ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ហូប​ការ​មិត្តភក្តិ ឲ្យ​ប្រពន្ធ​បើកឡាន ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​២​នាក់ ខណៈ​ចេញពី​ចូលរួម​ពិធី​មង្គលការ​មិត្តភក្តិ​ដោយ​ប្រពន្ធ​ជា​អ្នក​បើកឡាន ស្រាប់តែ​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កំពុង​ជិះ​ឆ្លងផ្លូវ​២​គ្រឿង និង​ជ្រុល​ទៅ​បុក …

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​២​នាក់ ខណៈ​ចេញពី​ចូលរួម​ពិធី​មង្គលការ​មិត្តភក្តិ​ដោយ​ប្រពន្ធ​ជា​អ្នក​បើកឡាន ស្រាប់តែ​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​កំពុង​ជិះ​ឆ្លងផ្លូវ​២​គ្រឿង និង​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ក្បែរ​ច្រកចូល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-8653 ប្រពន្ធ​ជា​អ្នក​បើកឡាន​ប្តី​អង្គុយ​ក្បែរ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​ល្មម ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅ​បុក​រះ​ម៉ូតូ​ហង់​ដា​ឌ្រី​ម​២​គ្រឿង​ដែល​កំពុង​ជិះ​ឆ្លងផ្លូវ​ពេញទំហឹង ហើយ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​លក់​ភេសជ្ជៈ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ សំណាងល្អ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ពុំ​មាន​រង​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​របួសស្រាល​រលាត់​ដៃជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ស្ទឹង​មាន​ជ័យ​ចុះ​ឃាត់ខ្លួន​នាំ​យក​មក​ប៉ុស្ដិ៍ ហើយ​ក៏​មាន​សាច់ញាតិ​ក្រុម​គ្រួសារ​ម្ចាស់​រថយន្ត​ចុះ​មក​អន្តរាគមន៍ ដោយ​បាន​សម្របសម្រួល​ជាមួយ​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង និង​បាន​សង​ថ្លៃ​ខូចខាត ក្នុង​ម៉ូតូ​១​គ្រឿង​១៥០​ដុល្លារ និង​១​គ្រឿង​ទៀត​២០​ដុល្លារ ។

បន្ទាប់​ពី​ដោះស្រាយ​ជា​ម៉ូតូ​រង​គ្រោះ​រួច​ហើយ ខាង​សាច់ញាតិ​រថយន្ត​បង្ក​បាន​មក​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​ម្ដង ដោយ​ខាង​ម្ចាស់ផ្ទះ​ទា​សំណង​ថ្លៃ​ខូចខាត​ចំនួន​៨​ពាន់​ដុល្លារ តែ​ខាង​ម្ចាស់​រថយន្ត​បង្ក​ថា ទាមទារ​ហួសហេតុ​ពេក ក៏​បាន​ឲ្យ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក និង​ម្ចាស់ ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕