ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌល​កណ្តាល​ថ្មីរបស់​ Apple គ្រោង​សម្ពោធ

7 ឆ្នាំ មុន

Apple មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យូរណាស់​មក​ហើយ​លើ​គំរូ​នៃ​ការ​ច្នៃ​ម៉ូ​ដ ហើយ​ពេល​នេះ​ទីស្នាក់ការ​ថ្មី​របស់​ខ្លួន​ក៏​ជិត​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ផង​ដែរ ។

​Apple មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យូរណាស់​មក​ហើយ​លើ​គំរូ​នៃ​ការ​ច្នៃ​ម៉ូ​ដ ហើយ​ពេល​នេះ​ទីស្នាក់ការ​ថ្មី​របស់​ខ្លួន​ក៏​ជិត​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ផង​ដែរ ។ ក្រុមហ៊ុន​Cupertino ដែល​ជា​ក្រុមហ៊ុន​ទទួល​សាងសង់​ឲ្យ​Apple​បាន​ប្រកាស​ថា ខ្លួន​ត្រូវការ​រយៈពេល​កន្លះ​ឆ្នាំ​ទៀត ដើម្បី​បញ្ចប់​គម្រោង​សាងសង់​សម្រាប់​មនុស្ស​១.២០០​នាក់​ធ្វើការ។ ទីតាំង​ក្រុមហ៊ុន​ថ្មី​នេះ​មានឈ្មោះ​ថា Apple Park នឹង​ចំណាយ​ប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

មជ្ឈមណ្ឌល​កណ្តាល​ថ្មី ដែល​គេ​គ្រប់​គ្នា​ប្រដូច​ទៅ​នឹង​យានអវកាស​នោះ មាន​រាងស្តើង​ដូច​ជា​ចិញ្ចៀន​យក្ស និង​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​២,៨​លាន​ហ្វ៊ី​ត​កា​រ៉េ​ឬ​៨៥​មុ​ឺ​ន​ម៉ែត្រការ៉េ ។ ផ្នែក​ខាងក្រៅ​របស់​ក្រុមហ៊ុន​ស្រោប​ដោយ​បន្ទះ​កញ្ចក់ ហើយ​ក៏​ជា​បន្ទះ​ដែល​ធំ​ជាងគេ​ដែរ​នៅ​ក្នុង​ពិភពលោក ។

គម្រោង​សម្រាប់​អគារ​ថ្មី​នេះ គឺ​ឈរ​លើ​គោលការណ៍​បៃតង ហេតុនេះ​ផ្ទៃដី​ប្រមាណ​១៧៥​ហិ​កតា​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​ថ្មី គ្របដណ្តប់​ដោយ​រុក្ខជាតិ​បៃតង ។ ជាង​នេះ​ទៀត​ដំបូង​អគារ​ត្រូវ​បាន​បំពាក់​ផ្ទាំង​សូ​ឡា ដែល​អាច​បង្កើត​ថាមពល​បាន​ដល់​ទៅ​១៧​មេ​ហ្កា​វ៉ា​ត់​ហើយ​អគារ​ថ្មី​នេះ​ក៏​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ហេតុនេះ​ក្រុមហ៊ុន មិន​ត្រូវការ​ម៉ាស៊ីន​កម្តៅ​ឬ ម៉ាស៊ីនត្រជាក់ ក្នុង​រយៈពេល​៩​ខែ​ក្នុង​មួយ​ឆ្នាំ ។

កន្លែង​ថ្មី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា Apple Park​ក៏​មាន​បំពាក់​នូវ​មហោស្រព​ភាពយន្ត​ដែល​មាន កៅអី​ទាំងអស់​ចំនួន​១.០០០ ហើយ​វា​ក៏​នឹង​ក្លាយជា​ទីកន្លែង​នៃ​ការ​បង្ហាញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​Apple ផង​ដែរ ។ ដើម្បី​ជា​ការ​គោរព​ដល់​លោក​Steve Jobs ដែល​ជានា​យក​ប្រតិបត្តិ​(CEO)​របស់​ក្រុមហ៊ុន អគារ​ថ្មី​ក៏​មាន​រោង Steve Jobs​ដែរ​។ ជាង​នេះ​ទៀត បុគ្គលិក​Apple អាច​ទទួល​បាន​ភាព​រីករាយ​នៅ​មជ្ឈមណ្ឌល​ហាត់ប្រាណ​ដ៏​ធំ ហើយ​សម្រាប់​មនុស្ស​ទូទៅ​ដែល​ចង់​ទិញ​ផលិតផល​Apple ផ្សេង​ៗ​អាច​ចូល​ទៅ​កាន់​ហាង Apple Store ។

លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន​Apple បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចក្ខុវិស័យ​របស់​Steve​សម្រាប់​ក្រុមហ៊ុន​Apple សម្លឹង​វែង​ឆ្ងាយ​ជាង​ពេលវេលា​ដែល​គាត់​បាន​នៅ​ជាមួយ​យើង​ទៅ​ទៀត ។ គាត់​មាន​បំណង​ថា Apple Park នឹង​ក្លាយជា​ផ្ទះ​នៃ​ការ​បង្កើត​ថ្មី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ៕