ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ឥណ្ឌា​ត្រូវ​គេចាប់​យក​ទៅ​រំលោ.ភ

7 ឆ្នាំ មុន

«Reuter» ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​សម្តែង​ឥណ្ឌា​ដ៏​ស្រស់​ស្អាត​ម្នាក់ត្រូវ​ជនល្មើស​ចាប់​យក​ទៅ​រំលោ.ភ​នៅ​រដ្ឋ​គេ​រ៉ា​ឡា ភាគ​ខាងត្បូង​ប្រទេស …

«Reuter» ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា តារា​សម្តែង​ឥណ្ឌា​ដ៏​ស្រស់​ស្អាត​ម្នាក់ត្រូវ​ជនល្មើស​ចាប់​យក​ទៅ​រំលោភ​នៅ​រដ្ឋ​គេ​រ៉ា​ឡា ភាគ​ខាងត្បូង​ប្រទេស ។ ហេតុការណ៍​នោះ​បង្ក​ឱ្យ​មានការ​រិះគន់​ពី​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ថា វា​ឆ្លុះ​បញ្ចាំង​ពី​ស្ត្រី​គ្រប់​រូប​នៅ​ឥណ្ឌា​រស់នៅ​ប្រឈម​នឹង​គ្រោះថ្នាក់ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ប៉ូលិស​បញ្ជាក់​ថា នារី​តារា​សម្តែង​សុំ​មិន​បង្ហាញ​ឈ្មោះ​រូប​នោះ​បានឱ្យ​ដឹង​ថា នាង​ត្រូវ​ជន​លើ្ម​ស​បើករថយន្ត​នាំ​ទៅ​កន្លែង​ជា​ច្រើន​អស់​រយៈពេល​២​ម៉ោង កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ ហើយ​ទីបំផុត​ក៏​ចាប់​នាង​រំលោភ ។

ប៉ូលិស​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​មួយ​បាន​យក​រថយន្ត​ទៅ​ទទួល​តារា​សម្តែង​ស្រី​រូប​នោះ​ពី​ផ្ទះ​របស់​នាង​នាំ​ទៅ​ស្ទូ​ឌី​យោ ប៉ុន្តែ​រថយន្ត​ត្រូវ​ជន​លើ្ម​ស​ចាត់ការ​នៅ​តាម​ផ្លូវ ។ អ្នកនាំពាក្យ​របស់​ប៉ូលិស​និយាយ​ថា «​រថយន្ត​ដែល​នាង​ជិះ​ត្រូវ​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង បុក​ពីក្រោយ គឺជា​ឧប្បត្តិហេតុ​ដែល​គេ​គ្រោង​ទុកជា​មុន ។ ស្រប​ពេល​នោះ​បុរស​ល្មើស​ចូល​ទៅ​ក្នុង​រថយន្ត រួច​បើក​ចេញ​ទៅ ។ រយៈពេល​ប្រហែល​២​ម៉ោង​បន្ទាប់​មក​នាង​ត្រូវ​គេ​ច្រាន​ចេញពី​រថយន្ត​នៅ​ក្រុង​កូ​ឈី​(Kochi)» ​។

នារី​រង​គ្រោះ​បញ្ជាក់​ថា ខណៈ​ពេល​កំពុង​ចាប់រំលោភ​នាង​នោះ ជនល្មើស​បាន​ថតរូប និង​គំរាម​ថា​នឹង​បង្ហាញ​តាម​អ៊ីន​ធើ​ណេ​ត ។

កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ប៉ូលិស​នៅ​រដ្ឋ​កេ​រ៉ា​ឡា​បាន​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​របស់​នារី​រង​គ្រោះ ។ ចំណែក​ជនសង្ស័យ​ផ្សេង​ទៀត គឺជា​អតីត​អ្នកបើកបរ​រថយន្ត​របស់​នាង​កំពុង​គេចខ្លួន ។​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​នៅ​មាន​អ្នក​ពាក់ព័ន្ធ​យ៉ាងតិច​៧​នាក់​ទៀត ។

ប្រធាន​សមាគម​ភាពយន្ត​«Malayalam» និង​ក្រុម​តំណាងរាស្ត្រ​បាន​ព្រមាន​ថា ហេតុការណ៍​ដែល​កើត​ឡើងជា​ឧក្រិដ្ឋកម្ម និង​ទាមទារ​ឱ្យ​ស៊ើប​អង្កេត​ជា​បន្ទាន់ ៕