ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ោងនេះ ! ​កំពុងរញ៉េរញ៉ៃខ្លាំង​​នៅច្រក​ព្រំដែនប៉ោយ​ប៉ែត ខណៈជំនួប​​ភាគី​​មិន​ទាន់​​​បញ្ចប់​

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បន្តឱ្យ​ដឹងនៅ​ម៉ោងនេះ​ថ្ងៃទី២៤ កុម្ភៈ ថា ​នៅលើ​ស្ពាន​ព្រំដែនប៉ោយប៉ែត ​នៅ​តែ​បន្ត​កក​ស្ទះ​ខ្លាំង ខណៈ​ជំនួប​ចរ​ចាមិន​​ទាន់​ទទួល​បាន​​លទ្ធផល ​(​មាន​ន័យ​ថា ​ការ​ប្រជុំ​មិន​ទាន់​បញ្ចប់​)​ ។

​ជាមួយ​គ្នា​នេះ ​កម្មករ​នាំ​ទំនិញ​ពី​ថៃ​បង្ខំចិត្ត​លើកអី​​វ៉ា​ន់​ហុច​គ្នា​​ចម្លង​រនាំង​ដែក​ស្ពាន​ និង​ខ្លះ​អូស​ទំនិញ​ដល់​លើ​​ស្ពាន​ខាង​ទឹកដី​ថៃ​​នាំ​គ្នា​ទូល​ឆ្លង​ព្រំដែន ​។​ ចំណែក​ពលករ​បញ្ជូន​ពី​ថៃ​១រថយន្ត​​ទ្រុង​ ដោយសារ​មិន​អាច​ឆ្លង​ព្រំដែន​បាន​ ត្រូវ​ភាគី​ថៃ​ឱ្យ​​ចុះ​ដើរ​ចូល​មក​កម្ពុជា​ជា​ធម្មតា ​។​

​ម្យ៉ាង​វិញទៀត ​រទេះ​លក់​លៀស​ហាល​​ត្រូវ​ទៅ​លក់​នៅ​ផ្សារ​រុង​ក្លឿ​ បែរ​​ជា​នាំ​គ្នា​លក់​នៅ​មាត់ច្រក​ទ្វារ​ខាង​កម្ពុជា​ព្រោះ​មិន​អាច​ចូល​ទៅ​ដី​ថៃ​បាន​ ។ ព្រឹកនេះ !​ អាជីវករ​លក់​ត្រី​​នៅ​លើ​ស្ពាន​ប៉ោយ​ប៉ែ​ត​ផ្ទុះ​ការ​​តវ៉ា​​ជា​ថ្មី​