស្រី មាន​ចំងាយ​៣៩​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីរួមខេត្ត​សៀមរាប ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​បន្ទាយស្រី ស្រុក​បន្ទាយស្រី ។ មាន​ភាព​ល្បី​រន្ទឺ​ពេញ​ពិភព​លោក​​ថា ប្រទេស​កម្ពុជា​មាន​ប្រាសាទ​ពណ៌​ផ្កាឈូក និង​មាន​សម្រស់​ស្រស់​ស្អាត នោះ​គឺ​ប្រាសាទបន្ទាយស្រី ប្រាសាទ​នោះ​មាន​ន​ក្បាច់ចម្លាក់​វិសេសវិសាល​លើ​ផ្ទាំង​ថ្ម​ផ្កា​ឈូក​​ហាក់ដូច​មានជីវិត​រស់​រវើក គឺ​ចម្លាក់​ទេពអប្សរ​ចំនួន​១៥០០ ខុស​ៗ​គ្នា មាន​កំពែង​ថ្មបាយក្រៀម​ព័ទ្ធ​៣​ជាន់ មាន​ទីលាន​ក្រាល​ថ្ម​វែង​ទៅ​ទិស​ខាងកើត កសាង​ឡើង​ក្នុង​ឆ្នាំ​៩៦៧ ។

ប្រាសាទបន្ទាយស្រី​កាលពី​១០​ឆ្នាំ​មុន មាន​ថ្នល់ជាតិ​លេខ​៦៧ កាត់​តាម​មុខ​ប្រាសាទ ដែល​ឃ្លាត​ពី​កំផែង​ប្រាសាទ ប្រមាណ​ជាង​១០​ម៉ែត្រ​។ បច្ចុប្បន្ន​នេះ​ដើម្បី​ការពារ​ការ​ខូចខាត​ដោយ​ប្រការ​ណាមួយ ទាំង​ធម្មជាតិ និង​ការ​ញ័រ​រញ្ជួយ ឬ​ឧបទ្ទវហេតុ​ដោយ​មនុស្ស​បង្កក្តី ទើប​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ផ្លូវ​វាង​ប្រាសាទ ថែម​ទាំង​ធ្វើ​ទីតាំង​ចំណតរថយន្ត​មាន​សម្រាប់​ទទួលភ្ញៀវ ដើម្បី​ជួ​យស​ម្រួ​ស​សណ្តាប់ធ្នាប់​ក្នុង​រមណីយដ្ឋាន​ប្រាសាទបន្ទាយស្រី​។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សំ សាលី ជាម​គ្គុ​ទ្ទេស​ទេសចរ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នក​ចូល​ចិត្ត​ទស្សនា​ប្រាសាទបន្ទាយស្រី​ច្រើន ។ បន្ទាប់​ពី​ទស្សនា​ប្រាសាទ​អង្គរ​រួច ភ្ញៀវ​ដែល​ទៅ​ទស្សនា​ភាគច្រើន​គឺ​ភ្ញៀវ​ជនជាតិ​ចិន​ជាប់​លំដាប់ថ្នាក់​ទី​១​បន្ទាប់​មក​ជនជាតិ​កូរ៉េ ជប៉ុន ថៃ ចំណែក​ប៉ែក​ខាង​សហភាព​អឺរ៉ុប គឺ​មានការ​ថយ​ចុះ ។

កញ្ញា​សំណាង ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ នៅ​រមណីយដ្ឋាន​ប្រាសាទបន្ទាយស្រី ឱ្យ​ដឹង​ថា «​នាង​ខ្ញុំ​លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​ប្រាសាទបន្ទាយស្រី ក្នុង​តម្លៃ​ទាប​ស្ទើរតែ​មិន​ស្មើ​ដើម​ក៏​មាន​ដែរ ព្រោះ​លក់​មិនសូវ​ដាច់​ប៉ុន្មាន​ទេ ។ របស់​ដែល​លក់ដាច់​ជាងគេ គឺ​ទឹកបរិសុទ្ធ ក្រូច ទឹកដូង និង​ផ្លែ​ឈើ ។ ផ្នែក​អាហារ​ភ្ញៀវ​កម្រ​ហូប​ណាស់​ដោយ​ភ្ញៀវ​និយម​នាំ​នំចំណី និង​ម្ហូបអាហារ​ពី​សណ្ឋាគារ​មក​ជាមួយ ដោយ​មាន​ក្រុមហ៊ុន​ទេសចរណ៍​ជា​អ្នក​ចាត់ចែង​បាយ​ទឹក​រួច​ជា​ស្រេច​។ មូលហេតុ​ដោយសារ​ក្រុមហ៊ុន​ខ្លះ​ផ្សព្វផ្សាយ​ដល់​អ្នក​ទេស​ចរ​ថា បើ​ទៅ​លេង​ស្រុក​ខ្មែរ កុំ​ហូប​បាយ​តាម​ប្រាសាទ​កុំ​ទិញ​វត្ថុ​អនុស្សាវរីយ៍ ព្រោះ​អ្នក​ដឹក​ភ្ញៀវ​គេ​បាន​កម្រៃជើងសា​។ ក្រុមហ៊ុន​ទាំងនោះ​ឆ្លៀត​លក់​ឱ្យ​ភ្ញៀវ ទើប​ធ្វើ​ឱ្យ​មុខ​របរ​លក់ដូរ​នៅ​តាម​ប្រាសាទ​មិនសូវ រក​ចំណូល​បាន​ប៉ុន្មាន​ទេ ព្រោះ​អ្នក​នាំ​ភ្ញៀវ ចាត់ចែង​អស់ហើយ ដូច្នេះ​អ្នកលក់​មួយ​ចំនួន​បាន​ទៅ​ខ្ចី​លុយ​ពី​អង្គការ​ក៏​មាន ដើម្បី​យក​មក​លក់​ដូរ គ្រាន់​បាន​ចិញ្ចឹម​ក្នុង​គ្រួសារ និង​ឱ្យ​កូន​បាន​ចូល​រៀន​ហ្នឹង​កេ​ផង​» ។

ក្រុម​អ្នក​លក់ដូរ​នៅ​តាម​ប្រាសាទ​នានា​ក្នុង​ខេត្តសៀមរាប សំណូមពរ​ឱ្យ​អ្នក​នាំ​ភ្ញៀវ​ទេសចរ​បរទេស​ទាំងអស់ កុំ​យក​ភេសជ្ជៈ និង​ម្ហូប​ទៅ​តាម​រថយន្ត ដើម្បី​ឱ្យ​ភ្ញៀវ​ទស្សនា​តាម​ប្រាង្គ​ប្រាសាទ​ទិញ​របស់របរ និង​ម្ហូបអាហារ​ដែល​ពួក​គាត់​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​គ្រួសារ​ផង ៕