ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​2​កេស​ស្រវឹង​បោក​កែវ​ខឹង​នាង​មិន​ឱ្យ​ស្ទាប​ភ្លៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ ដោយសារ​ខឹង​នារី​ចាប់​ទឹកកក​មិន​ឲ្យ​ស្ទាប​គល់ភ្លៅ ក៏​ក្តៅក្រហាយ​ប្រើ​ហិ.ង្សា​ក្នុង​បន្ទប់​ខារ៉ាអូខេ​បង្ក​ឲ្យ​មានការ

រាជធានី​ភ្នំពេញ ៖ បុរស​៥​នាក់​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ ដោយសារ​ខឹង​នារី​ចាប់​ទឹកកក​មិន​ឲ្យ​ស្ទាប​គល់ភ្លៅ ក៏​ក្តៅក្រហាយ​ប្រើ​ហិង្សា​ក្នុង​បន្ទប់​ខារ៉ាអូខេ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​១៥ កុម្ភៈនៅ​ខារ៉ាអូខេ​សំរឹទ្ធិ​មាស តាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​មេការ​អ្នក​កាន់​បន្ទប់​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​កើតហេតុ​មាន​ភ្ញៀវ​បុរស​៥​នាក់ ជិះ​ម៉ូតូ​៤​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម មួយ​គ្រឿង ម៉ាក​វ៉េវ​២​គ្រឿង និង​ស្មាស់ REVO មួយ​គ្រឿង ចូល​ច្រៀង​ខារ៉ាអូខេ​ក្នុង​បន្ទប់​លេខ​២ ផឹកស្រា​បៀរ​អស់​មួយ​កេស ដោយ​មិន​បាន​កុំម៉ង់​យក​នារី​អូ​តេស​អង្គុយ​កំដរ​ទេ មាន​តែ​នារី​ម្នាក់​ជា​អ្នក​ចាក់​បទ​ចម្រៀង និង​នារី​ចាប់​ទឹកកក​២​នាក់ ។

លុះ​បុរស​ទាំង​៥​នាក់ ដែល​ជា​ជន​បង្ក​ខាងលើ​ផឹក​អស់​ស្រា​បៀរ​មួយ​កេស​ហើយ បាន​ហៅ​មួយ​កេស​ទៀត ពេល​នោះ​ជន​ម្នាក់​ដែល​ស្រវឹង​បន្តិច​មើលឃើញ​នារី​បម្រើ​ទឹកកក​កំ​ភីង​ៗ​ផង​ហើយ​ចង់​ស្ទាប​ភ្លៅ​នារី​នាង​លេង ចង់​អង្អែល​តែ​នាង​មិន​ព្រម​ឲ្យ​ស្ទាប ធ្វើ​ឲ្យ​ជន​បង្ក​ខឹង​មួម៉ៅ​ស្រែ​កថា​អស្ចារ្យ​អី​គ្រាន់តែ​ស្រី​ខារ៉ាអូខេ​សោះ រួច​ហើយ​បាន​បោះ​ក្បាល​មីក្រូហ្វូន​ចោល​របៀប​ឌឺដង​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក្បាល​មីក្រូហ្វូន​នៅ​ច្រៀង​កើត​នៅឡើយ​ទេ និង​បាន​បោក​កែវ​អស់​២​ទៀត ធ្វើ​ឲ្យ​នារី​ចាប់​ទឹកកក​នៅ​ក្នុង​បន្ទប់​ភ័យ​ខ្លាចរ​ត់ទៅ​ប្រាប់​ថៅកែ​ឲ្យ​ដឹង​ពី​របស់របរ​ដែល​ខូចខាត ។

បន្ទាប់​ពី​ផឹកស៊ី​រួចរាល់​ហើយ​ជន​បង្ក​បាន​ហៅ​គិតលុយ​អស់ប្រាក់​សរុប​ទាំងអស់​១៦០​ដុល្លារ ក្នុង​នោះ​ថ្លៃ​ស្រា​បៀរ​២​កេស​៦០​ដុល្លារ​និង​ថ្លៃ​ខូចខាត​របស់របរ​ក្នុង​បន្ទប់​ខារ៉ាអូខេ មាន​កែវ​២​ក្នុង​កែវ​មួយ​ថ្លៃ​១០​ដុល្លារ និង​មីក្រូហ្វូន​៣០​ដុល្លារ ធ្វើ​ឲ្យ​ជន​បង្កហេតុ​ខឹង​មួម៉ៅ​និង​រក​វាយ​បុគ្គលិក​ក្នុង​ហាង​ព្រមទាំង​វាយ​កម្ទេច​ក​ញ្ជ្រែ​ង​ដាក់​ស្ករ​គ្រាប់​ឲ្យ​ម្រិញគង្វាល​ចោល​ទៀត ។ ពួក​គេ​ស្រវឹង​ខ្លាំង​ផង​ប្រកាស​មិន​ព្រម​សង​ថ្លៃ​ខូចខាត​ទេ ដោយ​ប្រាប់​ឲ្យ​ខាង​រ៉ា​អូ​ខេ​ប្តឹង​ដល់​ណា​ប្តឹង​ទៅ ទើប​ថៅកែ​ខារ៉ាអូខេ​ប្តឹង​សមត្ថកិច្ច​ចុះ​មក​ដល់​សម្របសម្រួល​ប្រាប់​ទៅ​ជន​បង្ក​ដែល​ធ្វើ​ឲ្យ​ខូចខាត​របស់​គេ ។ ក្រោយ​ពេល​សម្រួល​គ្នា​បន្តិច​មក​ក៏​បាន​សម្រេច​ចំនួន​១១០​ដុល្លារ​បញ្ចប់រឿង ៕