ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Sony ប្រកាស​ថា SD Card របស់​ខ្លួន​លឿន​បំផុត

7 ឆ្នាំ មុន

Sony ជប៉ុន​ទើបតែ​ប្រកាស​ជា​ផ្លូវការ​ថា SD Card របស់​ខ្លួន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ។ SD Card ថ្មី​របស់​ក្រុមហ៊ុន​មានឈ្មោះ​ថា SF-GHS-II មាន​សមត្ថភាព​អាន (Read) ក្នុង​ល្បឿន 300MB ក្នុង​

Sony ជប៉ុន​ទើបតែ​ប្រកាស​ជា​ផ្លូវការ​ថា SD Card របស់​ខ្លួន​លឿន​ជាងគេ​បំផុត​ក្នុង​លោក ។ SD Card ថ្មី​របស់​ក្រុមហ៊ុន​មានឈ្មោះ​ថា SF-GHS-II មាន​សមត្ថភាព​អាន (Read) ក្នុង​ល្បឿន 300MB ក្នុង​មួយ​វិនាទី​និង​សមត្ថភាព​សរសេរ (Write) ក្នុង​ល្បឿន​299MB ក្នុង​មួយ​វិនាទី ។ ហេតុនេះ​វា​បាន​ក្លាយជា​ប្រភេទ SD Card ដែល​មាន​ល្បឿន​លឿន​បំផុត​មិន​ធ្លាប់​មាន ។ លើស​ពី​នេះ​ទៅ​ទៀត SD Card ថ្មី​មួយ​នេះ ធន់​នឹង​ទឹក ធន់​នឹង​អាកាសធាតុ និង​ធន់​នឹង​កម្លាំង​ឆក់​អគ្គិសនី និង​ធន់​នឹង​កម្លាំង​ពន្លឺ X-ray ទៀត​ផង។

សមត្ថភាព​លឿន​បែប​នេះ​ពិត​ណាស់​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ថតរូប ព្រោះ​វា​មិន​រំខាន​ក្នុង​ការ​ផ្តិត​យក​រូបថត​ដែល​មាន​ទំហំ​ធំ​ដោយសារ SD Card ដើរ​យឺត​នោះ​ទេ ។

តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​បញ្ជាក់​ថា អ្នក​ថតរូប​អាច​ប្រើ SF-GHS-II ក្នុង​ម៉ាស៊ីន​ថត​របស់​ខ្លូ​ន​ដោយ​រីករាយ​ព្រោះ​ល្បឿន Read មាន​ដល់​ទៅ 300MB ក្នុង​មួយ​វិនាទី និង​ល្បឿន Write មាន​ដល់​ទៅ 299MB ក្នុង​មួយ​វិនាទី​នៅ​ពេល​គេ​ប្រើប្រាស់​កម្មវិធី UHS Speed Class 3​និង  Class 10 ។

អ្វី​ដែល​ពិសេស​ទៀត​នោះ​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​ហៅ​មក​វិញ​នូវ​ឯកសារ ឬ​រូបថត​ដែល​លោក​អ្នក​បាន​ចុច​លុប​ដោយ​ចៃដន្យ​សម្រាប់ SD Card មួយ​នេះ​ទៀត​ផង ហើយ​កម្មវិធី​នោះ​លោក​អ្នក​អាច​ដោ​ន​ឡូត​ដោយ​ឥត​គិតថ្លៃ​លើ គេហទំព័រ Sony ផង​ដែរ ។

ក្រុមហ៊ុន​សូ​នី​បាន​ប្រកាស​ថា វា​ទំហំ​ចាប់ ពី​32GB និង​64GB រហូត​ដល់​128GB ។

ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ចេញ​តម្លៃ​របស់​វា​នៅ ឡើយ​ទេ តែ​បាន​ប្រាប់​ថា SF-GHS-II នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ក្នុង​ខែមីនា ២០១៧ ជាមួយនឹង​ផលិតផល​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រភេទ USB ល្បឿន​លឿន 3.1 និង​Gen1 SD Card Reader ជំនាន់​ទី​មួយ និងMRW-S1 ៕