ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ជិះ​លើ​ដំបូល​រថយន្ត​ធ្លាក់​មក​​ដី​បោក​​ខ្លួន​​របួស​ធ្ងន់​ធ្ងរ

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ស្ត្រី​ម្នាក់​បាន​​ធ្លាក់​ពី​លើ​ដំបូល​រថយន្ត​ស្នួល​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ នៅ​ក្នុង​ខណៈ​ពេល​ដែល​រូប​នាង​រួម​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត ជិះ​លើ​ដំបូល​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​រថយន្ត​ឈ្នួល​នោះ​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បុក​ម៉ូតូ​ មួយ​គ្រឿង ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​​ធ្លាក់​មក​ដី​បោក​នឹង​ថ្នល់។ នេះ​ជា​ការ​កត់​​សំគាល់​មួយ​ដែល​អ្នក​ជិះ​លើ​ដំបូល​រថយន្ត​បាន​ធ្លាក់​មក​ ដី។ តាម​ពិត​ទៅ​មាន​​ការ​អប់រំ​ណែ​នាំ​ច្រើន​ណាស់​​មក

ខេត្ត​កណ្តាល ៖ ស្ត្រី​ម្នាក់​បាន​​ធ្លាក់​ពី​លើ​ដំបូល​រថយន្ត​ស្នួល​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ នៅ​ក្នុង​ខណៈ​ពេល​ដែល​រូប​នាង​រួម​ជា​មួយ​នឹង​អ្នក​ផ្សេង​ទៀត ជិះ​លើ​ដំបូល​រថយន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​រថយន្ត​ឈ្នួល​នោះ​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​បុក​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​​ធ្លាក់​មក​ដី​បោក​នឹង​ថ្នល់។ នេះ​ជា​ការ​កត់​​សំគាល់​មួយ​ដែល​អ្នក​ជិះ​លើ​ដំបូល​រថយន្ត​បាន​ធ្លាក់​មក​ដី។ តាម​ពិត​ទៅ​មាន​​ការ​អប់រំ​ណែ​នាំ​ច្រើន​ណាស់​​មក​ហើយ​ពី​ការ​ជិះ​លើ​ដំបូល​​រថយន្ត​ទួរីស​ ប៉ុន្តែ​អ្នក​ជិះ​នៅ​តែ ប្រមាថ​ជីវិត​ខ្លួន​ឯង។ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នោះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី៣១ តុលា ឆ្នាំ​២០១០ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ភូមិត្រពាំង​ឈើ​នាង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ដា នី អាយុ​១៧​ឆ្នាំ មាន​ទី​លំនៅភូមិ​បេង ឃុំ​ស្តុក ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ខាង​ស្តាំ ហើយ​ត្រូវ​បាន​គេ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា គ្រោះ​ថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយ៉ូតា ប្រភេទ​ទេស​ចរណ៍​១២​កៅអី ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F-3046 បើក​បរ​ដោយ​បុរស​ឈ្មោះ​លុយ សួន អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ រថយន្ត​នេះ​បាន​ដឹក​មនុស្ស​លើ​ដំបូល​ហើយ​ក្រោយ​មក​បាន​ជួប​ឧប្បត្តិ​ហេតុ​បុក​ម៉ូតូ​មួយ​គ្រឿង​​ធុន C125 ស៊េរី​​ឆ្នាំ​២០០៨ ពណ៌​​​ខ្មៅ កំពុង​​ជិះ​ឆ្លង​ផ្លូវ​បើក​បរ​​ដោយ​បុរស​ឈ្មោះ​រស់ ផុន អាយុ​៥០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ស្ទេង ឃុំ​​ខ្លុង​ពពក ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង បណ្តាល​ឱ្យ​​​ធ្លាក់​​អ្នក​ជិះ​ពី​លើ​ដំបូល​​របួស​ធ្ងន់​ម្នាក់​តែ​ម្តង។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​ឈ្នួល​មួយ​គ្រឿង​នោះ​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​​ក្នុង​ទិស​​ដៅ​ពី​​លិច​​​​ទៅ​កើត ​ដោយ​នៅ​លើ​​ដំបូល​មាន​មនុស្ស​ជិះ​៤​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ស្ត្រី​២​នាក់ផង​ដែរ។ ដោយ​ឡែក​ម៉ូតូ​​ធុន C125 ស៊េរី​ឆ្នាំ​២០០៨ ពណ៌ខ្មៅ ក៏​បាន​បើក​បរ​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត​ដែរ លុះ​​ទៅ​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​​ម៉ូតូ​នោះ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​​​ក៏​ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង។ ប្រភព​ខាង​លើ​​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខណៈ​ពេល​នោះ គេ​បាន​ឃើញ​អ្នក​ជិះ​លើ​ដំបូល​រថយន្ត​ម្នាក់​​បាន​​ធ្លាក់​មក​ដី​ រីឯ​៣​នាក់​ទៀត​ក៏​ហៀប​នឹង​ធ្លាក់​មក​ដែរ ប៉ុន្តែ​ស្រវា​តោង​ដែក​ដំបូល​រថយន្ត​នោះ​ជាប់។ ​ក្រោយ​ពេល​កើត​ហេតុ​ អ្នក​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​រង​របួស​ស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ធ្លាក់​ពី​លើ​ដំបូល​រថយន្ត​វិញ របួស​ធ្ងន់​ធ្ងរ​ ហើយ​កំលាំង​ប៉ូលិស​​ក៏​​បាន​ធ្វើ​ការ​ឃាត់ខ្លួន​អ្នក​​បើក​បរ​​រថយន្ត​នាំ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​។ បើ​តាម​ច្បាប់​ អ្នក​បើក​បរ​​រថយន្ត​រូប​នោះ​ល្មើស​​នឹង​ការ​ហាម​ឃាត់​ ដោយ​ចង់​បាន​លុយ​ខ្លាំង​ពេក​ទើប​ដឹក​មនុស្ស​នៅ​លើ​​ដំបូល​​​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​បែប​នេះ​​​កើត​ឡើង៕