ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​2​ស​ប្តា​ហ៍ បង្ក្រាប​គ្រឿងញៀ.ន​បាន​456​ករណី និង​ឃាត់ខ្លួន​មនុស្ស​1043​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ដែល​បាន​អនុវត្ត​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ បាន​ចំនួន​៤៥៦​ករណី

រាជធានី​ភ្នំពេញ ៖ ការ​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​បាន​អនុវត្ត​រយៈពេល​ពី​រស​ប្តា​ហ៍​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០១៧ បាន​ចំនួន​៤៥៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១.០៤៣​នាក់ និង​រឹបអូស​សារធាតុ​ញៀន​សរុប​៥.២២៩,៦៣​ក្រាម ។ នេះ​បើ​យោង​តាម​របាយការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អឌ្ឍមាស​ទី​១ ខែកុម្ភៈ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រ យុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នា​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ។​

លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​យុទ្ធនា​ក ា​រ​ប្រយុទ្ធ​ប្រឆាំង​ប្រ​រ​គ្រឿងញៀន​ខុសច្បាប់​បាន​មាន​ប្រសាសន៍​ថា ករណី​នៃ​ការ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅ​ដើមខែ​កុម្ភៈ​នេះ មានការ​ថយ​ចុះ​៤៥៦​លើ​៥៨៨​ករណី គឺ​ថយ​១៣២​ករណី ។ ទោះបីជា​មានការ​ថយ​ចុះ​ក៏​ពិតមែន កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​បន្ត​តាមដាន​រាល់​គោលដៅ​ដើម្បី​ចាត់វិធានការ​ក្នុង​ការបោសសម្អាត​ជា​ដាច់ខាត ។

នៅ​ក្នុង​ឱកាស​នោះ​លោកនាយ​ឧត្តមសេនីយ៍ ក៏​បានឱ្យ​លេខាធិការដ្ឋាន​រៀបចំ​ស្ព​ត​វី​ដេ​អូ​ជា​សាច់​រឿង ដែល​ពាក់ព័ន្ធ​នឹង​ផលវិបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​សម្រាប់​ដាក់​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ហើយ​ត្រូវ​ពង្រឹង​ទំនាក់ទំនង​រវាង​លេខាធិការដ្ឋាន​ជាមួយ​គណៈកម្មការ និង​អនុ​គណៈកម្មការ​ចម្រុះ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​-​ខេត្ត ដើម្បី​ក្ដាប់ និង​ធ្វើ​របាយការណ៍​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា លទ្ធផល​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​២​ស​ប្ដា​ហ៍ បង្ក្រាប​បាន​៤៥៦​លើ​៥៨៨​ករណី ថយ​ចុះ​១៣២​ករណី ស្មើនឹង​២២,៤៤% (​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នា​ខែមករា​) ឃាត់ខ្លួន​១.០៤៣​លើ​១.៤១៦​នាក់ ស្រី​៩៧​លើ​៩១​នាក់ ចាប់​សារធាតុ​ញៀន​សរុប ៥.២២៩,៦៣​ក្រាម បំផ្លាញ​កញ្ឆា​៥០.២២៣​ដើម ។ ក្នុង​កា​រប​ង្រា​ប​នោះ​កម្លាំង​បាន​ដកហូត​ម៉ូតូ​១៩​គ្រឿង រថយន្ត​២​គ្រឿង អាវុធ​ខ្លី​១​ដើម និង​ទូរស័ព្ទ​ដៃ​៧៣​គ្រឿង ក្នុង​នោះ​ករណី​ជួញដូរ​២៧៥​លើ​៣២៦​ករណី ឃាត់ខ្លួន ៥០១​លើ​៧១៥​នាក់ ស្រី​៦៧​លើ​៥៥​នាក់ និង​ប្រើប្រាស់​១៨០​លើ​២៣១​ករណី ឃាត់ខ្លួន​៥៤២​លើ​៦៩៨​នាក់ និង​បង្ក្រាប​ករណី​ដាំ​ដុះ​១​ករណី​ផង​ដែរ ។
ដោយឡែក​ការ​បង្ក្រាប​តាម​ដីកា​បាន​ចំនួន​៤​ដីកា និង​ឃាត់ខ្លួន​៤​នាក់​(​ករណី​ជួញដូរ​) ។

កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ កន្លង​ទៅ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​ផែនការ​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយៈពេល​៦​ខែ​(​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​ទទួល​បាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត ។ ហើយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ដឹ​នាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន​និង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​អនុប្រធាន ។

ជា​ការ​កត់សម្គាល់​សម្រាប់​ពាក់កណ្តាល​ខែកុម្ភៈ​នេះ​ដែរ តំបន់​ស្មុគស្មាញ​បំផុត​នៃ​ការ​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​គឺ​ភូមិ​ត្រពាំង​ឈូក ត្រូវ​បាន​សមត្ថកិច្ច​រុះរើ​កម្ទេច​ចោល​បន្ទប់​នានា​ដែល​គេ​ធ្វើ​លើ​ត្រពាំង​ឈូក​នោះ​អស់​ជិត​៧០​បន្ទប់ ដែល​សកម្មភាព​នេះ​បាន​ធ្វើ​ឱ្យ​តំបន់​សម្បុក​ថ្នាំ​ញៀន​មួយ​នេះ​នឹង​លែង​មាន​ដង្ហើម​ដក​ទៀត​ហើយ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​ផង​ដែរ​នោះ​គឺ នៅ​តាម​ពន្ធនាគារ​ក៏​អាច​ពេញ​ណែន​ដោយ​ក្រុម​អ្នកទោស​ទាក់ទិន​នឹង​គ្រឿងញៀន​ដែរ ៕