ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ខ្ទាត​ចេញពី​ក្នុង​រថយន្ត​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ខ្ទាត​ចេញពី​ក្នុង​រថយន្ត​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ …

ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ខ្ទាត​ចេញពី​ក្នុង​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៩-១០០ ស្ថិត​ក្នុងភូមិ​ខ្នាចរមាស ឃុំ​នរាយណ៍ ស្រុក​ឈូក ខណៈ​រថយន្ត​មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​ដើម​អាកា​ស្យា​នៅ​ក្បែរផ្លូវ ។

លោក សំ​រឹត សីលា​វិបុល អធិការ​នគរបាល​ស្រុក​ឈូក បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​បង្ក​ឡើង​ដោយ​ខ្លួនឯង គ្មាន​ពាក់ព័ន្ធ​នឹង​យានយន្ត​ផ្សេង​ទៀត​នោះ​ទេ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទំនងជា​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង ពីព្រោះ​គេ​ឃើញ​បើករថយន្ត​លឿន​ហើយ​រេ​ចង្កូត​ពេញ​ផ្លូវ ។ លុះដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ដើម​អាកា​ស្យា​នៅ​ក្បែរផ្លូវ​ទាំង​កំរោល កំ​ពិត​កាប៊ី​ន ហើយ​មិន​ទាន់​អស់​ល្បឿន ក៏​ជ្រុល​ទៅ​បុក​ដើម​អាកាស្សា​១​ដើម​ទៀត​ក្បែរ​មាត់​អណ្តូង​ទើប​កល​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​ម្នាក់​អង្គុយ​អែប​អ្នកបើកបរ​ខ្ទាត​ចេញពី​រថយន្ត​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ។

លោក​អធិការ​ស្រុក​ឈូក​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដែល​រង​គ្រោះ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1Q-7295 បើកបរ​ដោយ​ឈ្មោះ ប៉ាន វ​ណ្ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្តុក ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត រង​របួសធ្ងន់ ចំណែក​រថយន្ត​ក៏​ខូចខាត​ធ្ងន់ធ្ងរ​ដែរ ។ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ ផា​ន់​ឡូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​កសិករ ឃុំ​សំឡាញ ស្រុក​អង្គរ​ជ័យ ខេត្តកំពត (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួចរាល់ បាន​ប្រគល់​ជូន​តំណាង​ក្រុម​គ្រួសារ​មក​ស្ទូច​រថយន្ត និង​យក​សព​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕