ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាក​យូរ​…​ជូរ​មាត់ !

7 ឆ្នាំ មុន

ឈ្មួញ​ឈើ​២​នាក់​មាន​ងារ​ឧកញ៉ា បាន​សម្ងំសុខ​ស្រួល​ណាស់​…​ស្រួល​យូរហើយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ទិស​ខេត្តស្វាយ​រៀង​…​។ ទើបនឹង​បែក​ពាង​ប្រហុក​ថ្មី​ៗ​

ឈ្មួញ​ឈើ​២​នាក់​មាន​ងារ​ឧកញ៉ា បាន​សម្ងំសុខ​ស្រួល​ណាស់​…​ស្រួល​យូរហើយ​នៅ​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម ទិស​ខេត្តស្វាយ​រៀង​…​។ ទើបនឹង​បែក​ពាង​ប្រហុក​ថ្មី​ៗ​នេះ​…​ដោយសារ​តែ​ឈ្មួញ​ឈើ​ដទៃ​ទៀត​បាន​ផ្អាក​…​នៅ​សល់​តែ​ឧកញ៉ា​២​នាក់​មិន​ទាន់​ឈប់​…​ត្រូវ​បាន​សមត្ថកិច្ច​ដែល​មិន​ពាក់ព័ន្ធ​បាន​បង្ក្រាប ។

រក​ឃើញ​នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​…​ឃ្លាំង​ឈើ​មួយ​នៅ​ឃុំ​សង្កែ ចម្ងាយ​ប្រមាណ​៨​គីឡូម៉ែត្រ​ពី​ច្រក​ទ្វារ​ព្រំដែន​បុស​មន​…​ជា​ឃ្លាំង​ឈើ​របស់​ឧកញ៉ា​ឃ្លាំង សាយ​…​មាន​ឈើ​៤​ឡាន​យី​ឌុ​ប​…​។

ឈើ​របស់​ឧកញ៉ា​សាយ ចេញ​តាម​ច្រក​ទ្វារ​បុស​មន​ចូល​ស្រុក​យួន​រាប់​ឆ្នាំ​មក​ហើយ​…​ទើប​បែក​ពាង​ប្រហុក​ថ្មី​ៗ​នេះ ។ នៅ​ស្រុក​រំដួល​ល្បី​ជាងគេ​ឈ្មោះ​ឧកញ៉ា​សាយ ។

ចំពោះ​ឧកញ៉ា​សី ជា​ឈ្មួញ​ឈើ​ដែរ​…​មិន​ល្បី​ទេ​នៅ​ស្រុក​រំដួល​…​មក​ល្បី​នៅ​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​ដែរ​…​។

ឧកញ៉ា​សី​មាន​ឃ្លាំង​ធំ​មួយ​នៅ​ឃុំ​មេស​ថ្ង​ក ទីរួមស្រុក​ច​ន្ទ្រា​…​។ អ្នកស្រុក​ច​ន្ទ្រា​ដឹង​ឮ​ច្រើន​ជាងគេ​…​ឈើ​របស់​ឧកញ៉ា​សី ពេល​ដឹក​មក​ដល់​ឃ្លាំង​ច្រើន​តែ​ពេល​យប់​…​ចូល​ចត​មួយសន្ទុះ​សិន​…​ជិត​ភ្លឺ​ដឹក​បន្ត​តាម​ច្រក​ទ្វារ​ព្រំដែន​សំរោង ដោយ​សុខ​ស្រួល​ល្អ​…ពី​ឃ្លាំង​ឈើ​របស់ឧកញ៉ា​សី នៅ​ស្រុក​ច​ន្ទ្រា​ឆ្ពោះទៅ​ព្រំដែន​សំរោងមាន​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ។

ដល់​ល្បី​ខ្លាំង​ពេក​ទៅ​…​មាន​ដំណឹង​ថា អាជ្ញាធរ​ខេត្តស្វាយរៀង​បញ្ជា​ឱ្យ​ផ្អាក​មួយ​រយៈ​សិន​…ផ្អាក​មែនទែន ឬ​ផ្អាក​សិន​មិន​ទាន់​ដឹង​ទេ​…​យូរ​ៗ​ជូរ​មាត់​ចេញ​ម្តង​ទេ​…​កុំ​មាត់ !
ចំណែក​អស់លោក​ដែល​ជូរ​មាត់​ជាងគេ គឺ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​តាម​ផ្លូវជាតិ​លេខ​៨…​នៅ​ច្រក​ទ្វារ​បុស​មន​…​ច្រក​ទ្វារ​សំរោង​…៕
              អា​ឡេវ