ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េ​ង កែវ​ពេ​ជ្ជ​តា វាយបក​បុរស​ម្នាក់​ជុំវិញ​បទ «​រាំវង់​អន្លង់​រមៀត​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិកម្ម​ជុំវិញ​បទ​ចម្រៀង «​រាំវង់​អន្លង់​រមៀត​» ដែល​ត្រូវ​ផលិតកម្ម​ក្នុងស្រុក​មួយ​ថត​ជា​ថ្មី ហើយ​ដាក់​ថា​ជា​បទ​មរតក​ដើម ធ្វើ​ឲ្យ​ម្ចាស់​បទ​អ្នក​នាង …

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិកម្ម​ជុំវិញ​បទ​ចម្រៀង «​រាំវង់​អន្លង់​រមៀត​» ដែល​ត្រូវ​ផលិតកម្ម​ក្នុងស្រុក​មួយ​ថត​ជា​ថ្មី ហើយ​ដាក់​ថា​ជា​បទ​មរតក​ដើម ធ្វើ​ឲ្យ​ម្ចាស់​បទ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ខឹង​រួច​មក ពេល​នេះ​ជម្លោះ​បន្ត​ជាមួយ​បុរស​ម្នាក់​ទៀត ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម ដោយ​សរសេរ​សារ​វែង​តាម​ហ្វេ​ស​ប៊ុ​ក​បកស្រាយ​ជុំវិញ​បទ «​រាំវង់​អន្លង់​រមៀត​» ដែល​ជា​សំនៀង​របស់​នាង ហើយ​ព័ត៌មាន​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ។

បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្នុងស្រុក​រួច​មក គេ​មាន​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ទម្លាយ​ដោយ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ផ្ទាល់​ឈ្មោះ​«Darex Wa» បាន​ឆ្លើយ​តប​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​នាង​បាន​បកស្រាយ ។

Darex Wa បាន​អះអាង​ថា «​មិន​ប្រាកដ​ថា យើង​ធ្វេសប្រហែស ឬ​គាត់​ចង់​មាន Scene ទេ គេ​ដាក់​ច្បាស់​ណាស់ ថា​ទំនុកច្រៀង​មរតក​ដើម មិន​បាន​ដាក់​ថា​ម្ចាស់​សំនៀង​មរតក​ដើម​ទេ ។ បាន​ន័យ​ថា គេ​និយាយ​ពី​អ្នកនិពន្ធ មិន​បាន​និយាយ​ពី​អ្នកចម្រៀង​ឡើយ ការ​ដែល​គាត់​ជា​អ្នក​បាន​ច្រៀង​មុនគេ​ជា​រឿង​គួរ​ឲ្យ​កោតសរសើរ តែ​កន្លង​មក​អ្នកចម្រៀង​ផលិតកម្ម​នានា​ក៏​បាន​យក​មក​បកស្រាយ​ដែរ ដោយ​មិន​បាន​ដាក់​ឈ្មោះ​អ្នកចម្រៀង​ដើម​ផង ដូច​មិនឃើញ​មាន​ប្រតិកម្ម ឬ​គាស់កកាយ​មក​និយាយ​សោះ ដល់​ពេល​នេះ ដូច​មាន​ចេតនា​តែ​ម្តង ។ ខ្លួន​ផ្ទាល់​ក៏​មាន​ប្រសាសន៍​ហើយ​ថា​បទ​ហ្នឹង​ត្រូវ​បាន​សរសេរ​តាំងពី​ឆ្នាំ​១៩៧៥ ខ្ញុំ​មិន​ប្រាកដ​ថា​ទំនុក​បទ​ចម្រៀង​ដែល​មាន​អាយុកាល​ជិត​៥០​ឆ្នាំ​នេះ ចាត់​ទុក​ថា​ជា​បទ​មរតក​បាន ឬ​យ៉ាងណា​ទេ តែ​ការ​ដែល​គេ​ដាក់​ថា បទ​មរតក​ដើម ដោយសារ​មិន​ប្រាកដ​ពី​សាវតារ​អ្នក​រៀបរៀង មិន​ហ៊ាន​ដាក់​ផ្តេសផ្តាស ទើប​ប្រើ​ពាក្យ​ថា​មរតក​ដើម ដើម្បី​ឲ្យ​តម្លៃ​បទ​ចម្រៀង មិន​មាន​ចេតនា សំដៅ​ដល់​អ្នក​ណា​ម្នាក់​ស្លាប់​ហើយ ឬ​អត់​នោះ​ទេ គំនិត​អគតិ​បែប​នេះ មិន​គួរ​លើកយក​មក​វាយប្រហារ​គេ​ដើម្បី​ឲ្យ​ខ្លួន​បាន​ខ្ពស់​នោះ​ទេ ព្រោះ​អ្នក​វែកញែក​គេ​នឹង​សើច សើច​នឹង​ការ​បែងចែក​មិន​ច្បាស់​រវាង​ពាក្យ​ថា​ទំនុកច្រៀង និង​អ្នកចម្រៀង​» ។

ជា​ការ​ឆ្លើយ​តប​វិញ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​អះអាង​ថា «​ពេល​ខ្លួន​ចេញ​ចម្រៀង មួយ​បទ​ៗ ចេះ​ដាក់​ឈ្មោះ​អ្នកនិពន្ធ​ទំនុក បទ​ភ្លេង អ្នកចម្រៀង រៀបរាប់​ភ្ជាប់​ឈ្មោះ​តាំងពី​កន្លុកកន្លៀត​កៀនកោះ​អស់សាច់​ស្ទើរ​គ្មាន​កន្លែង​ដាក់ នោះ​ត្រឹមតែ​ជា​បទ​ចម្លង​ពី​បរទេស​ផង តែ​ហេតុ​អី​បទ «​រាំវង់​អន្លង់​រមៀត​» ដែល​គ្រប់​គ្នា​ដឹង​ហើយ​ស្គាល់​ហើយ​ថា​អ្នក​ណាខ្លះ​ជា​ម្ចាស់​ស្នាដៃ ម្តេច​ក៏​អ្នក​មិន​ដាក់​ឈ្មោះ​ឱ្យ​គេ តែ​បែរជា​និយាយ​បែប​រវើរវាយ​ថា «​មិន​ប្រាកដ​ពី​សាវតារ​អ្នក​រៀបរៀង មិន​ហ៊ាន​ដាក់​ផ្តេសផ្តាស​ទើប​ប្រើ​ពាក្យ​ថា​មរតក​ដើម​» ចុះបើ​មិនដឹង​ម៉េច​មិន​មក​សួរ​គេ​អ្នកដឹង ? អ្នក​ច្រៀង អ្នកភ្លេង អ្នកនិពន្ធ​នៅ​ជ្រងោ​ទេតើ ! បើ​មិន​ស្គាល់​សាវតារ​អ្នកនិពន្ធ ចុះ​ពេល​យក​បទ​បរទេស​មក​ចម្លង​ធ្វើ​អាជីវកម្ម ម្តេច​មិន​ដាក់​ថា​ជា​បទ​បរទេស បទ​ចិន បទ​…​ស្អី​ផង​ទៅ ម្តេច​ចាំបាច់​ដណ្តើម​គ្នា​ធ្វើ​ម្ចាស់​កម្មសិទ្ធិ​ធ្វើ​អី ?

ដៀល​គេ​អគតិ ដៀល​គេ​កញ្ចាស់ ដៀល​គេ​ពួក​ប៊ី​ចេ​ង ដេញ​គេ​ឱ្យទៅ​រៀន​ពី​ថ្នាក់ទីមួយ នេះ​ជា​ការ​ប្រមាថ​ហើយ ! សួរ​ថា​ខាង​ហ្នឹង សំបូរ​អ្នកចេះ​ដឹង​ណាស់​មែន​ទេ ? រួច​បើ​ចេះ​ដឹង​ច្រើន ម្លុ​ឹ​ង​ៗ ម្តេច​ក៏​មិន​ធ្វើ​អ្វី​ខ្លួនឯង​ទៅ ម្តេច​មក​ឃ្លាន​តែ​របស់​គេ​ធ្វើ​អី ? ម្តេច​មក​ដណ្តើម​រប​ស់មានជាតិ​ប៊ី​ចេ​ង​របស់​មនុស្ស​ចាស់ ស្រែ​ៗ​នេះ​ធ្វើ​អី ? ហើយ​ខ្លួន​នោះ​ក្មេង​ជាងគេ​ប៉ុនណា​ដែរ​ទៅ​បើ​ស្បែក​យារ​រត់​ចូល​គ្លីនិក​តែ​រហូត​ហ្នឹង ? ដល់​ពេល​ម្ចាស់​គេ​តវ៉ា ក៏​តាំង​ចោទ​ថា​គេ​ទើស ថា​គេ​វាយប្រហារ​ខ្លួន​ដើម្បី​ឱ្យ​ខ្ពស់​មុខ ?

រួច​ចុះ​អ្នក​វិញ​ចង់បាន​ស្អី​ដែរ ដែល​ដឹង​ហើយ​ស្គាល់​ច្បាស់​ហើយ គេ​ជា​ម្ចាស់ តែ​ធ្វើ​មិនដឹង មិន​ឱ្យ​តម្លៃ​គេ មិន​ដាក់​ឈ្មោះ​គេ មិន​អរគុណ​គេ តើ​ទាំងនេះ​ជា​ចេតនា​ចង់​បំបាត់​ជាន់ពន្លិច​គេ ខ្លាច​គេ​មានគុណ​សម្បត្តិ ឬ​មួយ​ក៏​ខ្លាច​ខ្លួនឯង​អន់ ? តាំងខ្លួន​អ្នក​មិន​ភ្លាវ តែ​និយាយ​ដូច​មនុស្ស​មមើមមាយ​ក្នុង​ដំណេក គ្មាន​មូលដ្ឋាន​ច្បាស់លាស់​សោះ ពេញ​មួយ​អត្ថបទ តើ​ពាក្យ មិន​ប្រាកដ​មាន​ប៉ុន្មាន​ពាក្យ ? ពាក្យ​មិន​ប្រាកដ គឺ​ចាប់ពី​ហើបមាត់​ផ្តើមសេចក្តី ដល់​តួ​សេចក្តី រហូត​សេចក្តី​បញ្ចប់ សុទ្ធតែ មិន​ប្រាកដ រហូត ! តើ​នរណា​ដែល​ត្រូវ​គេ​សើច ? ហើយ​តើ​គួរ​ឱ្យ​អស់សំណើច​ទេ​ដែល​ចេញ​បទ​ចម្រៀង​មួយ​ទាំងមូល ប្រើ​ពាក្យ មិន​ប្រាកដ គ្មាន​ក្បាល គ្មាន​កន្ទុយ​បែប​នេះ តើ​នេះ​ជា​ជំនាញ​អ្នកចេះ​ដឹង​ឬ ? បើ​ចេះ​ដឹង​តើ​អ្នក​ស្គាល់​ទេ​កម្មសិទ្ធិបញ្ញា0x017d7 ចង់​ប្រាប់​ទៅ​ម្ចាស់ status ថា អត្ថបទ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​ខ្លួន​អ្នក​ឬ​ក៏​ទ្រនំ​របស់​អ្នក​ទេ មាន​តែ​បង្ក​ហានិភ័យ ។ បើ​សូមទោស​ឱ្យ​ប្រាកដជា​សូមទោស គ្មាន​នរណា​បង្ខំ​អ្នក​ទេ ប៉ុន្តែ​កុំ​អាង​តែ​សូមទោស​រួច​លួច​មក​ផ្លុំភ្លើង លួច​ចាក់​ពីក្រោយ​ខ្នង​នោះ​មិន​ក្លាហាន​ឡើយ ។ បើ​មិន​ជឿ​កុំ​ប្រមាថ ។

បញ្ជាក់​អត្ថបទ​នេះ ខ្ញុំ​តប​ទៅ​លោក​ម្ចាស់ account នេះ​ប៉ុណ្ណោះ មិន​បាន​សំដៅលើ​អ្នក​ដែល​ដឹង​ខុស​នោះ​ទេ ។ ព្រោះថា​អ្នក​សូមទោស​ចេះ​តែ​សូមទោស ឯ​អ្នក​ជេរ​នៅ​តែ​ជេរ​ទៅ ដូច្នេះ​ហើយ​ទើប​មាន​អត្ថបទ​នេះ​កើតឡើង (​ពី​ម្សិល លោក​យឹ​ម តា​ស្រង់ ខ​លម​ក​សូមទោស​ខ្ញុំ​ម៉ោង​៣​រសៀល តែ​អ្នក​ជេរ​ខ្ញុំ​នេះ​នៅ​ម៉ោង​៩​យប់​។ ម្ចាស់​អា​ខោ​ន​នៅ​មាន​ពាក្យ​ខ​មិន​សន្ទនា​គ្នា​ជាមួយ​មិត្ត​គាត់​ចំអក​មើលងាយ​ខ្ញុំ​ជា​ច្រើន​ទៀត តែ​ខ្ញុំ​មិន​បង្ហាញ​ពេល​នេះ​ទេ បើ​គ្មាន​ករណី​ចាំបាច់​។ បើ​ចង់ឱ្យ​ស្ងាត់ សូម​ស្ងាត់​ដូច​គ្នា តែបើ​មិន​ស្ងាត់​ទេ ខ្ញុំ​ក៏​រីករាយ​កំដរ​តាម​ការ​គួរ ។ ចង់​ប្រាប់​ថា អ្វី​ៗ​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​តវ៉ា​ទាំង​ពេល​នេះ និង​កន្លង​មក បំណង​តែ​មួយ​គត់​គឺ​ចង់ឱ្យ​សិល្បៈ​វប្បធម៌​មាន​តម្លៃ ទាំង​គុណភាព និង​សីលធម៌ » ៕