ចេះតែមាន ! វាយមួយខ្សែក្រវាត់រយះក្បាល រួចមកសុំទោស
រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានបង្កហិ.ង្សាដោយបានវាយច្រឡំត្រូវយុវជនម្នាក់ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ឱ្យសមត្ថកិច្ចយកទៅណែនាំបង្កឱ្យមានការភ្ញាក់ផ្អើល…
រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានបង្កហិ.ង្សាដោយបានវាយច្រឡំត្រូវយុវជនម្នាក់ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ឱ្យសមត្ថកិច្ចយកទៅណែនាំបង្កឱ្យមានការភ្ញាក់ផ្អើល…
រាជធានីភ្នំពេញ ៖ យុវជន៣នាក់បានបង្កហិង្សាដោយបានវាយច្រឡំត្រូវយុវជនម្នាក់ ក៏ត្រូវបានប្រជាពលរដ្ឋឃាត់ឱ្យសមត្ថកិច្ចយកទៅណែនាំបង្កឱ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ អាត ចាន់សុជាតិ អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិតាងួន សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។
ជនបង្កទី១-ឈ្មោះ រិន សុភារ៉ា អាយុ២០ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ, ទី២-ឈ្មោះ យន់ ពន្លក ជាសន្តិសុខ រស់នៅភូមិកើតហេតុខាងលើ និងទី៣-ឈ្មោះ ពេជ្រ ពិសាល អាយុ១៦ឆ្នាំ ជាសិស្ស រស់នៅភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ រូបគាត់ទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិនៅភូមិកើតហេតុខាងលើ បន្ទាប់មកគាត់បានចេញទៅក្រៅជាមួយមិត្តភក្តិ២នាក់ទៀតទៅទិញអីហូប ស្រាប់តែជនបង្កទាំង៣នាក់មាន ដោយ២នាក់បានយកខ្សែក្រវ៉ាត់មកព្រួតវាយទៅលើរូបគាត់ បណ្តាលឱ្យបែកក្បាលហូរឈាមហើយត្រូវនាក់ភូមិឃាត់ខ្លួនបានភ្លាមៗផងដែរ ។
ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះស្រាប់តែ២នាក់យកខ្យែក្រវា៉ត់វាយជនរងគ្រោះខាងលើបានក្រវាត់ខ្សែក្រវ៉ាតចោល ហើយសុំទោសទៅលើជនរងគ្រោះថា ខ្ញុំសុំទោសពួកខ្ញុំ វាយច្រឡំស្មានថា ជាបក្សបង្កទំនាស់នឹងគ្នាហើយប្រជាជនខាងលើខលហៅសមត្ថកិច្ចជួយអន្តរាគមន៍ហើយយកជនបង្កទាំង៣នាក់ទៅកាន់ប៉ុសិ៍្តចោមចៅ ។
ក្រោយពេលកើតហេតុជនរងគ្រោះទាមទាសំណងថ្លៃព្យាបាលចំនួន២០០ដុល្លារដើម្បីព្យាបាលរបួស បន្ទាប់មកបងប្អូនជនបង្កមកសំរាប់សំរួលភ្លាមៗផងដែរ ហើយជនបង្កទាំង៣នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើកាអប់រំណែនាំធ្វើកិច្ចសន្យានឹងឱ្យទៅវិញ ៕
ចែករំលែកព័តមាននេះ