ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​៤​យ៉ាង​បុរស​គួរតែ​ហាត់​យូ​ហ្គា​ជា​រៀងរាល់ថ្ងៃ

7 ឆ្នាំ មុន

មនុស្ស​ជា​ច្រើន​មានការ​យល់​ខុស​ថា​មាន​តែ​ស្ត្រី​ទេ​ដែល​គួរ​ហាត់​យូ​ហ្គា ប៉ុន្តែ​យូ​ហ្គា​ពិតជា​មាន​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​បុរស​ដូច​ស្ត្រី​ដែរ​ …

មនុស្ស​ជា​ច្រើន​មានការ​យល់​ខុស​ថា​មាន​តែ​ស្ត្រី​ទេ​ដែល​គួរ​ហាត់​យូ​ហ្គា ប៉ុន្តែ​យូ​ហ្គា​ពិតជា​មាន​អត្ថប្រយោជន៍​មិន​គួរ​ឱ្យ​ជឿ​សម្រាប់​បុរស​ដូច​ស្ត្រី​ដែរ​ ។ អ្នកជំនាញ​យូ​ហ្គា​លោក Abhishek Sharma បាន​ប្រាប់​ពី​មូលហេតុ​ដែល​បុរស​គួរ​ហាត់​យូ​ហ្គា​ជា​រៀងរាល់ថ្ងៃ ។

១-​បង្កើត​កម្លាំង​សាច់ដុំ ៖ យូ​ហ្គា​ប្រើ​ទំងន់​នៃ​រាង​កាយ​របស់​អ្នក​ក្នុង​ការ​បង្កើត​សាច់ដុំ និង​កម្លាំង ។ អ្នក​នឹង​ទទួល​បាន​ផលប្រយោជន៍​ក្នុង​ការ​បង្កើត​សាច់ដុំ​ដូច​គ្នា​ទៅ​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ​កម្រិត​ធ្ងន់ ។

២-​ជំរុញ​ផ្លូវភេទ និង​ចំណង់​ផ្លូវភេទ ៖ អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​នៃ​ជីវិត​ផ្លូវភេទ​បាន​ប្រសើរ​ជាង​មុន និង​បង្កើន​ចំណង់​ផ្លូវភេទ​ពី​ការ​ហាត់​យូ​ហ្គា​។ បច្ចេកទេស​នៃ​ការ​ដកដង្ហើម​អាច​ជួយ​ធ្វើ​ឲ្យ​ថាមពល​ផ្លូវភេទ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ហើយដោយ​សារ​ការ​ហាត់​យូ​ហ្គា​ធ្វើ​ឲ្យ​កម្លាំង​របស់​អ្នក​កាន់តែ​រឹង​មាំ ជីវិត​ផ្លូវភេទ​របស់​អ្នក​នឹង​មាន​ភាព​ប្រសើរ​ជាង​មុន ។

៣-​ជួយ​ឲ្យ​ការ​ហាត់ប្រាណ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ៖ ការ​សិក្សា​ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​វេជ្ជសាស្ត្រ Biopsychosocial បាន​រក​ឃើញ​ថា បុរស​ដែល​បាន​ហាត់​យូ​ហ្គា​រយៈពេល​១២​ស​ប្តា​ហ៍​មានការ​កើន​កម្លាំង និង​កើនឡើង​សរសៃពួរ និង​ស្មា​អាច​បត់បែន​បាន​កាន់តែ​ល្អ​។

៤-​បង្កើន​ទំនុកចិត្ត ៖ ការ​ហាត់​យូ​ហ្គា​ជួយ​ពង្រឹង​សាច់ដុំ និង​ភាព​បត់បែន​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​មើលទៅ និង​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​ខ្លាំង ។ ក្បាច់​យូ​ហ្គា​មួយ​ចំនួន​ក៏​ជួយ​ក្នុង​ការ​ពង្រឹង​តុល្យភាព​របស់​អ្នក និង​សុខភាព​ឆ្អឹងខ្នង ៕