ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់មួយ​មេ​ធំ បណ្តាល​ឱ្យ​បាក់​ដើមឈើ​ធំ​ៗ​ចំនួន​៣​ដើម សង្កត់​ផ្ទាំង​លម្អ​កាត់​ទទឹង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់ ក្នុង​រដូវប្រាំង​មួយ​មេ​ធំ នៅ​ក្នុង​ក្រុង​សៀមរាប បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​រលំ​ដល់​ដី និង​បាក់​ដើមឈើ​ធំ​ៗ

ខេត្តសៀមរាប ៖ ភ្លៀង​លាយឡំ​នឹង​ខ្យល់​ក​ន្ទ្រា​ក់ ក្នុង​រដូវប្រាំង​មួយ​មេ​ធំ នៅ​ក្នុង​ក្រុង​សៀមរាប បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​រលំ​ដល់​ដី និង​បាក់​ដើមឈើ​ធំ​ៗ ចំនួន​៣​ដើម នៅ​កន្លែង​ផ្សេង​គ្នា បាន​សង្កត់​មក​លើ​ខ្សែភ្លើង​ដាច់​នៅ​តាម​ដងស្ទឹង​សៀមរាប បាក់​បង្គោល​ភ្លើង​១​ដើម និង​ផ្ទាំង​លម្អ​ភ្លើង​កាត់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប ដែល​ជា​របស់​សាលាខេត្ត​សៀមរាប បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរ​មួយសន្ទុះ​ធំ ត្រូវ​បាន​ខាង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ មក​ធ្វើការ​កាត់​ដើមឈើ ដែល​បាក់​នោះ​ជា​កង់​ៗ ដើម្បី​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ ព្រះ​ដាក់ ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​មាន​ខាង​មន្ត្រី​អគ្គិសនី បាន​មក​កាត់​ខ្សែភ្លើង​ដែល​ដាច់​នោះ ដើម្បី​ធ្វើការ​ត​ភ្ជាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​ឡើង​វិញ​។

ហេតុ​ការ​ដែល​បណ្តាល​ឱ្យ​បាក់​ដើមឈើ​នៅ​តាម​ដងផ្លូវ​ស្ទឹង​សៀមរាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១២​រសៀល រហូត​ដល់​ម៉ោង​ជិត​៣​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុង​ក្រុង​/ខេត្តសៀម រាប​។ បើ​តាម​ប្រភព​ពី​មន្ត្រី​ជំនាញ ដែល​ចុះ​ដល់ទី​តាំង​ខាងលើ​បាន​ប្រាប់​ថា មុន​ដំបូង​មាន​ភ្លៀង​មួយ​មេ ព្រមទាំង​មាន​ខ្យល់​បក់​ខ្លាំង​ថែម​ទៀត កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បណ្តាល​ឱ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ អស់​មួយ​ចំនួន និង​បាក់​ដើមឈើ​ធំ​ៗ ចំនួន​៣​ដើម សង្កត់​មក​លើ​បង្គោល​ភ្លើង​បាក់​អស់​មួយ​ចំនួន និង​ផ្ទាំង​លម្អ​កាត់​ទទឹង​ផ្លូវ ដងស្ទឹង​សៀមរាប អស់​មួយ​ចំនួន ដែល​ជា​របស់​ខាង​សាលាខេត្ត​សៀមរាប បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរ​ដែល​ប្រចាំ​នៅ​គោលដៅ​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដើម្បី​ជួយ​សម្រួល​ចរាចរ​នៅ​ទីនោះ​ផង​ដែរ​។

ប្រភព​បាន​បន្ត​ថា ចំពោះ​ខ្សែភ្លើង​វិញ ក៏​ត្រូវ​បាន​ដាច់​អស់​មួយ​ចំនួន​ផង​ដែរ ហើយ​ក៏​បាន​ខាង​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​ព្រៃឈើ បាន​យក​ឡាន​ស្ទួ​ច មក​ដឹក​យក​ទៅ​រក្សា​នៅ​ផ្នែក​រដ្ឋបាល​បន្ទាយស្រី​។ ចំណែក​ខ្សែភ្លើង​វិញ ត្រូវ​បាន​ខាង​មន្ត្រី​អគ្គិសនី មក​ធ្វើកា​រតឡើង​វិញ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​ម្ចាស់​សណ្ឋាគារ​មួយ​ចំនួន ដែល​មាន​ដាច់​ភ្លើង​នោះ​ផង​ដែរ​។ ប្រភព​ពី​មន្ត្រី​អគ្គិសនី​បាន​ប្រាប់​ថា ខ្សែភ្លើង​ដែល​បាន​ដាច់​នៅ​តាម​បង្គោល​ភ្លើង មាត់​ស្ទឹង​សៀមរាប ខណៈ​ដែល​កំពុង​ភ្លៀង​មួយ​មេ​ដ៏​ធំ​នោះ ត្រូវ​បាន​ដើមឈើ​បាក់​មក​លើ សង្កត់​ផ្ទាំង​លម្អ​កាត់​ទទឹង​ផ្លូវ​របស់​សាលាខេត្ត បណ្តាល​ឱ្យ​ដាច់​ខ្សែភ្លើង​នោះ តែ​ត្រូវ​បាន​ត​ភ្ជាប់​ឡើង​វិញ​អស់ហើយ ដើម្បី​កុំឱ្យ​បងប្អូន និង អាជីវករ​តាម​សណ្ឋាគារ នៅ​តាម​ដងស្ទឹង​សៀមរាប​មានការ​ងងឹត​។

សូម​រម្លឹក​ផង​ដែរ​ថា ភ្លៀង​មួយ​មេ​ធំ ក្នុង​រដូវប្រាំង ដែល​បណ្តាល​ឱ្យ​បាក់​ដើមឈើ​ធំ​ៗ ចំនួន​៣​ដើម និង​បាក់​ផ្ទាំង​លម្អ​កាត់​ទទឹង​ផ្លូវ ដែល​ជា​របស់​សាលាខេត្ត ដើម្បី​ទុក​លម្អ​ផ្លូវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ដើរ​លេង​កម្សាន្ត តាម​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​ជា​កេ​រិ៍្ត​ម​រត​តាំងពី​ដូនតា​មក នេះ​ជា​លើក​ទី​១ នៅ​ដើមឆ្នាំ​២០១៧ នៃ​ខេត្តសៀមរាប​៕