ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​កាហ្វេ​តម្រូវ​ឱ្យ​អតិថិជន​ចេញ​លុយ​ថ្លៃ​ភ្លើង

7 ឆ្នាំ មុន

ម្ចាស់​ហាង​លក់​កាហ្វេ​បាន​ត្អូញត្អែរ​ជា​យូរណាស់​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​អតិថិជន​ក្នុង​ហាង ពេល​នេះ​ម្ចាស់​ហាង​កាហ្វេ​នៅ​ក្នុង​ទីក្រុង Vienna ប្រទេស​អូ​ទ្រី​សបាន​សម្រេច​ចាត់វិធានការ​ទប់ទល់ ។

ម្ចាស់​ហាង​លក់​កាហ្វេ​បាន​ត្អូញត្អែរ​ជា​យូរណាស់​មក​ហើយ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​អតិថិជន​ក្នុង​ហាង ពេល​នេះ​ម្ចាស់​ហាង​កាហ្វេ​នៅ​ក្នុង​ទីក្រុង Vienna ប្រទេស​អូ​ទ្រី​សបាន​សម្រេច​ចាត់វិធានការ​ទប់ទល់ ។

ហាង​កាហ្វេ​មួយ​នៅ​ក្នុង​ទីក្រុង Vienna បាន​សម្រេច​ឲ្យ​អតិថិជន​របស់​ខ្លួន​បង់ប្រាក់​ចំនួន​មួយ​អឺ​រ៉ូ ដើម្បី​អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​ហាង ដោយសារ​តែ​ម្ចាស់​ហាង
កាហ្វេ​នោះ​ត្រូវ​បង់​វិ​ក័យ​ប​ត្រ​អគ្គិសនី​ខ្ពស់​រាល់ខែ ដោយសារ​ភ្ញៀវ​ដែល​ចូល​ហាង​គាត់​ប្រើប្រាស់​អគ្គិសនី​ដើម្បី​សាក​ថ្ម​ទូរស័ព្ទ និង​ប្រើ​កុំព្យូទ័រ​យួរដៃ​ជាដើម ។

លោក Galina Pokorny ម្ចាស់​ហាងកាហ្វេ​Terressen នៅ​សង្កាត់ Hundert wasserhau កណ្តាល​រដ្ឋធានី​អូ​ទ្រី​ស Vienna បាន​និយាយ​ថា «​ភ្ញៀវ​ទេសចរ​តែងតែ​ត្រូវ
ការ​ភ្លើងអគ្គិសនី ។ តើ​អ្នក​ណា​ជា​អ្នក​ចេញលុយ​ថ្លៃ​អគ្គិសនី ។ ខ្ញុំ​បើកហាង​លក់​កាហ្វេ មិនមែន​កាហ្វេ​អុ​ី​ន​ធើ​រ​ណេ​ត​ទេ ។ ការ​ចំណាយ​លើ​សេវា​អគ្គិសនី​ក្នុង​ហាង​កាន់តែ ច្រើន​ឡើង​ៗ ហើយ​មនុស្ស​ទូទៅ​គិត​ថា មក​ហាង​កាហ្វេ អ្វី​ក៏​មិន​គិតលុយ​ដែរ ។ អ្នក​មិនមែន​បើកភ្នែក​ព្រឹក​ឡើង​ដើម្បី Free នោះ​ទេ​» ។

ដំណឹង​នៃ​សេវាកម្ម​ថ្លៃ​អគ្គិសនី​មួយ​អឺ​រ៉ូ​ត្រូវ​បាន​គេ​ដឹង​ដោយសារ​សារព័ត៌មាន​អូ​ទ្រី​ស​មួយ​បាន​ផ្សាយ និង​បង្ហាញ​ពី​វិ​ក័យ​ប​ត្រ​មួយ​អឺ​រ៉ូ​ថ្លៃ​ប្រើ​ភ្លើងអគ្គិសនី ។ សម្រាប់​ការ​ប្រើប្រាស់​អគ្គិសនី​១៥​នាទី​ដំបូង គឺ​ហាង​កាហ្វេ​មិន​គិត​ប្រាក់​អ្វី​ទេ បន្ទាប់​ពី​អតិថិជន​ទិញ​កាហ្វេ​ហើយ​នោះ ប៉ុន្តែ​លើស​ពី​នេះ​ត្រូវ​បង់ប្រាក់ ។ គ្រប់​ផលិតផល​អគ្គិសនី​ទាំងអស់​ដូច​ជា កុំព្យូទ័រ​យួរដៃ ទូរស័ព្ទ​ដៃ ក្តារ​ចុច​ឆ្លាត​វៃ ឬ អ្វី​ៗ​ដែល​ត្រូវ​ប្រើ​អគ្គិសនី​លើស​ពី​១៥​នាទី​ត្រូវ​បក់​ប្រាក់ ។ មាន​ហាង​កាហ្វេ​មួយ​ចំនួន​សម្រេច​គិតថ្លៃ​សេវា Wifi សម្រាប់​អតិថិជន​ណា​ដែល​នៅ​អង្គុយ​ក្នុង​ហាង​ច្រើន​ម៉ោង ហើយ​ប្រើ Wifi ៕