ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោ​លី ស្រក់​ទឹកភ្នែក​ពេល​និយាយ​ពី​ការ​បែកបាក់​ស្នេហ៍

7 ឆ្នាំ មុន

នាង​អេ​ន​ចេ​លី​ណា ជោ​លី តារា​សម្តែង​ហូ​លី​វូ​ដ​បាន​នាំ​កូន​ទាំង​៦​នាក់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សម្ពោធ​ខ្មែរ​ភាពយន្ត​រឿង​ «​មុន​ដំបូង​ខ្មែរក្រហម​សម្លា.ប់​ប៉ា​ខ្ញុំ​» …

នាង​អេ​ន​ចេ​លី​ណា ជោ​លី តារា​សម្តែង​ហូ​លី​វូ​ដ​បាន​នាំ​កូន​ទាំង​៦​នាក់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សម្ពោធ​ខ្មែរ​ភាពយន្ត​រឿង​ «​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​» កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៧ ។ ក្នុងអំឡុងពេល​នៅ​ប្រទេស​កម្ពុជា​នេះ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នាង​អេ​ន​ចេ​លី​ណា ជោ​លី យល់ព្រម​បង្ហាញ​ពី​ការ​បែកបាក់​ជាមួយ​លោក​ប្រេត ភី​ក ទាំង​ទឹកភ្នែក​រលីងរលោង​ថា ជា​អំឡុង​ពេល​ដ៏​ពិបាក​បំផុត​របស់​ក្រុម​គ្រួសារ​នាង ។

«BBC»​បាន​សួរនាំ​ពី​រឿង​លែងលះ​ដែល​អេ​ន​ចេ​លី​ណា ជោ​លី មិន​ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹង ។ នាង​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា «​ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ គ្រាន់តែ​ចង់​ប្រាប់​ថា គឺជា​រយៈពេល​ដ៏​ពិបាក​បំផុត ។ យើង​គឺជា​គ្រួសារ ហើយ​ក៏​ជា​គ្រួសារ​តែ​មួយ វា​ជា​រឿង​ពិបាក​បំផុត ប្រសិនបើ​មាន​មនុស្ស​ជា​ច្រើន​បាន​ជួប​លើ​ព្រឹត្តិការណ៍​នេះ​» ។

នាង​អេ​ន​ចេ​លី​ណា ជោ​លី បញ្ជាក់​ថា «​អ្វី​ដែល​ខ្ញុំ​ផ្តោត​ជា​សំខាន់​បំផុត គឺ​កូន យើង​នឹង​ជា​គ្រួសារ​បែប​នេះ​តរៀង​ទៅ និង​ចាំបាច់​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​គ្រួសារ​រឹង​មាំ​ល្អ និង​ស្និទ្ធស្នាល​គ្នា​កាន់តែ​ខ្លាំង​ឡើង​» ៕