ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិ​គ្រឹះ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក

7 ឆ្នាំ មុន

ភូមិ​គ្រឹះ​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​១០ ក្រោម​ការ​រៀប​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្ដី​«Time» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ភូមិ​គ្រឹះ​ទាំងនោះ​គឺ​៖

១-​ព្រះរាជវាំង​«Buckingham» ស្ថិត​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស មាន​តម្លៃ​

ភូមិ​គ្រឹះ​មាន​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​១០ ក្រោម​ការ​រៀប​ចំណាត់ថ្នាក់​របស់​ទស្សនាវដ្ដី​«Time» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ភូមិ​គ្រឹះ​ទាំងនោះ​គឺ​៖

១-​ព្រះរាជវាំង​«Buckingham» ស្ថិត​នៅ​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស មាន​តម្លៃ​១.៦០០​លាន​ដុល្លារ ។
២-​ភូមិ​គ្រឹះ ស្ថិត​នៅ​ក្រុង​មុម​បៃ ប្រទេស​ឥណ្ឌា មាន​តម្លៃ​១.០២៨​លាន​ដុល្លារ ។
៣-​ភូមិ​គ្រឹះ​«Villa Leopolda» ស្ថិត​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ឆៀង​ខាងត្បូង ប្រទេស​បារាំង មាន​តម្លៃ​៧៧១​លាន​ដុល្លារ ។
៤-​ភូមិ​គ្រឹះ​«Four Fairfield Pond» នៅ​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក មាន​តម្លៃ​ប្រហែល​២៥៧​លាន​ដុល្លារ ។ 
៥-​ភូមិ​គ្រឹះ​«18-19 Kensington Palace Gardens» ស្ថិត​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស មាន​តម្លៃ​២២៨,៥​លាន​ដុល្លារ ។
៦-​ភូមិ​គ្រឹះ​«Ellison Estate» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក មាន​តម្លៃ​២០៥,៧​លាន​ដុល្លារ ។
៧-​ប្រាសាទ​«Hoarst» មា​នទី​តាំងនៅ​តំបន់​សាន​ស៊ី​មៀន រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក មាន​តម្លៃ​១៩៧​លាន​ដុល្លារ ។
៨-​ភូមិ​គ្រឹះ​«Seven The Pinnacle» នៅ​តំបន់​ប៊ិក​ស្ដាយ រដ្ឋ​ម៉ុង​តា​ណា សហរដ្ឋអាមេរិក មាន​តម្លៃ​១៦០​លាន​ដុល្លារ ។
៩-​រាជ​វា​ងំ​«Kensington Palace Gardens» ស្ថិត​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់​គេ្ល​ស មាន​តម្លៃ​១៤៣​លាន​ដុល្លារ ។
១០-​ភូមិ​គ្រឹះ​«7 Upper Phillimore Gardens» មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស មាន​តម្លៃ​១២៨,៥​លាន​ដុល្លារ ៕