ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ខឹង​សារព័ត៌មាន​ផ្សាយ​ថា នាង​អន់ចិត្ត​នឹង​អេ​ន​ចេ​លី​ណា ជោ​លី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ឌី សូ​នី​តា មិន​ពេញចិត្ដ​ចំពោះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ថា នាង​អន់ចិត្ត​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែល​កាត់​ប្លង់​នាង​ចោល ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​ឌី សូ​នី​តា មិន​ពេញចិត្ដ​ចំពោះ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ដែល​ចុះ​ផ្សាយ​ថា នាង​អន់ចិត្ត​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដែល​កាត់​ប្លង់​នាង​ចោល ។

ឌី សូ​នី​តា ចាត់​ទុក​ការ​ចេញផ្សាយ​ព័ត៌មាន​នេះ គឺ​ផ្ទុយ​ពី​ចិត្ត​របស់​នាង​ផ្ទាល់ និង​ចុះ​ផ្សាយ​ដោយ​គ្មាន​វិជ្ជាជីវៈ ដោយ​មិន​បាន​ទូរស័ព្ទ​សម្ភាសន៍​នាង ។

បន្ទាប់​ពី​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដឹកនាំ​ដោយ​អ្នក​នាង​អេ​ន​ចេ​លី​ណា ជោ​លី ដាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក គេ​សង្កេត​ឃើញ​ឈុត​សម្តែង​របស់​ឌី សូ​នី​តា ត្រូវ​កាត់​ចេញ​ស្ទើរ​ទាំងស្រុង នាំ​ឲ្យ​មានការ​សង្ស័យ​ថា នាង ទំនងជា​អាក់អន់ស្រពន់ចិត្ត​ជាមួយនឹង​អ្នកដឹកនាំ​រឿង ។

ព័ត៌មាន​នេះ​ត្រូវ​ផ្សព្វផ្សាយ​តាម​សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន​ជា​ហេតុ​ធ្វើ​ឲ្យ​ឌី សូ​នី​តា ខឹង ហើយ​បន្ទោស​ចំពោះ​សារព័ត៌មាន​ទាំងនោះ ក្នុង​ពេល​ដែល​នាង​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ឌី សូ​នី​តា និយាយ​ថា «​ការ​ចុះ​ផ្សាយ​ពី​នាង​អន់ចិត្ត​ចំពោះ​អេ​ន​ចេ​លី​ណា ជោ​លី នោះ តើ​អ្នក​ទាំងនោះ​បាន​ទូរស័ព្ទ​មក​សួរ​នាង​ខ្ញុំ​ពេល​ណា និង​មាន​ខ្សែអាត់​សំឡេង​នាង​ខ្ញុំ​និយាយ ឬ​ក៏​អត់ ។

សូម​បងប្អូន​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​មិន​ទាន់​បាន​ចុះ​ផ្សាយ​អំពី​នាង​ខ្ញុំ​កុំ​បំផ្លាញ​រូប​នាង​ដោយ​ចុង​បិ​ក ព្រោះ​ចំណងជើង​ដែល​បាន​ចេញផ្សាយ​រួច​នោះ​សាហាវ​មែនទែន សូ​ម្បី​តែ​នាង​ខ្ញុំ​ជា​ម្ចាស់​សាមីខ្លួន​ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ​» ។

ឌី សូ​នី​តា ថា នាង​ពុំ​អាក់អន់ស្រពន់ចិត្ត​ណាមួយ​ចំពោះ​ការ​កាត់​ប្លង់​ពី​អ្នកដឹកនាំ​រឿង​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​នាង​មាន​មោទនភាព បើ​ទោះបីជា​រឿង «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ពុំ​មាន​វត្តមាន​នាង​សូ​ម្បី​មួយ​ប្លង់ ក៏​នាង​នៅ​តែ​សប្បាយចិត្ត​ដែរ​។ ក្នុង​នាម​ជា​កូន​ខ្មែរ​មាន​មោទនភាព​ដែល​រឿង​ខ្មែរ​បាន​ទៅ​ដល់​ហូ​លី​វូ​ដ ជា​ពិសេស​វា​ជា​រឿង​បង្ហាញ​ពី​របប​ខ្មែរក្រហម ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ នាង​សប្បាយចិត្ត​ខ្លាំង​ណាស់ ។

ឌី សូ​នី​តា អំពាវនាវ​កុំ​ឲ្យ​ផ្សាយ​ពី​រូប​នាង​ចំពោះ​បញ្ហា ព្រោះ​វា​មិន​បាន​លើកតម្កើង​ដល់​រូប​នាង​និង​វិស័យ​សិល្បៈ​ខ្មែរ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​គឺជា​ការ​ជាន់ពន្លិច ៕