ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​ដល់​កូន​តូច​ៗ ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែ​តមាន​ករណី​ចាប់​ក្មេង

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​សន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​និង​កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​សន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​និង​កំពុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សុខ​សុវត្ថិភាព ខណៈ​មាន​ក្រុម​សង្គម​ងងឹតបាន​ពាក់​ម៉ាស់​មុខ​ធ្វើ​សកម្មភាព​ចាប់​ក្មេង​ៗ​ជា​ច្រើន​ដង​មក​ហើយ ដោយ​មិនដឹង​ពី​គោលបំណង​ពិត​យ៉ាងណា​នោះ​នៅឡើយ​ទេ ។

ជាក់ស្តែង​កាលពី​ម្សិលមិញមាន​ករណី​ក្រុម​សង្គម​ងងឹត​មួយ​ក្រុម បាន​ចាប់​ក្មេង​ញាត់​ចូល​ក្នុង​ឡាន ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧  ស្ថិត​នៅ​ក្នុង ភូមិ​ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្មេង​រង​គ្រោះ ដែល​ត្រូវ​គេ​ចាប់​មានឈ្មោះ​សេង មុន្នី​រិ​ត​ស័ក្ក ភេទ​ប្រុស អាយុ​៨​ឆ្នាំ ដែល​មាន​ឱ​ពុក​ឈ្មោះ តឹង គឹ​ម​សេង អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហុច សា​រ៉េ​ត អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដូច​ខាងលើ ។

បើ​តាម​សម្តី​របស់​បងប្រុស​ជន​រង​គ្រោះ​មាន​អាយុប្រមាណ​១០​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឱ​ពុក​ម្តាយ​មិន​នៅផ្ទះ ជាប់រវល់​ទៅ​ធ្វើការ​កាស៊ីណូ ហើយ​មុន​ពេល​កើតហេតុ រូបគេ​បានឃើញ​រថយន្ត​តូ​រី​ស​១​គ្រឿង ម៉ាក​សាំ​យ៉ុ​ង មក​ឈប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន បន្ទាប់​មក​មាន​មនុស្ស​ប្រុស​ចំនួន​០៥​នាក់ ស្លៀកពាក់​ខោអាវ​ខ្មៅ បិត​ម៉ាស់​មុខ​ជិត ដើរ​ចូល​មក​ចាប់​ប្អូនប្រុស​របស់​ខ្លួន​នៅផ្ទះ ។

បងប្រុស​ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ឃើញ​ហេតុការណ៍​បែប​នេះ​រូបគេ ជា​បងប្រុស​ក៏​ភ័យ​ស្លន់ស្លោ រត់​ទៅ​សម្ងំ​លាក់ខ្លួន​ពួន​នៅ​ក្នុងផ្ទះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច​ប៉ូលិស និង​ប៉េ​អឹ​ម ឲ្យ​ជួយ​អន្តរាគមន៍ រក​កូនប្រុស​របស់​គាត់​ផង​ដែរ ។ ប៉ុន្តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​១៨ កុម្ភៈ សមត្ថកិច្ច​មិន​ទាន់​បាន​ដំណឹង​ពី​ក្មេង​រង​គ្រោះ​នៅឡើយ​ទេ ។ បង​សូម​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​ប្រុង​ប្រយ័ត្នផង​ករណី​មួយ​នេះ​ផង  ។

សូម​បញ្ជាក់​ថា កាលពី​អំឡុង​ខែមករា ២០១៧ កន្លង​មក​ក៏​មាន​ករណី​ចាប់​ក្មេង​ៗ​កើតឡើង​៤​ទៅ​៥​ដង​រួច​មក​ហើយ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ប៉ុន្តែ​ចាប់​មិន​បាន​សម្រេច ដោយ​ក្មេង​ទាំងនោះ​បាន​រត់​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​អោយ​គេជួយ ។ ហើយ​ករណី​ចាប់​ក្មេង​នេះ​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​សមត្ថកិច្ច​ហាក់​មិន​អើពើ​រហូត​ដល់​មានការ​ធ្លោយ បណ្តាល​អោយ​ក្រុម​សង្គម​ងងឹត​ចាប់​ក្មេង​ប្រុស​ម្នាក់​យក​ទៅ​បាន​៕