ពី​ថ្ងៃ​២៣​ដល់​២៥​កុម្ភៈ សីតុណ្ហភាព​កើន​បន្តិច ឯ​ភ្លៀង​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស


រាជធានី​ភ្នំពេញ ៖ ជ្រលង​សម្ពាធ​ខ្ពស់​និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​បាន​និង​កំពុង​គ្របដណ្តប់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​សីតុណ្ហភាព​មានការ​កើនឡើង​បន្តិច​ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥ កុម្ភៈ ២០១៧ គឺ​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣​ទៅ​២៥​អង្សា​សេ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ ។ ចំណែក​ភ្លៀង​កក់ខែ​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​ប្រចាំ​ស​ប្តា​ហ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ