ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បណ្តាល​មក​ពី​ជំងឺ​ឫសដូងបាត

7 ឆ្នាំ មុន

លោក​អ្នក​ដែល​មាន​អាការ​ហូរ​ឈាម​ចេញ​តាម​ទ្វារធំ ឬ​ក៏​មាន​ដុំ​សាច់​ធ្លាក់​ចេញ​ក្រៅ​តាម​ទ្វារធំ ទាំងនេះ​គឺជា​អាការ​នៃ​ជំងឺ​ឫសដូងបាត ។ ជំងឺ​ឫសដូងបាត​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​បំផុត នោះ​គឺ​

លោក​អ្នក​ដែល​មាន​អាការ​ហូរ​ឈាម​ចេញ​តាម​ទ្វារធំ ឬ​ក៏​មាន​ដុំ​សាច់​ធ្លាក់​ចេញ​ក្រៅ​តាម​ទ្វារធំ ទាំងនេះ​គឺជា​អាការ​នៃ​ជំងឺ​ឫសដូងបាត ។ ជំងឺ​ឫសដូងបាត​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ធំ​បំផុត នោះ​គឺ​នៅ​ពេល​មាន​ឈាម​ធ្លាក់​ច្រើន​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ដួល​សន្លប់​ដោយសារ​តែ​ខ្វះ​ឈាម ហើយ​បង្ក​ឲ្យ​មាន​គ្រោះ ផ្សេង​ៗ​ជាយថាហេតុ ។

សញ្ញា​ដែល​បញ្ជាក់​ថា លោក​អ្នក​កើត​មាន​ជំងឺ​ឫសដូងបាត​មាន​ដូច​ជា​៖

-​ពិបាក​បត់ជើងធំ បត់ជើង​ក្រ​ចេញ បត់ជើង​ចេញ តិច​ៗ បត់ជើង​ញឹក​តែ​មិន​អស់ ។ ការ​ពិបាក​បត់ជើង​មិនមែន​សំដៅ​ទៅ​លើ​លាមក​ដែល​រឹង​តែ​ម្យ៉ាង​ទេ ជួនកាល​លាមក ទន់ៗ​ក៏​ពិបាក​ដែរ​ធ្វើ​ឲ្យ​លោក​អ្នក​អង្គុយ​ក្នុង​បង្គន់​យូរ ប្រឹង​យូរ ដោយ​យល់​ថា​ខ្លួន​បន្ទោបង់​មិន​អស់​។ ការ​អង្គុយ​ប្រឹង​យូរ​នេះ​អាច​ធ្វើ​ឲ្យ​សរសៃឈាម​វា​រីក​ធំ និង​យារ​ធ្លាក់​មក ។

-​បត់ជើង​មាន​ឈាម​ម្តងម្កាល ឬ​ឈាម​រាល់ថ្ងៃ ឈាម​នេះ​ច្រើន​តែ​ធ្លាក់​នៅ​ក្រោយ​លាមក ដែល​ឈាម​នេះ​អាច​ស្រក់ តក់​ៗ​ឬ​ក៏​ធ្លាក់​ចុះ​មក​ដូច​ជា​គេ​អា​រក​មាន់  ។

-​ឈឺ​អួល​ពេល​បត់ជើង សើម រមាស់​ដូច​អៀន​រុក​គូទ និង​មាន​ធ្លាក់​សាច់​ចេញ​មក​ក្រោយ​ពេល​បន្ទោបង់​លាមក ដែល​ជួនកាល​នៅ​ពេល​ដែល​លោក​អ្នក​យកដៃ​ទៅ​ស្ទាប​មាន​ប៉ះ​សាច់​ទាំងនោះ ដែល​ពេល​ខ្លះ​ត្រូវ​យកដៃ​រុញ​ចូល​ទើប​វា​ចូល​ទៅ​វិញ ។ ខ្លះ​មិនបាច់​យក​រុញ​គ្រាន់តែ​ងើបឈរ​ក៏​ចូល​វិញ​ដែរ ជួនកាល​រុញ​ចូល​វិញ សាច់​ទាំងនេះ​មិន​ចូល​វិញ​ទេ ដោយសារ​តែ​វា​មាន​ទំហំ​ធំ ។

ទាំងនេះ​គ្រាន់តែ​ជា​សញ្ញា​មួយ​ចំនួន​ប៉ុណ្ណោះ​អ្វី​ដែល​សំខាន់​នោះ គឺ​មាន​តែ​ការ​ធ្វើ​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​ប៉ុណ្ណោះ​ទើប​ដឹង​ច្បាស់ ។

ជំងឺ​ឫសដូងបាត​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​មួយ​ចំនួន​ដូច​ជា​៖
-​ធ្វើ​ឲ្យ​ខ្វះ​ឈាម​កាលណា​បើ​ធ្លាក់ឈាម​ច្រើន​ពេក ។
-​អាច​វិ​វ​ឌ្ឍ​ទៅ​រក​សភាព​ធំ​កាន់តែ​ខ្លាំង​អាច​ធ្វើ​ឲ្យ​មានការ​រមាស់ និង​សើម​ខោ​ជាប់​ជា​ប្រចាំ​។
-​អាច​បណ្តាល​ឱ្យ​រលាក​ក្រពះ ពោះវៀន  ។
-​អាច​បណ្តាល​ឲ្យ​ស្អិត​ពោះវៀន ។
-​អាច​កើត​មហារីក​ពោះវៀនធំ ។
-​ស្លេកស្លាំង ដោយសារ​តែ​ធ្លាក់ឈាម​ច្រើន​ពេក ។

-​អាច​ធ្វើការ​ឆាប់​ហត់ អស់កម្លាំង សាច់​ស្បែក​អាប់ ឫសដូងបាត​ទុំ​ផ្ទុះ​បែក អាច​បណ្តាល​ឱ្យ​ស្លាប់​បាន ។ ដូចដែល​លោក​អ្នក​បាន​ជ្រាប​រួច​មក​ហើយ​ថា ជំងឺ​ឫសដូងបាត​បណ្តាល​​មក​ពីរ ការ​បន្ទោបង់​ពិបាក អង្គុយ​ក្នុង​បង្គន់​យូរ ប្រឹង​យូរ ដោយសារ​បញ្ហា​លាមក ។ ដូច្នេះ​អ្វី​ដែល​ល្អ​សម្រាប់​លោក​អ្នក​នោះ គឺ​ត្រូវ​តែ​ទទួលទាន​បន្លែ ផ្លែ​ឈើ ទទួល​ទាន​ទឹក​ឲ្យ​បាន​ច្រើន ជា​ពិសេស​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ។ លើស​ពី​នេះ​ត្រូវ​ទម្លាប់​បត់ជើង​ឲ្យ​បាន​ទៀងទាត់ និង​មិន​ត្រូវ​អង្គុយ​បន្ទោបង់​យូរ​ពេក​ទេ ៕